Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 9:7 - អាល់គីតាប

7 កាល​ស្តេច​ហេរ៉ូដ ជ្រាប​ហេតុ‌ការណ៍​ទាំង​នោះ​ហើយ ស្តេច​មិន​ដឹង​ជា​ត្រូវ​គិត​យ៉ាង​ណា ដ្បិត​មាន​អ្នក​ខ្លះ​និយាយ​ថា “យ៉ះយ៉ា​ជា​អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​បាន​រស់​ឡើង​វិញ​ហើយ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

7 ស្ដេចត្រាញ់​ហេរ៉ូឌ​បាន​ឮ​អំពី​ការ​ទាំងអស់​ដែល​បាន​កើតឡើង ក៏​វល់ព្រះទ័យ ពីព្រោះ​មាន​អ្នកខ្លះ​និយាយថា​៖ “យ៉ូហាន​ត្រូវបាន​លើកឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​ហើយ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

7 កាល​ហេរ៉ូឌជា​ស្ដេច​ត្រាញ់​បាន​ឮ​អំពី​ហេតុការណ៍​ទាំងឡាយ​ដែល​បាន​កើត​ឡើង​ ស្ដេច​ក៏​គិត​មិន​យល់​ ព្រោះ​មាន​អ្នក​ខ្លះ​និយាយ​ថា​ លោក​យ៉ូហាន​ត្រូវ​បាន​ប្រោស​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ឯ​ហេរ៉ូឌ ជា​ស្តេច​អនុ‌រាជ បាន​ឮ​និយាយ​ពី​ការ​ដែល​ព្រះ‌អង្គ​ធ្វើ​ទាំង​ប៉ុន្មាន ក៏​មាន​ព្រះ‌ហឫ‌ទ័យ​អល់‌អែក ព្រោះ​ខ្លះ​និយាយ​ថា លោក​យ៉ូហាន​បាន​រស់​ពី​ស្លាប់​ឡើង​វិញ​ហើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 កាល​ព្រះ‌បាទ​ហេរ៉ូដ ជា​ស្ដេច​អនុ‌រាជ* ជ្រាប​ហេតុ‌ការណ៍​ទាំង​នោះ​ហើយ ស្ដេច​មិន​ដឹង​ជា​ត្រូវ​គិត​យ៉ាង​ណា ដ្បិត​មាន​អ្នក​ខ្លះ​និយាយ​ថា “លោក​យ៉ូហាន‌បាទីស្ដ​បាន​រស់​ឡើង​វិញ​ហើយ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ឯ​ហេរ៉ូឌ ជា​ស្តេច​អនុរាជ បាន​ឮ​និយាយ​ពី​ការ​ដែល​ទ្រង់​ធ្វើ​ទាំង​ប៉ុន្មាន ក៏​មាន​ព្រះ‌ទ័យ​អល់‌អែក ពី​ព្រោះ​ខ្លះ​និយាយ​ថា លោក​យ៉ូហាន​បាន​រស់​ពី​ស្លាប់​ឡើង​វិញ

សូមមើលជំពូក ចម្លង




លូកា 9:7
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្នុង​ពេល​តែ​មួយ​ប៉ប្រិច​ភ្នែក​ប៉ុណ្ណោះ ពួក​គេ​នឹង​វិនាស​បាត់​បង់ ពួក​គេ​នឹង​ត្រូវ​អន្តរាយ រលាយ​សូន្យ​ទៅ យ៉ាង​រន្ធត់​បំផុត។


ដ្បិត​ថ្ងៃ​នេះ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ធ្វើ​ឲ្យ​មាន​ចលាចល បរា‌ជ័យ និង​ភាព​ច្របូក‌ច្របល់។ នៅ​ក្នុង​ជ្រលង​ភ្នំ​នៃ​និមិត្ត​ហេតុ​ដ៏​អស្ចារ្យ​នេះ កំពែង​ក្រុង​ត្រូវ​ស្រុត អ្នក​ក្រុង​ស្រែក​អង្វរ​ហៅ​រក​ជំនួយ​ពី​លើ​ភ្នំ។


ក្នុង​ចំណោម​ពួក​គេ អ្នក​ដែល​ល្អ​ជាង​គេ​ប្រៀប​បាន​នឹង​ខ្ញែ អ្នក​សុចរិត​ជាង​គេ​ប្រៀប​បាន​នឹង​គុម្ព​បន្លា។ ប៉ុន្តែ ថ្ងៃ​ដែល​អុលឡោះ​ដាក់​ទោស​ពួក​គេ មក​ដល់​ហើយ គឺ​ថ្ងៃ​ដែល​ពួក​ណាពី ជា​អ្នក​យាម‌ល្បាត បាន​ប្រកាស​ទុក។ ឥឡូវ​នេះ​ពួក​គេ​ត្រូវ​អាម៉ាស់​មុខ​ហើយ។


ពេល​នោះ យ៉ះយ៉ា​ជាប់​ក្នុង​មន្ទីរ​ឃុំ‌ឃាំង ហើយ​ឮ​គេ​និយាយ​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​អាល់ម៉ា‌ហ្សៀស​បាន​ធ្វើ។ លោក​ក៏​ចាត់​សិស្ស​ឲ្យ​ទៅ​សួរ​អ៊ីសា​ថា៖


ពួក​សិស្ស​ឆ្លើយ​ថា៖ «អ្នក​ខ្លះ​ថា​តួន​ជា​យ៉ះយ៉ា​ជា​អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក អ្នក​ខ្លះ​ថា​តួន​ជា​ណាពី​អេលី‌យ៉េស ហើយ​អ្នក​ខ្លះ​ទៀត​ថា​តួន​ជា​ណាពី​មួយ​នាក់»។


នៅ​ពេល​នោះ មាន​ពួក​ខាង​គណៈ‌ផារីស៊​ខ្លះ​មក​ជម្រាប​អ៊ីសា​ថា៖ «សូម​អ្នក​អញ្ជើញ​ទៅ​កន្លែង​ផ្សេង​ទៅ ព្រោះ​ស្ដេច​ហេរ៉ូដ​ចង់​សម្លាប់​អ្នក»។


«គ្រា​នោះ នឹង​មាន​ទី​សំគាល់​នៅ​ក្នុង​ព្រះ‌អាទិត្យ​ក្នុង​ព្រះ‌ច័ន្ទ និង​ក្នុង​ផ្កាយ​ទាំង​ប៉ុន្មាន។ ប្រជា‌ជាតិ​ទាំង​អស់​នៅ​លើ​ផែន‌ដី​នឹង​តឹង​ទ្រូង ព្រួយ​បារម្ភ ពេល​ឮ​សូរ​សន្ធឹក​រលក​សមុទ្រ​បក់​បោក


កាល​លោក​ពីឡាត​ដឹង​ថា អ៊ីសា​ជា​អ្នក​ស្រុក​នៅ​ក្រោម​អំណាច​របស់​ស្តេច​ហេរ៉ូដ លោក​ក៏​បញ្ជូន​អ៊ីសា​ទៅ​ស្តេច​ហេរ៉ូដ ដែល​ស្នាក់​នៅ​ក្រុង​យេរូ‌សាឡឹម​ពេល​នោះ​ដែរ។


នៅ​ឆ្នាំ​ទី​ដប់​ប្រាំ នៃ​រជ្ជ‌កាល​ស្តេច‌អធិរាជ​រ៉ូម៉ាំង ឈ្មោះ​ទីប៊ើរ លោក​ប៉ុនទាស-ពីឡាត​ធ្វើ​ជា​ទេសា‌ភិបាល​នៅ​ស្រុក​យូដា ស្តេច​ហេរ៉ូដ​ជា​អ្នក​គ្រប់‌គ្រង​ស្រុក​កាលី‌ឡេ ស្តេច​ភីលីព​ជា​ប្អូន​របស់​ស្តេច​ហេរ៉ូដ ជា​អ្នក​គ្រប់‌គ្រង​តំបន់​អ៊ីទូ‌រេ និង​តំបន់​ត្រាខូ‌នីត ស្តេច​លីសានាស​ជា​អ្នក​គ្រប់‌គ្រង​ស្រុក​អាប៊ី‌ឡែន


ពួក​សិស្ស​ឆ្លើយ​ថា៖ «អ្នក​ខ្លះ​ថា តួន​ជា​យ៉ះយ៉ា​ជា​អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក អ្នក​ខ្លះ​ថា តួន​ជា​ណាពី​អេលី‌យ៉េស ហើយ​អ្នក​ខ្លះ​ទៀត​ថា តួន​ជា​ណាពី​ម្នាក់​ពី​សម័យ​បុរាណ​ដែល​រស់​ឡើង​វិញ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម