Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 11:2 - ព្រះគម្ពីរខ្មែរសាកល

2 រីឯ​យ៉ូហាន​វិញ ពេល​នៅក្នុង​គុក គាត់​បាន​ឮ​អំពី​កិច្ចការ​ទាំងប៉ុន្មាន​របស់​ព្រះ​គ្រីស្ទ គាត់​ក៏​ចាត់​ពួក​សិស្ស​របស់​គាត់​ឲ្យទៅ

សូមមើលជំពូក ចម្លង

Khmer Christian Bible

2 ឯ​លោក​យ៉ូហាន​ដែល​នៅ​ក្នុង​គុក​ កាល​បាន​ឮ​ពី​កិច្ចការ​ទាំងឡាយ​ដែល​ព្រះគ្រិស្ដ​បាន​ធ្វើ​ ក៏​ចាត់​សិស្ស​របស់​គាត់​ឲ្យ​មក​ទូល​សួរ​ព្រះអង្គ​ថា៖​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ពេល​លោក​យ៉ូហាន​នៅ​ក្នុង​គុក​បាន​ឮ​ពី​កិច្ច‌ការ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌គ្រីស្ទ​បាន​ធ្វើ លោក​ក៏​ចាត់​សិស្ស​របស់​លោក​ឲ្យ​ទៅ​ទូល​សួរ​ព្រះ‌អង្គ​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ពេល​នោះ លោក​យ៉ូហាន​ជាប់​ក្នុង​មន្ទីរ​ឃុំ‌ឃាំង ហើយ​ឮ​គេ​និយាយ​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌គ្រិស្ត*​បាន​ធ្វើ។ លោក​ក៏​ចាត់​សិស្ស​ឲ្យ​ទៅ​ទូល​សួរ​ព្រះ‌យេស៊ូ​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 រីឯ​យ៉ូហាន​ដែល​ជាប់​នៅ​ក្នុង​គុក គាត់​បាន​ឮ​ពី​ការ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌គ្រីស្ទ​ទ្រង់​ធ្វើ ហើយ​ក៏​ចាត់​សិស្ស​គាត់​២​នាក់ ឲ្យ​ទៅ​ទូល​សួរ​ទ្រង់​ថា

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ពេល​នោះ យ៉ះយ៉ា​ជាប់​ក្នុង​មន្ទីរ​ឃុំ‌ឃាំង ហើយ​ឮ​គេ​និយាយ​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​អាល់ម៉ា‌ហ្សៀស​បាន​ធ្វើ។ លោក​ក៏​ចាត់​សិស្ស​ឲ្យ​ទៅ​សួរ​អ៊ីសា​ថា៖

សូមមើលជំពូក ចម្លង




ម៉ាថាយ 11:2
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ចាប់ពី​អ័ប្រាហាំ​ដល់​ដាវីឌ​មាន​ទាំងអស់​ដប់បួន​តំណ ចាប់ពី​ដាវីឌ​ដល់​គ្រា​ត្រូវជម្លៀស​ទៅ​បាប៊ីឡូន​មាន​ដប់បួន​តំណ ហើយ​ចាប់ពី​គ្រា​ត្រូវជម្លៀស​ទៅ​បាប៊ីឡូន​ដល់​ព្រះ​គ្រីស្ទ​ក៏​មាន​ដប់បួន​តំណដែរ​។


ជាការពិត ហេរ៉ូឌ​បាន​ចាប់​យ៉ូហាន​ចង ហើយ​ដាក់គុក​គាត់ ដោយសារតែ​ហេរ៉ូឌាស​មហេសី​របស់​ភីលីព អនុជ​របស់​ទ្រង់​។


នៅពេល​ឮ​ថា យ៉ូហាន​ត្រូវគេ​ចាប់ខ្លួន ព្រះយេស៊ូវ​ក៏​យាង​ចាកចេញ​ទៅ​កាលីឡេ​។


បន្ទាប់មក ពួក​សិស្ស​របស់​យ៉ូហាន​ចូលមកជិត​ព្រះអង្គ ទូល​សួរថា​៖ “ហេតុអ្វីបានជា​យើងខ្ញុំ និង​ពួកផារិស៊ី​តមអាហារ​ជាញឹកញាប់ ប៉ុន្តែ​ពួក​សិស្ស​របស់លោក​មិន​តមអាហារ​?”។


ជាការពិត ហេរ៉ូឌ​ផ្ទាល់​បាន​ចាត់​គេ​ឲ្យទៅ​ចាប់​យ៉ូហាន ហើយ​ចង​គាត់​នៅក្នុង​គុក ដោយសារតែ​ហេរ៉ូឌាស​មហេសី​របស់​ភីលីព អនុជ​របស់​ទ្រង់​។ ដោយសារ​ហេរ៉ូឌ​បាន​រៀបអភិសេក​ជាមួយ​នាង


ប៉ុន្តែ​នៅពេល​ស្ដេចត្រាញ់​ហេរ៉ូឌ​ត្រូវ​យ៉ូហាន​ស្ដីបន្ទោស​អំពី​ហេរ៉ូឌាស​មហេសី​របស់​អនុជ​ទ្រង់ និង​អំពី​អស់ទាំង​ការ​អាក្រក់​ដែល​ទ្រង់​បាន​ប្រព្រឹត្ត


ស្ដេចត្រាញ់​ហេរ៉ូឌ​បាន​ឮ​អំពី​ការ​ទាំងអស់​ដែល​បាន​កើតឡើង ក៏​វល់ព្រះទ័យ ពីព្រោះ​មាន​អ្នកខ្លះ​និយាយថា​៖ “យ៉ូហាន​ត្រូវបាន​លើកឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​ហើយ”។


នៅពេល​ព្រះយេស៊ូវ​ទ្រង់​ជ្រាប​ថា ពួកផារិស៊ី​បាន​ឮ​ថា​ព្រះអង្គ​បង្កើត​សិស្ស និង​ធ្វើពិធីជ្រមុជទឹក​ច្រើន​ជាង​យ៉ូហាន


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម