Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 23:7 - ព្រះគម្ពីរខ្មែរសាកល

7 ពេល​ដឹង​ថា​ព្រះយេស៊ូវ​នៅ​ក្រោម​អំណាច​របស់​ហេរ៉ូឌ លោក​ក៏​បញ្ជូន​ព្រះអង្គ​ទៅ​ហេរ៉ូឌ​ដែល​កំពុង​ស្នាក់នៅ​យេរូសាឡិម​ក្នុង​ពេល​នោះ​ដែរ។

សូមមើលជំពូក ចម្លង

Khmer Christian Bible

7 កាល​ដឹង​ថា​ ព្រះអង្គ​ស្ថិត​ក្នុង​សិទ្ធិ​អំណាច​របស់​ស្ដេច​ហេរ៉ូឌ​ លោក​ពីឡាត់​ក៏​បញ្ជូន​ព្រះអង្គ​ទៅ​ឯ​ស្ដេច​ហេរ៉ូឌ​ ដ្បិត​នៅ​ថ្ងៃ​នោះ​ស្ដេច​ក៏​នៅ​ក្នុង​ក្រុង​យេរូសាឡិម​ដែរ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 កាល​លោក​ជ្រាប​ថា ព្រះ‌អង្គ​នៅ​ក្នុង​អំណាច​របស់​ព្រះ​បាទ​ហេរ៉ូឌ លោក​ក៏​បញ្ជូន​ព្រះ‌អង្គ​ទៅ​ព្រះ​បាទ​ហេរ៉ូឌ ដែល​ពេល​នោះ ស្ដេចក៏​គង់​នៅ​ក្រុង​យេរូ‌សាឡិម​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 កាល​លោក​ពីឡាត​ដឹង​ថា ព្រះ‌យេស៊ូ​ជា​អ្នក​ស្រុក​នៅ​ក្រោម​អំណាច​របស់​ព្រះ‌បាទ​ហេរ៉ូដ លោក​ក៏​បញ្ជូន​ព្រះអង្គ​ទៅ​ព្រះ‌បាទ​ហេរ៉ូដ ដែល​ស្នាក់​នៅ​ក្រុង​យេរូ‌សាឡឹម​ពេល​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 លុះ​បាន​ជ្រាប​ថា ទ្រង់​នៅ​ក្នុង​អំណាច​នៃ​ស្តេច​ហេរ៉ូឌ នោះ​លោក​ក៏​បញ្ជូន​ទ្រង់​ទៅ​ឯ​ស្តេច​ហេរ៉ូឌ​ទៅ ដ្បិត​គ្រា​នោះ ស្តេច​គង់​នៅ​ក្រុង​យេរូ‌សាឡិម​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

7 កាល​លោក​ពីឡាត​ដឹង​ថា អ៊ីសា​ជា​អ្នក​ស្រុក​នៅ​ក្រោម​អំណាច​របស់​ស្តេច​ហេរ៉ូដ លោក​ក៏​បញ្ជូន​អ៊ីសា​ទៅ​ស្តេច​ហេរ៉ូដ ដែល​ស្នាក់​នៅ​ក្រុង​យេរូ‌សាឡឹម​ពេល​នោះ​ដែរ។

សូមមើលជំពូក ចម្លង




លូកា 23:7
9 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​គ្រានោះ ស្ដេចត្រាញ់​ហេរ៉ូឌ​បាន​ឮ​ដំណឹង​អំពី​ព្រះយេស៊ូវ


ជាការពិត ហេរ៉ូឌ​បាន​ចាប់​យ៉ូហាន​ចង ហើយ​ដាក់គុក​គាត់ ដោយសារតែ​ហេរ៉ូឌាស​មហេសី​របស់​ភីលីព អនុជ​របស់​ទ្រង់​។


លុះដល់​ថ្ងៃចម្រើនព្រះជន្ម​របស់​ហេរ៉ូឌ កូនស្រី​របស់​ហេរ៉ូឌាស​បាន​រាំ​ក្នុង​កណ្ដាលចំណោម ហើយ​បាន​បំពេញព្រះទ័យ​ហេរ៉ូឌ


ព្រះបាទ​ហេរ៉ូឌ​បាន​ឮ​អំពីការទាំងនេះ ដ្បិត​ព្រះនាម​របស់​ព្រះយេស៊ូវ​បាន​ល្បីសុសសាយ​។ មាន​គេ​និយាយ​ថា​៖ “យ៉ូហាន​អ្នកធ្វើពិធីជ្រមុជទឹក ត្រូវបាន​លើកឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​ហើយ ហេតុនេះហើយបានជា​មហិទ្ធិឫទ្ធិ​ទាំងនេះ​កំពុង​ចេញឥទ្ធិពល​នៅក្នុង​គាត់”។


នៅ​ពេល​ដដែល​នោះ មាន​ពួកផារិស៊ី​ខ្លះ​បាន​ចូលមកជិត ទូល​ព្រះយេស៊ូវ​ថា៖ “សូម​លោក​ចាកចេញ​ពីទីនេះ​ទៅ ដ្បិត​ហេរ៉ូឌ​ចង់​សម្លាប់​លោក​!”។


ពីឡាត់​ឮ​ដូច្នេះ ក៏​សួរថា​៖ “តើ​អ្នក​នេះ​ជា​អ្នកកាលីឡេ​ឬ​?”។


នៅ​ឆ្នាំ​ទីដប់ប្រាំ​នៃ​រជ្ជកាល​សេសារ​ទីប៊ើរ កាល​ប៉ុនទាស​ពីឡាត់​ធ្វើជាអភិបាល​នៃ​យូឌា ហេរ៉ូឌ​ធ្វើជាស្ដេចត្រាញ់​នៃ​កាលីឡេ ភីលីព​អនុជ​របស់​ហេរ៉ូឌ​ធ្វើជាស្ដេចត្រាញ់​នៃ​តំបន់​អ៊ីទូរេ និង​ត្រាខូនីត ហើយ​លីសានាស​ធ្វើជាស្ដេចត្រាញ់​នៃ​អាប៊ីលេន


ស្ដេចត្រាញ់​ហេរ៉ូឌ​បាន​ឮ​អំពី​ការ​ទាំងអស់​ដែល​បាន​កើតឡើង ក៏​វល់ព្រះទ័យ ពីព្រោះ​មាន​អ្នកខ្លះ​និយាយថា​៖ “យ៉ូហាន​ត្រូវបាន​លើកឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​ហើយ”។


“ជាការពិត ទាំង​ហេរ៉ូឌ និង​ប៉ុនទាស​ពីឡាត់ ជាមួយនឹង​បណ្ដា​សាសន៍ដទៃ និង​ប្រជាជន​អ៊ីស្រាអែល បាន​ជួបជុំគ្នា​នៅក្នុង​ទីក្រុង​នេះ​មែន ទាស់នឹង​ព្រះយេស៊ូវ​អ្នកបម្រើ​ដ៏វិសុទ្ធ​របស់ព្រះអង្គ ដែល​ព្រះអង្គ​បាន​ចាក់ប្រេងអភិសេក


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម