Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 9:7 - Khmer Christian Bible

7 កាល​ហេរ៉ូឌជា​ស្ដេច​ត្រាញ់​បាន​ឮ​អំពី​ហេតុការណ៍​ទាំងឡាយ​ដែល​បាន​កើត​ឡើង​ ស្ដេច​ក៏​គិត​មិន​យល់​ ព្រោះ​មាន​អ្នក​ខ្លះ​និយាយ​ថា​ លោក​យ៉ូហាន​ត្រូវ​បាន​ប្រោស​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

7 ស្ដេចត្រាញ់​ហេរ៉ូឌ​បាន​ឮ​អំពី​ការ​ទាំងអស់​ដែល​បាន​កើតឡើង ក៏​វល់ព្រះទ័យ ពីព្រោះ​មាន​អ្នកខ្លះ​និយាយថា​៖ “យ៉ូហាន​ត្រូវបាន​លើកឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​ហើយ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ឯ​ហេរ៉ូឌ ជា​ស្តេច​អនុ‌រាជ បាន​ឮ​និយាយ​ពី​ការ​ដែល​ព្រះ‌អង្គ​ធ្វើ​ទាំង​ប៉ុន្មាន ក៏​មាន​ព្រះ‌ហឫ‌ទ័យ​អល់‌អែក ព្រោះ​ខ្លះ​និយាយ​ថា លោក​យ៉ូហាន​បាន​រស់​ពី​ស្លាប់​ឡើង​វិញ​ហើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 កាល​ព្រះ‌បាទ​ហេរ៉ូដ ជា​ស្ដេច​អនុ‌រាជ* ជ្រាប​ហេតុ‌ការណ៍​ទាំង​នោះ​ហើយ ស្ដេច​មិន​ដឹង​ជា​ត្រូវ​គិត​យ៉ាង​ណា ដ្បិត​មាន​អ្នក​ខ្លះ​និយាយ​ថា “លោក​យ៉ូហាន‌បាទីស្ដ​បាន​រស់​ឡើង​វិញ​ហើយ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ឯ​ហេរ៉ូឌ ជា​ស្តេច​អនុរាជ បាន​ឮ​និយាយ​ពី​ការ​ដែល​ទ្រង់​ធ្វើ​ទាំង​ប៉ុន្មាន ក៏​មាន​ព្រះ‌ទ័យ​អល់‌អែក ពី​ព្រោះ​ខ្លះ​និយាយ​ថា លោក​យ៉ូហាន​បាន​រស់​ពី​ស្លាប់​ឡើង​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

7 កាល​ស្តេច​ហេរ៉ូដ ជ្រាប​ហេតុ‌ការណ៍​ទាំង​នោះ​ហើយ ស្តេច​មិន​ដឹង​ជា​ត្រូវ​គិត​យ៉ាង​ណា ដ្បិត​មាន​អ្នក​ខ្លះ​និយាយ​ថា “យ៉ះយ៉ា​ជា​អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​បាន​រស់​ឡើង​វិញ​ហើយ”។

សូមមើលជំពូក ចម្លង




លូកា 9:7
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​លោក​យ៉ូហាន​ដែល​នៅ​ក្នុង​គុក​ កាល​បាន​ឮ​ពី​កិច្ចការ​ទាំងឡាយ​ដែល​ព្រះគ្រិស្ដ​បាន​ធ្វើ​ ក៏​ចាត់​សិស្ស​របស់​គាត់​ឲ្យ​មក​ទូល​សួរ​ព្រះអង្គ​ថា៖​


ពួកគេ​ទូល​ព្រះអង្គ​ថា៖​ «គេ​និយាយ​ថា​លោក​ជា​លោក​យ៉ូហាន​ អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ អ្នក​ខ្លះ​ថា​លោក​ជា​លោក​អេលីយ៉ា​ ហើយ​អ្នក​ខ្លះ​ទៀត​ថា​លោក​ជា​ម្នាក់​នៅ​ក្នុង​ចំណោម​អ្នក​នាំ​ព្រះបន្ទូល»​


នៅ​ពេល​ជាមួយ​គ្នា​នោះ​ អ្នក​ខាង​គណៈ​ផារិ​ស៊ី​ខ្លះ​បាន​ចូល​មក​ជិត​ ទូល​ព្រះអង្គ​ថា៖​ «សូម​លោក​ចាក​ចេញ​ពី​ទីនេះ​ទៅ​ ដ្បិត​ស្ដេច​ហេរ៉ូឌ​ចង់​សម្លាប់​លោក»។​


នឹង​មាន​ទីសំគាល់​នៅ​ក្នុង​ដួងអាទិត្យ​ លោក​ខែ​ និង​ផ្កាយ​ ហើយ​ជនជាតិ​នានា​នៅ​លើ​ផែនដី​នេះ​នឹង​មាន​សេចក្ដី​ថប់បារម្ភ​ ទាំង​ទ័ល​ប្រាជ្ញា​ដោយសារ​សំឡេង​សន្ធឹក​សមុទ្រ​ និង​ទឹក​រលក​


កាល​ដឹង​ថា​ ព្រះអង្គ​ស្ថិត​ក្នុង​សិទ្ធិ​អំណាច​របស់​ស្ដេច​ហេរ៉ូឌ​ លោក​ពីឡាត់​ក៏​បញ្ជូន​ព្រះអង្គ​ទៅ​ឯ​ស្ដេច​ហេរ៉ូឌ​ ដ្បិត​នៅ​ថ្ងៃ​នោះ​ស្ដេច​ក៏​នៅ​ក្នុង​ក្រុង​យេរូសាឡិម​ដែរ​


នៅ​ឆ្នាំ​ទី​ដប់​ប្រាំ​នៃ​រាជ្យ​ព្រះចៅ​អធិរាជ​ទីប៊ើរ​ កាល​លោក​ប៉ុនទាសពីឡាត់​គ្រប់គ្រង​ស្រុក​យូដា​ ហេរ៉ូឌ​ជា​ស្ដេច​ត្រាញ់​នៃ​ស្រុក​កាលីឡេ​ ឯ​ភីលីព​ត្រូវ​ជា​ប្អូន​ ជា​ស្ដេច​ត្រាញ់​នៃ​ស្រុក​អ៊ីទូរេ​ និង​ស្រុក​ត្រាខូនីត​ រីឯ​​លីសានាស​ ជា​ស្ដេច​ត្រាញ់​នៃ​ស្រុក​អាប៊ីលេន។​


ពួកគេ​ក៏​ទូល​ឆ្លើយ​ថា៖​ «ជា​លោក​យ៉ូហាន​អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ ប៉ុន្ដែ​អ្នក​ឯ​ទៀត​ថា​ ជា​លោក​អេលីយ៉ា​ ហើយ​អ្នក​ផ្សេង​ទៀត​ថា​ ជា​អ្នក​នាំ​ព្រះបន្ទូល​ម្នាក់​នៅ​ជំនាន់​មុន​ដែល​បាន​រស់​ឡើង​វិញ»។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម