បន្ទាប់ពីព្រះអម្ចាស់យេស៊ូវមានបន្ទូលនឹងពួកគេរួចហើយ ព្រះអង្គត្រូវបានទទួលឡើងទៅលើមេឃ ហើយគង់ចុះនៅខាងស្ដាំព្រះ។
លូកា 9:51 - ព្រះគម្ពីរខ្មែរសាកល លុះជិតដល់ថ្ងៃនៃការយាងឡើងទៅស្ថានសួគ៌របស់ព្រះយេស៊ូវ ព្រះអង្គក៏តាំងព្រះទ័យយាងទៅយេរូសាឡិម។ Khmer Christian Bible កាលជិតដល់ថ្ងៃដែលព្រះអង្គត្រូវលើកឡើងទៅស្ថានសួគ៌ ព្រះអង្គក៏យាងតម្រង់ទៅក្រុងយេរូសាឡិម។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លុះជិតដល់កំណត់ ដែលព្រះអង្គត្រូវយាងឡើងទៅស្ថានសួគ៌ នោះព្រះអង្គតម្រង់ព្រះភក្ត្រ យាងឆ្ពោះត្រង់ទៅក្រុងយេរូសាឡិមតែម្តង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លុះជិតដល់ថ្ងៃកំណត់ដែលព្រះយេស៊ូត្រូវយាងចាកចេញពីលោកនេះទៅ ព្រះអង្គសម្រេចព្រះហឫទ័យយាងទៅក្រុងយេរូសាឡឹម ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលជិតដល់កំណត់ ដែលទ្រង់ត្រូវឡើងទៅស្ថានសួគ៌ នោះទ្រង់ដំរង់ព្រះភក្ត្រ យាងឆ្ពោះត្រង់ទៅឯក្រុងយេរូសាឡិមតែម្តង អាល់គីតាប លុះជិតដល់ថ្ងៃកំណត់ដែលអ៊ីសាត្រូវចាកចេញពីលោកនេះទៅ អ៊ីសាសម្រេចចិត្តទៅក្រុងយេរូសាឡឹម |
បន្ទាប់ពីព្រះអម្ចាស់យេស៊ូវមានបន្ទូលនឹងពួកគេរួចហើយ ព្រះអង្គត្រូវបានទទួលឡើងទៅលើមេឃ ហើយគង់ចុះនៅខាងស្ដាំព្រះ។
ប៉ុន្តែខ្ញុំមានពិធីជ្រមុជទឹកមួយដែលខ្ញុំត្រូវទទួល ហើយខ្ញុំឈឺចាប់ណាស់ហ្ន៎ ទម្រាំតែការនោះបានសម្រេច!
ព្រះយេស៊ូវយាងកាត់តាមទីក្រុង និងភូមិនានា ទាំងបង្រៀនបណ្ដើរ បន្តធ្វើដំណើរទៅយេរូសាឡិមបណ្ដើរ។
នៅពេលព្រះយេស៊ូវកំពុងយាងទៅយេរូសាឡិម ព្រះអង្គយាងកាត់តាមចន្លោះរវាងសាម៉ារី និងកាលីឡេ។
ព្រះយេស៊ូវទ្រង់នាំសាវ័កទាំងដប់ពីរនាក់មកជិត ហើយមានបន្ទូលនឹងពួកគេថា៖“មើល៍! យើងនឹងឡើងទៅយេរូសាឡិម ហើយអ្វីៗទាំងអស់ដែលមានសរសេរទុកមកអំពីកូនមនុស្សតាមរយៈបណ្ដាព្យាការីនឹងត្រូវបានបំពេញឲ្យសម្រេច។
ខណៈដែលគេកំពុងតែស្ដាប់សេចក្ដីទាំងនេះ ព្រះយេស៊ូវមានបន្ទូលបន្ថែមជាពាក្យឧបមាមួយទៀត ពីព្រោះព្រះអង្គយាងជិតដល់យេរូសាឡិមហើយ ហើយគេកំពុងគិតថាអាណាចក្ររបស់ព្រះរៀបនឹងលេចមកភ្លាមៗ។
បន្ទាប់ពីមានបន្ទូលសេចក្ដីទាំងនេះហើយ ព្រះយេស៊ូវទ្រង់ធ្វើដំណើរទៅមុខទៀត ឡើងទៅយេរូសាឡិម។
ខណៈដែលព្រះអង្គកំពុងប្រទានពរពួកគេ ព្រះអង្គក៏ចាកចេញពីពួកគេ ហើយត្រូវបានលើកឡើងទៅលើមេឃ។
ខណៈដែលពួកគេកំពុងធ្វើដំណើរតាមផ្លូវ មានម្នាក់ទូលព្រះយេស៊ូវថា៖ “ទីណាក៏ដោយដែលព្រះអង្គយាងទៅ ទូលបង្គំនឹងទៅតាមព្រះអង្គ”។
មុនបុណ្យរំលង ព្រះយេស៊ូវទ្រង់ជ្រាបថាពេលវេលារបស់ព្រះអង្គមកដល់ហើយ ដើម្បីយាងចាកចេញពីពិភពលោកនេះទៅឯព្រះបិតា។ ព្រះអង្គទ្រង់ស្រឡាញ់មនុស្សរបស់ព្រះអង្គដែលនៅក្នុងពិភពលោក គឺស្រឡាញ់ពួកគេរហូតដល់ចុងបំផុត។
ខ្ញុំចេញពីព្រះបិតា ហើយមកក្នុងពិភពលោក; ខ្ញុំនឹងចាកចេញពីពិភពលោក ហើយទៅឯព្រះបិតាវិញ”។
“ឥឡូវនេះ ខ្ញុំនឹងទៅឯព្រះអង្គដែលចាត់ខ្ញុំឲ្យមក ហើយគ្មានអ្នកណាក្នុងអ្នករាល់គ្នាសួរខ្ញុំថា: ‘តើលោកនឹងទៅឯណា?’ ឡើយ។
ទូលបង្គំមិននៅក្នុងពិភពលោកទៀតទេ។ ពួកគេនៅក្នុងពិភពលោក រីឯទូលបង្គំវិញ ទូលបង្គំនឹងទៅឯព្រះអង្គ។ ព្រះបិតាដ៏វិសុទ្ធអើយ សូមថែរក្សាពួកគេក្នុងព្រះនាមរបស់ព្រះអង្គផង គឺនាមដែលព្រះអង្គបានប្រទានមកទូលបង្គំ ដើម្បីឲ្យពួកគេរួមគ្នាតែមួយ ដូចដែលយើងជាអង្គមួយដែរ។
រហូតដល់ថ្ងៃដែលព្រះអង្គត្រូវបានទទួលឡើងទៅ ក្រោយពីព្រះអង្គបានបង្គាប់តាមរយៈព្រះវិញ្ញាណដ៏វិសុទ្ធដល់ពួកសាវ័កដែលព្រះអង្គបានជ្រើសរើស។
បន្ទាប់ពីព្រះយេស៊ូវមានបន្ទូលសេចក្ដីទាំងនេះហើយ ព្រះអង្គក៏ត្រូវបានលើកឡើងទៅនៅពេលពួកគេកំពុងសម្លឹងមើល ហើយមានពពកមួយទទួលយកព្រះអង្គបាត់ពីភ្នែកពួកគេ។
ដោយព្រះចេស្ដានេះ ព្រះបានធ្វើសកម្មភាពក្នុងព្រះគ្រីស្ទ ដោយលើកព្រះគ្រីស្ទឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់ ហើយឲ្យគង់ចុះនៅខាងស្ដាំព្រះអង្គនៅលើមេឃ
ទាំងប្រឹងជម្នះឆ្ពោះទៅទី ដើម្បីទទួលរង្វាន់នៃការត្រាស់ហៅរបស់ព្រះពីស្ថានលើក្នុងព្រះគ្រីស្ទយេស៊ូវ។
ពិតមែនហើយ ដូចដែលទាំងអស់គ្នាទទួលស្គាល់អាថ៌កំបាំងនៃការគោរពព្រះ ជាការធំឧត្ដម គឺ ព្រះបានលេចមកក្នុងសាច់ឈាម ត្រូវបានបញ្ជាក់ថាសុចរិតដោយព្រះវិញ្ញាណ ត្រូវបានឃើញដោយបណ្ដាទូតសួគ៌ ត្រូវបានប្រកាសក្នុងបណ្ដាប្រជាជាតិ ត្រូវបានជឿក្នុងពិភពលោក ហើយត្រូវបានទទួលឡើងក្នុងសិរីរុងរឿង៕
ទាំងរំពឹងមើលទៅព្រះយេស៊ូវដែលជាស្ថាបនិក និងជាអ្នកបង្ហើយនៃជំនឿ។ ព្រះអង្គបានស៊ូទ្រាំនៅលើឈើឆ្កាងដោយមើលងាយការអៀនខ្មាស ព្រោះតែអំណរដែលមានដាក់នៅមុខព្រះអង្គ ហើយឥឡូវនេះ ព្រះអង្គបានគង់ចុះនៅខាងស្ដាំបល្ល័ង្ករបស់ព្រះ។
ជាកន្លែងដែលព្រះយេស៊ូវជាអ្នកនាំមុខបានយាងចូលទៅជំនួសយើង ក្នុងលំដាប់ថ្នាក់របស់ម៉ិលគីស្សាដែកដោយបានត្រឡប់ជាមហាបូជាចារ្យជារៀងរហូត៕
ព្រះយេស៊ូវគ្រីស្ទបានយាងឡើងទៅលើមេឃ ហើយគង់នៅខាងស្ដាំព្រះ ដែលបណ្ដាទូតសួគ៌ សិទ្ធិអំណាច និងឫទ្ធិអំណាចចុះចូលនឹងព្រះអង្គ៕