Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 9:50 - ព្រះគម្ពីរខ្មែរសាកល

50 ប៉ុន្តែ​ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា៖“កុំ​ឃាត់​គាត់​ឡើយ ដ្បិត​អ្នកដែល​មិន​ប្រឆាំងនឹង​អ្នករាល់គ្នា គឺ​នៅ​ខាង​អ្នករាល់គ្នា​ហើយ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

50 ប៉ុន្ដែ​ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «កុំ​ឃាត់​គាត់​អី​ ដ្បិត​អ្នកណា​មិន​ប្រឆាំង​អ្នក​រាល់គ្នា​ នោះ​នៅ​ខាង​អ្នក​រាល់គ្នា​ហើយ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

50 ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «កុំ​ឃាត់​គេ​ឡើយ ដ្បិត​អ្នក​ណា​ដែល​មិន​ទាស់​នឹង​យើង នោះ​កាន់​ខាង​យើង​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

50 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​វិញ​ថា៖ «កុំ​ឃាត់​គេ​អី ដ្បិត​អ្នក​ណា​មិន​ជំទាស់​នឹង​អ្នក​រាល់​គ្នា អ្នក​នោះ​នៅ​ខាង​អ្នក​រាល់​គ្នា​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

50 នោះ​ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​គាត់​ថា កុំ​ឃាត់​គេ​ឡើយ ដ្បិត​អ្នក​ណា​ដែល​មិន​ទាស់​នឹង​យើង នោះ​កាន់​ខាង​យើង​ហើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

50 អ៊ីសា​មាន​ប្រសាសន៍​ទៅ​គាត់​វិញ​ថា៖ «កុំ​ឃាត់​គេ​អី ដ្បិត​អ្នក​ណា​មិន​ជំទាស់​នឹង​អ្នក​រាល់​គ្នា អ្នក​នោះ​នៅ​ខាង​អ្នក​រាល់​គ្នា​ហើយ»។

សូមមើលជំពូក ចម្លង




លូកា 9:50
12 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​ដែល​មិន​នៅ​ខាងខ្ញុំ គឺ​ប្រឆាំងនឹង​ខ្ញុំ ហើយ​អ្នក​ដែល​មិន​ប្រមូល​ជាមួយ​ខ្ញុំ គឺ​កម្ចាត់កម្ចាយ​វិញ​។


នៅពេល​ពួកគេ​មកដល់​កាពើណិម មាន​ពួក​អ្នក​ទារ​ពន្ធព្រះវិហារ​ចូលមកជិត​ពេត្រុស សួរថា​៖ “តើ​គ្រូ​របស់ពួកអ្នក​មិន​បង់​ពន្ធ​ជូន​ព្រះវិហារ​ទេ​ឬ​?”។


ពេត្រុស​ទូល​ឆ្លើយថា​៖ “ពី​អ្នកដទៃ”។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា​៖“បើដូច្នេះ កូន​ៗ​មិនបាច់​បង់ពន្ធ​ទេ​។


យ៉ូហាន​ទូលថា​៖ “លោកគ្រូ យើងខ្ញុំ​បាន​ឃើញ​ម្នាក់​កំពុង​ដេញ​អារក្ស​ក្នុង​នាម​របស់លោក យើងខ្ញុំ​ក៏​ព្យាយាម​ហាមឃាត់​គាត់ ពីព្រោះ​គាត់​មិន​បាន​មកតាម​យើង​ទេ”។


ហើយ​បើ​អ្នកណាក៏ដោយ​យក​ទឹក​មួយ​កែវ​ឲ្យ​អ្នករាល់គ្នា​ផឹក​ក្នុង​នាម​របស់ខ្ញុំ​ដោយសារតែ​អ្នករាល់គ្នា​ជា​របស់​ព្រះ​គ្រីស្ទ ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អ្នកនោះ​នឹង​មិន​បាត់​រង្វាន់​របស់​ខ្លួន​សោះឡើយ​។


អ្នក​ដែល​មិន​នៅ​ខាងខ្ញុំ គឺ​ប្រឆាំងនឹង​ខ្ញុំ ហើយ​អ្នក​ដែល​មិន​ប្រមូល​ជាមួយ​ខ្ញុំ អ្នកនោះ​កម្ចាត់កម្ចាយ​វិញ​។


គ្មាន​អ្នកបម្រើ​ណា​អាច​បម្រើ​ចៅហ្វាយ​ពីរ​នាក់​បាន​ទេ ដ្បិត​គេ​នឹង​ស្អប់​ម្នាក់ ហើយ​ស្រឡាញ់​ម្នាក់ទៀត ឬ​ស្មោះត្រង់​នឹង​ម្នាក់ ហើយ​មើលងាយ​ម្នាក់ទៀត​។ អ្នករាល់គ្នា​មិនអាច​បម្រើ​ព្រះ​ផង បម្រើ​ទ្រព្យសម្បត្តិផង​បានឡើយ”។


ដោយហេតុនេះ ខ្ញុំ​ចង់​ឲ្យ​អ្នករាល់គ្នា​ដឹង​ថា គ្មានអ្នកណា​ដែល​និយាយ​ដោយ​ព្រះវិញ្ញាណ​របស់​ព្រះ អាច​និយាយថា​៖ “សូមឲ្យ​ព្រះយេស៊ូវ​ត្រូវ​បណ្ដាសា” បាន​ឡើយ ហើយក៏​គ្មានអ្នកណា​អាច​និយាយថា​៖ “ព្រះយេស៊ូវ​ជា​ព្រះអម្ចាស់” បាន​ដែរ ប្រសិនបើ​មិនមែន​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម