ទូលបង្គំបានទៅជាគ ទូលបង្គំមិនបើកមាត់ទូលបង្គំឡើយ ដ្បិតគឺព្រះអង្គហើយ ដែលធ្វើដូច្នេះ។
លូកា 23:9 - ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ហេរ៉ូឌក៏សួរព្រះយេស៊ូវជាច្រើនសំណួរ ប៉ុន្តែព្រះអង្គមិនតបអ្វីសោះ។ Khmer Christian Bible ស្ដេចក៏សួរព្រះអង្គជាច្រើន ប៉ុន្ដែព្រះអង្គមិនបានឆ្លើយអ្វីឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្តេចទូលសួរព្រះអង្គជាច្រើន ប៉ុន្តែ ព្រះយេស៊ូវមិនបានឆ្លើយតបសោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចទូលសួរសំណួរជាច្រើន តែព្រះយេស៊ូពុំមានព្រះបន្ទូលឆ្លើយតបទាល់តែសោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះស្តេចមានបន្ទូលសួរទ្រង់ជាច្រើន ប៉ុន្តែ ទ្រង់មិនព្រមឆ្លើយសោះ អាល់គីតាប ស្តេចហេរ៉ូដសួរសំណួរជាច្រើន តែអ៊ីសាពុំបានឆ្លើយទាល់តែសោះ។ |
ទូលបង្គំបានទៅជាគ ទូលបង្គំមិនបើកមាត់ទូលបង្គំឡើយ ដ្បិតគឺព្រះអង្គហើយ ដែលធ្វើដូច្នេះ។
លោកត្រូវគេសង្កត់សង្កិន ក៏រងទុក្ខ ប៉ុន្តែលោកមិនបានបើកមាត់សោះ; ដូចដែលកូនចៀមត្រូវគេដឹកទៅសម្លាប់ ដូចដែលចៀមនៅស្ងៀមស្ងាត់នៅមុខអ្នកកាត់រោមវាយ៉ាងណា លោកក៏មិនបានបើកមាត់យ៉ាងនោះដែរ។
នៅពេលព្រះអង្គត្រូវពួកនាយកបូជាចារ្យ និងពួកចាស់ទុំចោទប្រកាន់ ព្រះអង្គមិនបានតបអ្វីឡើយ។
ប៉ុន្តែព្រះអង្គមិនតបអ្វីនឹងលោកឡើយ សូម្បីតែមួយម៉ាត់ ធ្វើឲ្យអភិបាលភ្ញាក់ផ្អើលយ៉ាងខ្លាំង។
កុំឲ្យរបស់វិសុទ្ធទៅឆ្កែ ហើយក៏កុំបោះគ្រាប់គជ់នៅមុខជ្រូក ក្រែងលោពួកវាជាន់ឈ្លីនឹងជើង ហើយងាកមកខាំហែកអ្នករាល់គ្នាវិញ។
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ចូរទៅប្រាប់កញ្ជ្រោងនោះថា មើល៍! ខ្ញុំដេញអារក្សឲ្យចេញ ហើយប្រោសមនុស្សឲ្យជានៅថ្ងៃនេះ និងថ្ងៃស្អែក លុះដល់ថ្ងៃទីបីកិច្ចការរបស់ខ្ញុំនឹងត្រូវបានបង្ហើយ។
រីឯពួកនាយកបូជាចារ្យ និងពួកគ្រូវិន័យបានឈរនៅទីនោះ ហើយចោទប្រកាន់ព្រះអង្គយ៉ាងខ្លាំង។
ហើយចូលទៅក្នុងវិមានអភិបាលវិញ សួរព្រះយេស៊ូវថា៖ “តើអ្នកមកពីណា?”។ ប៉ុន្តែព្រះយេស៊ូវមិនផ្ដល់ចម្លើយដល់គាត់ឡើយ។
វគ្គនៃបទគម្ពីរដែលលោកកំពុងអាននោះគឺ: “លោកត្រូវគេនាំទៅសម្លាប់ដូចជាចៀម ហើយដូចដែលកូនចៀមនៅស្ងៀមស្ងាត់នៅមុខអ្នកកាត់រោមយ៉ាងណា លោកក៏មិនបើកមាត់យ៉ាងនោះដែរ។
កាលគេជេរប្រមាថ ក៏ព្រះអង្គមិនបានជេរតប កាលព្រះអង្គរងទុក្ខ ក៏ព្រះអង្គមិនបានសម្លុតគំរាម ផ្ទុយទៅវិញ ព្រះអង្គបានផ្ទុកផ្ដាក់អង្គទ្រង់នឹងព្រះដែលជំនុំជម្រះដោយយុត្តិធម៌។