Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 23:8 - ព្រះគម្ពីរខ្មែរសាកល

8 ហេរ៉ូឌ​អរសប្បាយ​យ៉ាងក្រៃលែង​ដោយ​បាន​ឃើញ​ព្រះយេស៊ូវ ដ្បិត​ទ្រង់​ចង់​ឃើញ​ព្រះយេស៊ូវ​តាំងពី​យូរណាស់មកហើយ ដោយសារ​ទ្រង់​បាន​ឮ​អំពី​ព្រះអង្គ ហើយ​សង្ឃឹម​ថា​នឹង​ឃើញ​ព្រះអង្គ​ធ្វើ​ទីសម្គាល់​អ្វីមួយ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

8 ពេល​ស្ដេច​ជួប​ព្រះយេស៊ូ​ ក៏​ត្រេកអរ​ជា​ពន់ពេក​ ព្រោះ​ស្ដេច​បាន​ឮ​អំពី​ព្រះអង្គ​ និង​ចង់​ជួប​ព្រះអង្គ​ជា​យូរ​មក​ហើយ​ ស្ដេច​សង្ឃឹម​ថា​នឹង​ឃើញ​ព្រះអង្គ​សំដែង​ទីសំគាល់​អស្ចារ្យ​ណា​មួយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ពេល​ស្តេច​ហេរ៉ូឌ​បាន​ឃើញ​ព្រះ‌យេស៊ូវ នោះ​ក៏​អរ​ណាស់ ដ្បិត​ស្តេច​ចង់​ឃើញ​ព្រះ‌អង្គ​ជា​យូរ​មក​ហើយ ព្រោះ​បាន​ឮ​រឿង​ពី​ព្រះ‌អង្គ​ជា​ច្រើន ហើយ​បាន​សង្ឃឹម​ថា នឹង​ឃើញ​ព្រះ‌អង្គ​ធ្វើ​ទី​សម្គាល់​ណា​មួយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ពេល​ឃើញ​ព្រះ‌យេស៊ូ ព្រះ‌បាទ​ហេរ៉ូដ​សប្បាយ​ព្រះ‌ហឫទ័យ​ក្រៃ‌លែង ដ្បិត​ស្ដេច​ចង់​ជួប​ព្រះ‌យេស៊ូ​តាំង​ពី​យូរ‌យារ​មក​ហើយ ព្រោះ​ស្ដេច​តែង​ឮ​គេ​និយាយ​អំពី​ព្រះអង្គ ហើយ​សង្ឃឹម​ថា​នឹង​បាន​ឃើញ​ព្រះ‌យេស៊ូ​ធ្វើ​ការ​អស្ចារ្យ​អ្វី​មួយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 កាល​ស្តេច​ហេរ៉ូឌ​បាន​ឃើញ​ព្រះ‌យេស៊ូវ នោះ​ក៏​អរ​ណាស់ ដ្បិត​ស្តេច​ចង់​ឃើញ​ទ្រង់​ជា​យូរ​មក​ហើយ ព្រោះ​បាន​ឮ​រឿង​ពី​ទ្រង់​ជា​ច្រើន ហើយ​បាន​សង្ឃឹម​ថា នឹង​ឃើញ​ទ្រង់​ធ្វើ​ទី​សំគាល់​ណា​មួយ

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ពេល​ឃើញ​អ៊ីសា ស្តេច​ហេរ៉ូដ​សប្បាយ​ចិត្ត​ក្រៃ‌លែង ដ្បិត​គាត់​ចង់​ជួប​អ៊ីសា តាំង​ពី​យូរ‌យារ​មក​ហើយ ព្រោះ​គាត់​តែង​ឮ​គេ​និយាយ​អំពី​អ៊ីសា​ហើយ​សង្ឃឹម​ថា នឹង​បាន​ឃើញ​អ៊ីសា​ធ្វើ​ការ​អស្ចារ្យ​អ្វី​មួយ។

សូមមើលជំពូក ចម្លង




លូកា 23:8
8 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​គ្រានោះ ស្ដេចត្រាញ់​ហេរ៉ូឌ​បាន​ឮ​ដំណឹង​អំពី​ព្រះយេស៊ូវ


ព្រះបាទ​ហេរ៉ូឌ​បាន​ឮ​អំពីការទាំងនេះ ដ្បិត​ព្រះនាម​របស់​ព្រះយេស៊ូវ​បាន​ល្បីសុសសាយ​។ មាន​គេ​និយាយ​ថា​៖ “យ៉ូហាន​អ្នកធ្វើពិធីជ្រមុជទឹក ត្រូវបាន​លើកឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​ហើយ ហេតុនេះហើយបានជា​មហិទ្ធិឫទ្ធិ​ទាំងនេះ​កំពុង​ចេញឥទ្ធិពល​នៅក្នុង​គាត់”។


បន្ទាប់មក ព្រះយេស៊ូវ​ទ្រង់​ហៅ​ហ្វូងមនុស្ស ព្រមទាំង​ពួក​សិស្ស​របស់​ព្រះអង្គ​មក មានបន្ទូល​នឹង​ពួកគេ​ថា​៖“ប្រសិនបើ​អ្នកណា​ចង់​មកតាម​ខ្ញុំ ចូរឲ្យ​អ្នកនោះ​បដិសេធ​ខ្លួនឯង ហើយ​លី​ឈើឆ្កាង​របស់​ខ្លួន មកតាម​ខ្ញុំ​ចុះ​។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា៖“អ្នករាល់គ្នា​មុខជា​និយាយ​សុភាសិត​នេះ​ដាក់​ខ្ញុំ​មិនខាន​ថា​: ‘គ្រូពេទ្យ​អើយ ចូរ​ព្យាបាល​ខ្លួនអ្នក​ឲ្យជា​ទៅ​!’ ហើយ​ថា​: ‘អ្វីដែល​យើង​បាន​ឮ​ថា​បាន​កើតឡើង​នៅ​កាពើណិម ចូរ​ធ្វើ​នៅ​ទីនេះ ក្នុង​ស្រុកកំណើត​របស់អ្នក​ដែរ​ទៅ​!’”។


ទាំង​និយាយថា​៖ “សូម​ឲ្យ​អំណាច​នេះ​ដល់​ខ្ញុំដែរ​ផង ដើម្បីឲ្យ​អ្នកណាក៏ដោយដែល​ខ្ញុំ​ដាក់​ដៃ​លើ អ្នកនោះ​នឹង​ទទួល​ព្រះវិញ្ញាណដ៏វិសុទ្ធ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម