Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 13:32 - ព្រះគម្ពីរខ្មែរសាកល

32 ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា៖“ចូរ​ទៅ​ប្រាប់​កញ្ជ្រោង​នោះ​ថា មើល៍! ខ្ញុំ​ដេញ​អារក្ស​ឲ្យចេញ ហើយ​ប្រោស​មនុស្ស​ឲ្យជា​នៅ​ថ្ងៃនេះ និង​ថ្ងៃស្អែក លុះដល់​ថ្ងៃ​ទីបី​កិច្ចការរបស់ខ្ញុំ​នឹង​ត្រូវបាន​បង្ហើយ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

32 ប៉ុន្ដែ​ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ចូរ​ទៅ​ប្រាប់​កញ្ជ្រោង​នោះ​ថា​ មើល៍​ ខ្ញុំ​បណ្ដេញ​អារក្ស​ ទាំង​ប្រោស​មនុស្ស​ឲ្យ​ជា​នៅ​ថ្ងៃ​នេះ​ និង​ថ្ងៃ​ស្អែក​ ហើយ​ខ្ញុំ​នឹង​បាន​សម្រេច​នៅ​ថ្ងៃ​ទី​បី​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

32 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ទៅ​ប្រាប់​សត្វ​កញ្ជ្រោង​នោះ​ថា "មើល៍! ខ្ញុំ​ដេញ​អារក្ស ហើយ​ប្រោស​មនុស្ស​ឲ្យ​ជា នៅ​ថ្ងៃ​នេះ និង​ថ្ងៃ​ស្អែក ដល់​ថ្ងៃ​ទី​បី ខ្ញុំ​នឹង​បាន​សម្រេច​កិច្ច‌ការ​របស់​ខ្ញុំ​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

32 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​វិញ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ទៅ​ប្រាប់​ស្ដេច​កំហូច ​នោះ​ថា ថ្ងៃ​នេះ និង​ថ្ងៃ​ស្អែក ខ្ញុំ​បណ្ដេញ​អារក្ស ខ្ញុំ​មើល​អ្នក​ជំងឺ​ឲ្យ​ជា លុះ​ដល់​ខាន​ស្អែក ខ្ញុំ​នឹង​បញ្ចប់​កិច្ចការ​របស់​ខ្ញុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

32 តែ​ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា ចូរ​អ្នក​រាល់​គ្នា​ទៅ​ប្រាប់​សត្វ​កញ្ជ្រោង​នោះ​ថា មើល ខ្ញុំ​ដេញ​អារក្ស ហើយ​ប្រោស​មនុស្ស​ឲ្យ​ជា នៅ​ថ្ងៃ​នេះ ហើយ​ថ្ងៃ​ស្អែក លុះ​ដល់​ថ្ងៃ​ទី​៣ ខ្ញុំ​នឹង​បាន​សំរេច​ការ

សូមមើលជំពូក ចម្លង

អាល់គីតាប

32 អ៊ីសា​ឆ្លើយ​វិញ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ទៅ​ប្រាប់​ស្ដេច​កំហូច នោះ​ថា ថ្ងៃ​នេះ និង​ថ្ងៃ​ស្អែក ខ្ញុំ​បណ្ដេញ​អ៊ីព្លេស ខ្ញុំ​មើល​អ្នក​ជំងឺ​ឲ្យ​ជា លុះ​ដល់​ខាន​ស្អែក ខ្ញុំ​នឹង​បញ្ចប់​កិច្ចការ​របស់​ខ្ញុំ។

សូមមើលជំពូក ចម្លង




លូកា 13:32
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះបាទ​ហេរ៉ូឌ​បាន​ឮ​អំពីការទាំងនេះ ដ្បិត​ព្រះនាម​របស់​ព្រះយេស៊ូវ​បាន​ល្បីសុសសាយ​។ មាន​គេ​និយាយ​ថា​៖ “យ៉ូហាន​អ្នកធ្វើពិធីជ្រមុជទឹក ត្រូវបាន​លើកឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​ហើយ ហេតុនេះហើយបានជា​មហិទ្ធិឫទ្ធិ​ទាំងនេះ​កំពុង​ចេញឥទ្ធិពល​នៅក្នុង​គាត់”។


ព្រះយេស៊ូវ​ទ្រង់​តប​នឹង​ពួកគេ​ថា​៖“ខ្ញុំ​បាន​បង្ហាញ​អ្នករាល់គ្នា​នូវ​ការល្អ​ជាច្រើន​ពី​ព្រះ​បិតា តើ​អ្នករាល់គ្នា​គប់ដុំថ្មសម្លាប់​ខ្ញុំ​ដោយសារតែ​ការ​មួយណា​?”។


នៅពេល​ព្រះយេស៊ូវ​ទទួល​ទឹកខ្មេះ​ហើយ ក៏​មានបន្ទូលថា​៖“សម្រេច​ហើយ​!”។ ព្រះអង្គ​ក៏​ឱន​ព្រះសិរ ហើយ​ប្រគល់​វិញ្ញាណ​របស់​ព្រះអង្គ​។


ការ​បំពេញមុខងារ​ជា​ស្ថាបនិក​នៃ​សេចក្ដីសង្គ្រោះ ដោយ​នាំ​កូន​ជាច្រើន​មករក​សិរីរុងរឿង​តាមរយៈ​ទុក្ខលំបាក ជា​ការ​សមគួរ​សម្រាប់​ព្រះអង្គ​ដែល​របស់​សព្វសារពើ​មាននៅ​សម្រាប់​ព្រះអង្គ និង​ដោយសារតែ​ព្រះអង្គ​។


នៅពេល​ត្រូវបាន​ធ្វើឲ្យគ្រប់លក្ខណ៍​ហើយ ព្រះអង្គ​បាន​ក្លាយជា​ប្រភព​នៃ​សេចក្ដីសង្គ្រោះ​ដ៏អស់កល្បជានិច្ច​ដល់​អស់អ្នក​ដែល​ស្ដាប់បង្គាប់​ព្រះអង្គ


ក្រឹត្យវិន័យ​តែងតាំង​មនុស្ស​ដែល​មាន​ភាពខ្សោយ​ជា​មហាបូជាចារ្យ ប៉ុន្តែ​ព្រះបន្ទូល​នៃ​សម្បថធានា​ដែល​មកក្រោយ​ក្រឹត្យវិន័យ តែងតាំង​ព្រះបុត្រា​ដែល​ត្រូវបាន​ធ្វើឲ្យគ្រប់លក្ខណ៍​ជារៀងរហូត​៕


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម