Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 23:9 - អាល់គីតាប

9 ស្តេច​ហេរ៉ូដ​សួរ​សំណួរ​ជា​ច្រើន តែ​អ៊ីសា​ពុំ​បាន​ឆ្លើយ​ទាល់​តែ​សោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

9 ដូច្នេះ ហេរ៉ូឌ​ក៏​សួរ​ព្រះយេស៊ូវ​ជាច្រើន​សំណួរ ប៉ុន្តែ​ព្រះអង្គ​មិន​តប​អ្វីសោះ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

9 ស្ដេច​ក៏​សួរ​ព្រះអង្គ​ជា​ច្រើន​ ប៉ុន្ដែ​ព្រះអង្គ​មិន​បាន​ឆ្លើយ​អ្វី​ឡើយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ស្តេច​ទូល​សួរ​ព្រះ‌អង្គ​ជា​ច្រើន ប៉ុន្តែ ព្រះ‌យេស៊ូវ​មិនបាន​ឆ្លើយ​តប​សោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ស្ដេច​ទូល​សួរ​សំណួរ​ជា​ច្រើន តែ​ព្រះ‌យេស៊ូ​ពុំ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​តប​ទាល់​តែ​សោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 នោះ​ស្តេច​មាន​បន្ទូល​សួរ​ទ្រង់​ជា​ច្រើន ប៉ុន្តែ ទ្រង់​មិន​ព្រម​ឆ្លើយ​សោះ

សូមមើលជំពូក ចម្លង




លូកា 23:9
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​នៅ​ស្ងៀម មិន​និយាយ​ស្តី​អ្វី​ទេ ដ្បិត​ទ្រង់​ទេ​តើ​ដែល​បាន​ធ្វើ​ទោស​ខ្ញុំ។


គាត់​ត្រូវ​គេ​ធ្វើ​ទារុណ‌កម្ម គាត់​បន្ទាប​ខ្លួន គាត់​ត្រូវ​គេ​នាំ​យក​ទៅ​ដូច​ជា​ចៀម ដែល​គេ​នាំ​ទៅ​សម្លាប់ គាត់​ពុំ​បាន​ហើប​មាត់ ទាល់​តែ​សោះ គឺ​ប្រៀប​ដូច​ជា​កូន​ចៀម​ដែល​ស្ងៀម​ស្ងាត់ នៅ មុខ​អ្នក​កាត់​រោម គាត់​មិន​បាន​ហើប​មាត់​ទាល់​តែ​សោះ។


ពួក​អ៊ីមុាំ និង​ពួក​អះលី‌ជំអះ​នាំ​គ្នា​ចោទ​ប្រកាន់​អ៊ីសា តែ​អ៊ីសា​ពុំ​ឆ្លើយ​អ្វី​ទាល់​តែ​សោះ។


អ៊ីសា​ពុំ​បាន​ឆ្លើយ​មួយ​ម៉ាត់​សោះ​ឡើយ ជា​ហេតុ​នាំ​ឲ្យ​លោក​ទេសា​ភិបាល​ងឿង‌ឆ្ងល់​ជា​ខ្លាំង។


កុំ​យក​អ្វីៗ​ដែល​ជា​របស់​បរិសុទ្ធ ទៅ​ឲ្យ​ឆ្កែ​ឡើយ ហើយ​ក៏​កុំ​បោះ​ត្បូង​ពេជ្រ​របស់​អ្នក​រាល់​គ្នា​នៅ​មុខ​ជ្រូក​ដែរ ក្រែង​លោ​វា​ជាន់​ឈ្លី រួច​បែរ​មក​ត្របាក់​ខាំ​អ្នក​រាល់​គ្នា​វិញ»។


អ៊ីសា​ពុំ​បាន​ឆ្លើយ​ទៀត​ឡើយ​ជា​ហេតុ​នាំ​ឲ្យ​លោក​ពីឡាត​ងឿង‌ឆ្ងល់​ជា​ខ្លាំង។


អ៊ីសា​ឆ្លើយ​វិញ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ទៅ​ប្រាប់​ស្ដេច​កំហូច នោះ​ថា ថ្ងៃ​នេះ និង​ថ្ងៃ​ស្អែក ខ្ញុំ​បណ្ដេញ​អ៊ីព្លេស ខ្ញុំ​មើល​អ្នក​ជំងឺ​ឲ្យ​ជា លុះ​ដល់​ខាន​ស្អែក ខ្ញុំ​នឹង​បញ្ចប់​កិច្ចការ​របស់​ខ្ញុំ។


អ៊ីម៉ាំ និង​ពួក​តួន​ក៏​នៅ​ទី​នោះ​ដែរ គេ​បាន​ចោទ​ប្រកាន់​អ៊ីសា​យ៉ាង​ខ្លាំង​បំផុត។


លោក​ចូល​ទៅ​ក្នុង​បន្ទាយ​វិញ សួរ​អ៊ីសា​ថា៖ «អ្នក​មក​ពី​ណា?»។ អ៊ីសា​ពុំ​បាន​ឆ្លើយ​ទៅ​លោក​វិញ​សោះ។


រីឯ​អាយិត​គីតាប​ដែល​គាត់​កំពុង​អាន​នោះ​គឺ៖ “គាត់​ត្រូវ​គេ​នាំ​យក​ទៅ​ដូច​ជា​ចៀម ដែល​គេ​នាំ​ទៅ​សម្លាប់ គាត់​ពុំ​បាន​ហើប​មាត់​ទាល់​តែ​សោះ គឺ​ប្រៀប​ដូច​ជា​កូន​ចៀម​ដែល​ស្ងៀម​ស្ងាត់ នៅ​មុខ​អ្នក​កាត់​រោម។


ទោះ​បី​គេ​ជេរ​ប្រមាថ​គាត់ ក៏​គាត់​មិន​តប​ត​ទៅ​គេ​វិញ​ដែរ គាត់​បាន​រង‌ទុក្ខ​លំបាក តែ​គាត់​ពុំ​បាន​គំរាម​កំហែង​គេ​វិញ​ទេ គាត់​ផ្ញើ​ជីវិត​ទៅ​លើ​អុលឡោះ ដែល​ទ្រង់​វិនិច្ឆ័យ​ដោយ​យុត្ដិធម៌។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម