លូកា 23:2 - ព្រះគម្ពីរខ្មែរសាកល ហើយចាប់ផ្ដើមចោទប្រកាន់ព្រះអង្គថា៖ “យើងខ្ញុំបានឃើញអ្នកនេះកំពុងនាំជនរួមជាតិរបស់យើងខ្ញុំឲ្យវង្វេង ហើយហាមមិនឲ្យបង់ពន្ធថ្វាយសេសារ ព្រមទាំងហៅខ្លួនឯងថាព្រះគ្រីស្ទ គឺស្ដេចទៀតផង”។ Khmer Christian Bible ពួកគេក៏ចាប់ផ្ដើមចោទប្រកាន់ព្រះអង្គថា៖ «យើងបានឃើញអ្នកនេះកំពុងនាំជនជាតិរបស់យើងបះបោរ និងហាមការបង់ពន្ធដារឲ្យព្រះចៅអធិរាជ ព្រមទាំងហៅខ្លួនឯងថាជាព្រះគ្រិស្ដ គឺជាស្ដេច»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកគេចាប់ផ្តើមចោទប្រកាន់ព្រះអង្គថា៖ «យើងខ្ញុំបានឃើញអ្នកនេះនាំឲ្យសាសន៍យើងវង្វេង ដោយហាមមិនឲ្យបង់ពន្ធថ្វាយសេសារ ហើយលើកខ្លួនឯងថាជាព្រះគ្រីស្ទ គឺជាស្តេច»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេនាំគ្នាចោទប្រកាន់ព្រះអង្គថា៖ «យើងខ្ញុំឃើញអ្នកនេះកំពុងតែបំបះបំបោរប្រជារាស្ដ្រយើង គឺហាមគេមិនឲ្យបង់ពន្ធថ្វាយព្រះចៅអធិរាជ ហើយគាត់អះអាងខ្លួនថា ជាព្រះគ្រិស្ត* គឺជាស្ដេច»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចាប់តាំងចោទប្រកាន់ទ្រង់ថា យើងខ្ញុំបានឃើញមនុស្សនេះ នាំបំភាន់សាសន៍យើងឲ្យវង្វេងចេញ ក៏ហាមមិនឲ្យបង់ពន្ធថ្វាយសេសារផង ដោយលើកខ្លួនថាជាព្រះគ្រីស្ទ គឺជាស្តេចដែរ អាល់គីតាប គេនាំគ្នាចោទប្រកាន់អ៊ីសាថា៖ «យើងខ្ញុំឃើញអ្នកនេះកំពុងតែបំបះបំបោរប្រជារាស្ដ្រយើង គឺហាមគេមិនឲ្យបង់ពន្ធជូនស្តេចអធិរាជ ហើយគាត់អះអាងខ្លួនថា ជាអាល់ម៉ាហ្សៀស គឺជាស្ដេច»។ |
ពួកគេពិគ្រោះគ្នា គ្រាន់តែដើម្បីបណ្ដេញអ្នកនោះចេញពីតំណែងខ្ពស់ប៉ុណ្ណោះ; ពួកគេពេញចិត្តនឹងសេចក្ដីភូតភរ; ពួកគេឲ្យពរដោយមាត់របស់ខ្លួន ប៉ុន្តែនៅក្នុងចិត្ត ពួកគេដាក់បណ្ដាសាវិញ។ សេឡា
ខ្ញុំបានបំបាត់អ្នកគង្វាលបីនាក់ក្នុងមួយខែ។ ប៉ុន្តែចិត្តរបស់ខ្ញុំបានអន្ទះអន្ទែងនឹងហ្វូងចៀមនោះ ហើយចិត្តរបស់ពួកវាក៏ស្អប់ខ្ពើមខ្ញុំដែរ។
ប៉ុន្តែដើម្បីកុំឲ្យយើងធ្វើឲ្យគេជំពប់ដួល ចូរអ្នកទៅបឹងបោះផ្លែសន្ទូចទៅ ហើយយកត្រីទីមួយដែលស្ទូចបាន បើកមាត់វា នោះអ្នកនឹងឃើញកាក់ស្ទេតាមួយ។ ចូរយកកាក់នោះទៅបង់ឲ្យពួកគេសម្រាប់ខ្ញុំ និងអ្នកចុះ”៕
ពួកគេទូលឆ្លើយថា៖ “របស់សេសារ”។ ព្រះអង្គក៏មានបន្ទូលនឹងពួកគេថា៖“បើដូច្នេះ អ្វីៗរបស់សេសារ ចូរថ្វាយដល់សេសារ ហើយអ្វីៗរបស់ព្រះ ចូរថ្វាយដល់ព្រះចុះ”។
ព្រះយេស៊ូវទ្រង់ឈរនៅមុខអភិបាល ហើយអភិបាលក៏សួរព្រះអង្គថា៖ “តើអ្នកជាស្ដេចនៃជនជាតិយូដាឬ?”។ ព្រះយេស៊ូវមានបន្ទូលថា៖“គឺលោកនិយាយទេ”។
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“អ្វីៗរបស់សេសារ ចូរថ្វាយដល់សេសារ ហើយអ្វីៗរបស់ព្រះ ចូរថ្វាយដល់ព្រះចុះ”។ ពួកគេក៏ស្ងើចនឹងព្រះអង្គ។
ពីឡាត់សួរព្រះអង្គថា៖ “តើអ្នកជាស្ដេចនៃជនជាតិយូដាឬ?”។ ព្រះយេស៊ូវមានបន្ទូលតបថា៖“គឺលោកនិយាយទេ”។
មានប្រសាសន៍នឹងពួកគេថា៖ “អ្នករាល់គ្នាបាននាំអ្នកនេះមករកខ្ញុំ ទុកដូចជាមនុស្សដែលនាំប្រជាជនឲ្យបះបោរ ហើយមើល៍! ខ្ញុំបានសួរចម្លើយគាត់នៅមុខអ្នករាល់គ្នា ប៉ុន្តែមិនឃើញទោសអ្វីក្នុងអ្នកនេះ ដូចដែលអ្នករាល់គ្នាចោទប្រកាន់គាត់ឡើយ។
ពួកគេនៅតែអះអាងយ៉ាងម៉ឺងម៉ាត់ថា៖ “អ្នកនេះញុះញង់ប្រជាជន ទាំងបង្រៀននៅយូឌាទាំងមូល ចាប់ពីកាលីឡេរហូតដល់ទីនេះ”។
ដូច្នេះ ពីឡាត់ក៏ចេញមកខាងក្រៅជួបពួកគេ សួរថា៖ “តើអ្នករាល់គ្នានាំមកនូវការចោទប្រកាន់អ្វីទាស់នឹងអ្នកនេះ?”។
ពួកគេតបថា៖ “ប្រសិនបើអ្នកនេះមិនបានប្រព្រឹត្តការអាក្រក់ទេ ម្ល៉េះសមយើងខ្ញុំមិនបានប្រគល់គាត់មកលោកឡើយ”។
តាំងពីពេលនោះមក ពីឡាត់ក៏ព្យាយាមដោះលែងព្រះអង្គ ប៉ុន្តែពួកជនជាតិយូដាស្រែកឡើងថា៖ “ប្រសិនបើលោកដោះលែងអ្នកនេះ លោកមិនមែនជាមិត្តរបស់សេសារទេ។ អស់អ្នកដែលតាំងខ្លួនជាស្ដេចគឺប្រឆាំងនឹងសេសារ!”។
ពួកគេក៏មិនអាចបញ្ជាក់ភស្តុតាងដល់លោក អំពីការដែលពួកគេកំពុងចោទប្រកាន់ខ្ញុំឥឡូវនេះបានដែរ។
យើងខ្ញុំបានឃើញថា ជននេះដូចជាជំងឺរាតត្បាត ជាអ្នកពន្យុះឲ្យមានការបះបោរក្នុងជនជាតិយូដាទាំងអស់ទូទាំងពិភពលោក និងជាមេដឹកនាំនៃនិកាយអ្នកណាសារ៉ែត។
ចូរសងបំណុលដល់មនុស្សទាំងអស់ គឺចូរសងសួយសារអាករដល់អ្នកដែលត្រូវទទួលសួយសារអាករ ចូរសងពន្ធដល់អ្នកដែលត្រូវទទួលពន្ធ ចូរសងការកោតខ្លាចដល់អ្នកដែលត្រូវទទួលការកោតខ្លាច ហើយចូរសងកិត្តិយសដល់អ្នកដែលត្រូវទទួលកិត្តិយស។