មើល៍! មានសរសេរទុកនៅចំពោះយើងថា យើងនឹងមិននៅស្ងៀមឡើយ យើងនឹងតបសងជាប្រាកដ គឺយើងនឹងតបសងទៅលើទ្រូងរបស់ពួកគេ
លូកា 12:45 - ព្រះគម្ពីរខ្មែរសាកល ផ្ទុយទៅវិញ ប្រសិនបើបាវបម្រើនោះគិតក្នុងចិត្តថា: ‘ចៅហ្វាយរបស់អញក្រមកដល់’ រួចចាប់ផ្ដើមវាយបាវបម្រើទាំងប្រុសទាំងស្រី ព្រមទាំងស៊ីផឹកស្រវឹង Khmer Christian Bible ប៉ុន្ដែប្រសិនបើបាវបម្រើនោះគិតនៅក្នុងចិត្ដថា ចៅហ្វាយរបស់អញក្រមកដល់ណាស់ នោះគាត់ក៏ចាប់ផ្ដើមវាយបាវបម្រើប្រុសស្រីឯទៀតៗ ព្រមទាំងស៊ីផឹកទាល់តែស្រវឹង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ បើបាវបម្រើនោះគិតស្មានក្នុងចិត្តថា "ចៅហ្វាយអញក្រមក" ហើយក៏តាំងវាយពួកបាវបម្រើប្រុសស្រី ទាំងស៊ីផឹកស្រវឹង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ផ្ទុយទៅវិញ ប្រសិនបើអ្នកបម្រើនឹកក្នុងចិត្តថា “ម្ចាស់អញក្រមកដល់ណាស់” គាត់ក៏វាយអ្នកបម្រើទាំងប្រុសទាំងស្រីឯទៀតៗ ហើយស៊ីផឹកស្រវឹង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែ បើអ្នកបំរើនោះគិតស្មានក្នុងចិត្តថា ចៅហ្វាយអញក្រមក ហើយក៏តាំងវាយពួកបាវប្រុសស្រី ទាំងស៊ីផឹកស្រវឹងវិញ អាល់គីតាប ផ្ទុយទៅវិញ ប្រសិនបើអ្នកបម្រើនឹកក្នុងចិត្ដថា “ម្ចាស់អញក្រមកដល់ណាស់”គាត់ក៏វាយអ្នកបម្រើទាំងប្រុសទាំងស្រីឯទៀតៗ ហើយស៊ីផឹកស្រវឹង។ |
មើល៍! មានសរសេរទុកនៅចំពោះយើងថា យើងនឹងមិននៅស្ងៀមឡើយ យើងនឹងតបសងជាប្រាកដ គឺយើងនឹងតបសងទៅលើទ្រូងរបស់ពួកគេ
ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ចៅហ្វាយនឹងតែងតាំងគាត់ឲ្យត្រួតលើអ្វីៗទាំងអស់ដែលលោកមាន។
នោះចៅហ្វាយរបស់បាវបម្រើនោះនឹងមកវិញនៅថ្ងៃដែលគាត់មិននឹកស្មានដល់ និងនៅម៉ោងដែលគាត់មិនដឹង ហើយដាក់ទោសគាត់យ៉ាងធ្ងន់ធ្ងរទាំងឲ្យគាត់មានចំណែកជាមួយពួកឥតជំនឿ។
“ចូរប្រយ័ត្នខ្លួន ក្រែងលោចិត្តរបស់អ្នករាល់គ្នាស្ពឹកស្រពន់ដោយការស៊ីផឹកហួសប្រមាណ ការប្រមឹក និងកង្វល់នៃជីវិតនេះ ហើយថ្ងៃនោះនឹងធ្លាក់មកលើអ្នករាល់គ្នាក្នុងមួយរំពេច
ហើយនិយាយនឹងគាត់ថា៖ “មនុស្សគ្រប់គ្នាដាក់ស្រាទំពាំងបាយជូរល្អមុន ហើយនៅពេលគេស្រវឹង ទើបដាក់ស្រាទំពាំងបាយជូរដែលអន់ជាង រីឯអ្នកវិញ អ្នកបានទុកស្រាទំពាំងបាយជូរល្អរហូតដល់ឥឡូវ!”។
មែនហើយ នៅគ្រានោះ យើងនឹងចាក់បង្ហូរវិញ្ញាណរបស់យើង លើបាវបម្រើរបស់យើងទាំងប្រុសទាំងស្រី ហើយពួកគេនឹងព្យាករ។
ដ្បិតមនុស្សបែបនេះ មិនបម្រើព្រះគ្រីស្ទព្រះអម្ចាស់នៃយើងទេ គឺគេបម្រើក្រពះខ្លួនឯងប៉ុណ្ណោះ។ ពួកគេបោកបញ្ឆោតចិត្តរបស់មនុស្សស្លូតត្រង់ដោយសម្ដីផ្អែមពីរោះ និងពាក្យបញ្ជោរ។
ជាការពិត ទោះបីជាមានអ្នកណាយកអ្នករាល់គ្នាទៅធ្វើជាទាសករ ឬស៊ីបង្ហិនអ្នករាល់គ្នា ឬកេងប្រវ័ញ្ចអ្នករាល់គ្នា ឬជិះជាន់អ្នករាល់គ្នា ឬទះកំផ្លៀងអ្នករាល់គ្នាក៏ដោយ ក៏អ្នករាល់គ្នាចេះទ្រាំដែរ។
ពួកគេនឹងរងការអយុត្តិធម៌ជាឈ្នួលនៃការអយុត្តិធម៌របស់ខ្លួន; ពួកគេចាត់ទុកថាការសេពអបាយមុខទាំងថ្ងៃជាការសប្បាយ; ពួកគេជាដាមប្រឡាក់ និងជាស្នាម; ពួកគេសប្បាយចិត្តនឹងឧបាយកលរបស់ខ្លួន នៅពេលស៊ីលៀងជាមួយអ្នករាល់គ្នា;
ពួកគេសន្យាថានឹងឲ្យសេរីភាពដល់អ្នកទាំងនោះ ប៉ុន្តែខ្លួនឯងផ្ទាល់ជាទាសករនៃសេចក្ដីវិនាស។ ជាការពិត មនុស្សម្នាក់ត្រូវអ្នកណាបង្ក្រាប ក៏ជាប់ជាទាសកររបស់អ្នកនោះហើយ។
ដ្បិតអ្នកទាំងនោះបានបង្ហូរឈាមបណ្ដាវិសុទ្ធជន និងព្យាការី ដូច្នេះព្រះអង្គបានប្រទានឲ្យពួកគេផឹកឈាម។ ពួកគេសមតែទទួលដូច្នោះ”។
ហើយឈាមរបស់បណ្ដាព្យាការី វិសុទ្ធជន និងអស់អ្នកដែលត្រូវគេសម្លាប់នៅលើផែនដី ត្រូវបានរកឃើញក្នុងនាង”៕