Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពេត្រុស 2:13 - ព្រះគម្ពីរខ្មែរសាកល

13 ពួកគេ​នឹង​រងការអយុត្តិធម៌​ជា​ឈ្នួល​នៃ​ការអយុត្តិធម៌​របស់ខ្លួន​; ពួកគេ​ចាត់ទុកថា​ការសេពអបាយមុខ​ទាំង​ថ្ងៃ​ជា​ការសប្បាយ​; ពួកគេ​ជា​ដាមប្រឡាក់ និង​ជា​ស្នាម​; ពួកគេ​សប្បាយចិត្ត​នឹង​ឧបាយកល​របស់​ខ្លួន នៅពេល​ស៊ីលៀងជាមួយ​អ្នករាល់គ្នា​;

សូមមើលជំពូក ចម្លង

Khmer Christian Bible

13 ហើយ​ទទួល​បាន​ផល​ពី​អំពើ​ទុច្ចរិត​របស់​ខ្លួន។​ ពួកគេ​ចាត់​ទុក​សេចក្ដី​ស្រើបស្រាល​ទាំង​ថ្ងៃ​ ជា​ការ​សប្បាយ។​ ពួកគេ​ជា​ស្នាម​ប្រឡាក់​ ជា​សេចក្ដី​ស្មោកគ្រោក ហើយ​ពេល​ពួកគេ​ស៊ីលៀង​ជាមួយ​អ្នក​រាល់គ្នា​ ពួកគេ​សប្បាយ​នៅ​ក្នុង​ការ​បោកបញ្ឆោត​របស់​ខ្លួន​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 គេ​រង​ទុក្ខ​ជា​ឈ្នួល​នៃ​អំពើ​ទុច្ចរិត​របស់​គេ។ គេ​រាប់​ការ​នោះ​ជា​សេចក្ដី​ត្រេក​ត្រអាល ដើម្បី​អរ​សប្បាយ​នៅ​ពេល​ថ្ងៃ។ គេ​ជា​ស្នាម​ប្រឡាក់ និង​ជា​សេចក្ដី​ស្មោក‌គ្រោក ដោយ​ត្រេក‌អរ​នឹង​សេចក្ដី​បញ្ឆោត​របស់​ខ្លួន កាល​គេ​ជប់​លៀង​ជា​មួយ​អ្នក​រាល់​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 អ្នក​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​នឹង​ទទួល​ផល​ពី​អំពើ​ទុច្ចរិត​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។ អ្នក​ទាំង​នោះ​ត្រេក‌ត្រអាល​នឹង​ការ​ស្រើប‌ស្រាល​របស់​ខ្លួន​ទាំង​ថ្ងៃ ពួក​គេ​ជា​មនុស្ស​មាន​ចិត្ត​កខ្វក់​ថោក​ទាប ហើយ​នៅ​ពេល​បរិភោគ​អាហារ​រួម​ជា​មួយ​បងប្អូន គេ​សប្បាយ​ចិត្ត​ចំពោះ​ការ​បោក​ប្រាស់​របស់​ខ្លួន​បែប​នេះ​ណាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 គេ​ហៀប​នឹង​ទទួល​រង្វាន់​នៃ​ការ​ទុច្ចរិត គេ​ជា​ពួក​អ្នក​ដែល​រាប់​ការ​ស្រើប‌ស្រាល​នៅ​ពេល​ថ្ងៃ ទុក​ជា​ការ​ត្រេក‌អរ​សប្បាយ គេ​ជា​ស្នាម​ប្រឡាក់ ហើយ​ជា​សេចក្ដី​ស្មោក‌គ្រោក គេ​ត្រេក‌អរ​ដោយ​សេចក្ដី​បញ្ឆោត​របស់​ខ្លួន ក្នុង​ពេល​កំពុង​ដែល​គេ​ស៊ី​លៀង​ជា​មួយ​នឹង​អ្នក​រាល់​គ្នា

សូមមើលជំពូក ចម្លង

អាល់គីតាប

13 អ្នក​ប្រព្រឹត្ដ​អំពើ​ទុច្ចរិត នឹង​ទទួល​ផល​ពី​អំពើ​ទុច្ចរិត​ដែល​ខ្លួន​បាន​ប្រព្រឹត្ដ។ អ្នក​ទាំង​នោះ​ត្រេក​ត្រអាល​នឹង​ការ​ស្រើប​ស្រាល​របស់​ខ្លួន​ទាំង​ថ្ងៃ ពួក​គេ​ជា​មនុស្ស​មាន​ចិត្ដ​កខ្វក់​ថោក​ទាប ហើយ​នៅ​ពេល​បរិភោគ​អាហារ​រួម​ជា​មួយ​បង​ប្អូន គេ​សប្បាយ​ចិត្ដ​ចំពោះ​ការ​បោក​ប្រាស់​របស់​ខ្លួន​បែប​នេះ​ណាស់។

សូមមើលជំពូក ចម្លង




២ ពេត្រុស 2:13
15 ការដាក់ឲ្យឆ្លើយតបគ្នា  

វេទនា​ដល់​មនុស្ស​អាក្រក់​ហើយ ពួកគេ​នឹង​រងទុក្ខ ដ្បិត​ទង្វើ​នៃ​ដៃ​របស់ពួកគេ នឹង​ត្រូវបាន​ធ្វើ​ដល់​ពួកគេ​វិញ​។


ចូរឲ្យ​យើង​ដើរ​យ៉ាងត្រឹមត្រូវ ដូចជា​ដើរ​ក្នុង​ពេលថ្ងៃ គឺ​មិនមែន​ដោយ​ការស៊ីផឹកអាវាសែ និង​ការប្រមឹក​; មិនមែន​ដោយ​អំពើអសីលធម៌ខាងផ្លូវភេទ និង​ការល្មោភកាម​; មិនមែន​ដោយ​ការឈ្លោះប្រកែក និង​ការឈ្នានីស​ឡើយ​។


ដើម្បីឲ្យ​ព្រះអង្គ​បាន​រៀបចំ​ក្រុមជំនុំ​មួយ​ដ៏ល្អរុងរឿង​សម្រាប់​អង្គទ្រង់ ដែល​គ្មាន​ស្នាមគគ្រក់ ជ្រីវជ្រួញ ឬ​អ្វីមួយ​ដូច​យ៉ាងនោះ​ឡើយ គឺ​ឲ្យ​បាន​វិសុទ្ធ និង​ឥតសៅហ្មង​វិញ​។


ចុងបញ្ចប់​របស់​អ្នកទាំងនោះ​ជា​សេចក្ដីវិនាស ព្រះ​របស់​ពួកគេ​គឺ​ក្រពះ​របស់ខ្លួន ហើយ​សិរីរុងរឿង​របស់​ពួកគេ​នៅក្នុង​សេចក្ដីគួរខ្មាស​របស់​ខ្លួន​; ពួកគេ​គិត​តែ​ពី​ខាងលោកីយ៍​ប៉ុណ្ណោះ​។


អ័លេក្សានត្រុស​ជាងទង់ដែង​ធ្វើបាប​ខ្ញុំ​យ៉ាងច្រើន​; ព្រះអម្ចាស់​នឹង​តបសង​គាត់​តាម​អំពើ​របស់​គាត់​។


អ្នករាល់គ្នា​បាន​រស់នៅក្នុងភាពប្រណិត​លើ​ផែនដី ទាំង​រស់នៅតាមអំពើចិត្ត ហើយ​បាន​បំប៉ន​ចិត្ត​របស់ខ្លួន​សម្រាប់​ថ្ងៃ​នៃ​ការសម្លាប់​។


ឥឡូវនេះ ដោយ​អ្នករាល់គ្នា​មិន​រត់ចូល​ទៅក្នុង​ជំនន់​អបាយមុខ​ដូចគ្នា​នោះ​ជាមួយ​ពួកគេ ពួកគេ​ក៏​ប្លែកចិត្ត ទាំង​មួលបង្កាច់​អ្នករាល់គ្នា​។


ពួកគេ​ចាកចេញ​ពី​ផ្លូវ​ទៀងត្រង់ ហើយ​វង្វេង​ទៅតាម​ផ្លូវ​របស់​បាឡាម​កូន​របស់​បេអ៊រ​——​បាឡាម​បាន​ស្រឡាញ់​រង្វាន់​នៃ​សេចក្ដីទុច្ចរិត


ចូរ​តបសង​នាង​តាមដែល​នាង​បាន​តបសង​គេ គឺ​តបសងទ្វេដង​តាម​ទង្វើ​របស់​នាង​។ ក្នុង​ពែង​ដែល​នាង​បាន​លាយ ចូរ​លាយ​ទ្វេដង​ឲ្យ​នាង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម