ក្នុងផ្ទះនេះ គ្មានអ្នកណាធំជាងខ្ញុំឡើយ។ លោកមិនបានសំចៃទុកអ្វីមួយពីខ្ញុំឡើយ លើកលែងតែលោកស្រីប៉ុណ្ណោះ ពីព្រោះលោកស្រីជាប្រពន្ធរបស់លោក។ ដូច្នេះ តើខ្ញុំនឹងធ្វើអំពើអាក្រក់ដ៏ធំនេះ ព្រមទាំងប្រព្រឹត្តបាបទាស់នឹងព្រះដូចម្ដេចកើត?”។
រ៉ូម 6:2 - ព្រះគម្ពីរខ្មែរសាកល មិនមែនដូច្នោះជាដាច់ខាត! យើងដែលស្លាប់ចំពោះបាបហើយ តើយើងនៅតែរស់នៅក្នុងបាបទៀតដូចម្ដេចកើត? Khmer Christian Bible មិនមែនដូច្នោះទេ! យើងដែលបានស្លាប់ខាងឯបាបរួចហើយ តើឲ្យយើងរស់នៅក្នុងបាបតទៅទៀតយ៉ាងដូចម្ដេចកើត? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទេ មិនមែនដូច្នោះទេ! យើងដែលស្លាប់ខាងឯអំពើបាបហើយ តើឲ្យយើងនៅតែរស់ក្នុងអំពើបាបតទៅទៀតដូចម្ដេចកើត? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទេ មិនកើតទេ! យើងទាំងអស់គ្នាដែលបានរួចផុតពីអំណាចបាប ហើយ តើឲ្យយើងនៅតែប្រព្រឹត្តអំពើបាបតទៅទៀតដូចម្ដេចកើត! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទេ មិនត្រូវឡើយ ធ្វើដូចម្តេចឲ្យយើងដែលស្លាប់ខាងឯអំពើបាបហើយ បាននៅរស់ក្នុងអំពើបាបទៀតបាន អាល់គីតាប ទេ មិនកើតទេ! យើងទាំងអស់គ្នាដែលបានរួចផុតពីអំណាចបាប ហើយតើឲ្យយើងនៅតែប្រព្រឹត្ដអំពើបាបតទៅទៀតដូចម្ដេចកើត! |
ក្នុងផ្ទះនេះ គ្មានអ្នកណាធំជាងខ្ញុំឡើយ។ លោកមិនបានសំចៃទុកអ្វីមួយពីខ្ញុំឡើយ លើកលែងតែលោកស្រីប៉ុណ្ណោះ ពីព្រោះលោកស្រីជាប្រពន្ធរបស់លោក។ ដូច្នេះ តើខ្ញុំនឹងធ្វើអំពើអាក្រក់ដ៏ធំនេះ ព្រមទាំងប្រព្រឹត្តបាបទាស់នឹងព្រះដូចម្ដេចកើត?”។
ដោយសារតែច្បាប់តម្រារបស់ព្រះអង្គ ទូលបង្គំមានការយល់ច្បាស់ ហេតុនេះហើយបានជាទូលបង្គំស្អប់អស់ទាំងគន្លងនៃសេចក្ដីកុហក។
លោកនឹងមកបំផ្លាញជីវិតកសិករទាំងនេះ រួចប្រគល់ចម្ការទំពាំងបាយជូរដល់អ្នកផ្សេងទៀត”។ នៅពេលឮដូច្នេះ គេក៏ពោលថា៖ “កុំឲ្យកើតមានដូច្នោះឡើយ!”។
មិនគ្រាន់តែប៉ុណ្ណោះទេ យើងថែមទាំងអួតនៅក្នុងព្រះទៀតផង តាមរយៈព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង ដែលឥឡូវនេះ យើងបានទទួលការផ្សះផ្សាតាមរយៈព្រះអង្គ។
ចុះម្ដេចទៅ? ដោយសារយើងមិននៅក្រោមក្រឹត្យវិន័យ គឺនៅក្រោមព្រះគុណវិញ តើឲ្យយើងប្រព្រឹត្តបាបឬ? មិនមែនដូច្នោះជាដាច់ខាត!
បងប្អូនរបស់ខ្ញុំអើយ ដោយហេតុនេះ អ្នករាល់គ្នាត្រូវបានប្រហារជីវិតចំពោះក្រឹត្យវិន័យហើយ តាមរយៈព្រះកាយរបស់ព្រះគ្រីស្ទ ដើម្បីឲ្យអ្នករាល់គ្នាទៅយកម្នាក់ផ្សេងទៀតដែលត្រូវបានលើកឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់ ហើយឲ្យយើងបានបង្កើតផលសម្រាប់ព្រះ។
ប៉ុន្តែឥឡូវនេះ យើងរួចពីក្រឹត្យវិន័យហើយ ដោយបានស្លាប់ចំពោះអ្វីដែលឃុំឃាំងយើង ធ្វើឲ្យយើងបានបម្រើតាមភាពថ្មីនៃព្រះវិញ្ញាណ គឺមិនមែនភាពចាស់នៃគម្ពីរវិន័យទេ។
ជាការពិត ខ្ញុំបានស្លាប់ខាងក្រឹត្យវិន័យដោយសារតែក្រឹត្យវិន័យ ដើម្បីឲ្យខ្ញុំបានរស់ខាងព្រះវិញ។ ខ្ញុំត្រូវបានឆ្កាងជាមួយព្រះគ្រីស្ទហើយ
រីឯខ្ញុំវិញ ខ្ញុំមិនអួតជាដាច់ខាត ក្រៅពីឈើឆ្កាងរបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើងប៉ុណ្ណោះ។ ដោយសារតែឈើឆ្កាងនេះ ពិភពលោកត្រូវបានឆ្កាងចំពោះខ្ញុំ ហើយខ្ញុំក៏ត្រូវបានឆ្កាងចំពោះពិភពលោកដែរ។
ប្រសិនបើអ្នករាល់គ្នាបានស្លាប់ជាមួយព្រះគ្រីស្ទ ឲ្យរួចពីគោលការណ៍បឋមរបស់ពិភពលោកមែន ចុះម្ដេចក៏អ្នករាល់គ្នាចុះចូលនឹងបទបញ្ញត្តិដែលថា:
ដ្បិតអ្នករាល់គ្នាបានស្លាប់ ហើយជីវិតរបស់អ្នករាល់គ្នាត្រូវបានលាក់ទុកជាមួយព្រះគ្រីស្ទក្នុងព្រះ។
ក្នុងនាមជាកូននៃការស្ដាប់បង្គាប់ កុំត្រាប់តាមតណ្ហានៃភាពអវិជ្ជាពីមុនរបស់អ្នករាល់គ្នាឡើយ
ព្រះអង្គបានផ្ទុកបាបរបស់យើងក្នុងព្រះកាយរបស់ព្រះអង្គនៅលើឈើដោយអង្គទ្រង់ផ្ទាល់ ដើម្បីឲ្យយើងបានស្លាប់ចំពោះបាប ហើយមានជីវិតរស់ចំពោះសេចក្ដីសុចរិត។ ដោយសារតែស្នាមរំពាត់របស់ព្រះអង្គ អ្នករាល់គ្នាត្រូវបានប្រោសឲ្យជា។
អស់អ្នកដែលកើតមកពីព្រះ មិនបន្តប្រព្រឹត្តបាបទេ ពីព្រោះគ្រាប់ពូជរបស់ព្រះអង្គស្ថិតនៅក្នុងអ្នកនោះ; អ្នកនោះមិនអាចបន្តប្រព្រឹត្តបាបបានឡើយ ពីព្រោះគាត់បានកើតមកពីព្រះ។