អ្នកបានឃើញការជាច្រើន ប៉ុន្តែមិនយកចិត្តទុកដាក់ទេ ត្រចៀកនៅចំហ ប៉ុន្តែស្ដាប់មិនឮសោះ”។
រ៉ូម 2:21 - ព្រះគម្ពីរខ្មែរសាកល ចុះខ្លួនអ្នកដែលបង្រៀនអ្នកដទៃ តើមិនបង្រៀនខ្លួនឯងទេឬ? អ្នកដែលប្រកាសកុំឲ្យលួច តើខ្លួនអ្នកលួចដែរឬ? Khmer Christian Bible អ្នកបង្រៀនអ្នកដទៃបាន ហេតុអ្វីក៏មិនបង្រៀនខ្លួនឯងផង? អ្នកប្រកាសប្រាប់គេមិនឲ្យលួច ហេតុអ្វីក៏អ្នកលួច? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ខ្លួនអ្នកបង្រៀនអ្នកដទៃបាន ហេតុអ្វីក៏មិនបង្រៀនខ្លួនឯងផង? ខ្លួនអ្នកប្រកាសប្រាប់គេកុំឲ្យលួច តើអ្នកលួចឬទេ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកប្រៀនប្រដៅគេ ម្ដេចក៏អ្នកមិនប្រដៅខ្លួនឯងផង! អ្នកហាមគេមិនឲ្យលួច តែខ្លួនឯងក៏លួចគេដែរ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ អ្នកឯង ដែលបង្រៀនគេ តើមិនបង្រៀនដល់ខ្លួនឯងទេឬអី អ្នកឯងដែលប្រដៅថា កុំឲ្យលួចគេ តើអ្នកលួចឬទេ អាល់គីតាប អ្នកប្រៀនប្រដៅគេ ម្ដេចក៏អ្នកមិនប្រដៅខ្លួនឯងផង! អ្នកហាមគេមិនឲ្យលួច តែខ្លួនឯងក៏លួចគេដែរ! |
អ្នកបានឃើញការជាច្រើន ប៉ុន្តែមិនយកចិត្តទុកដាក់ទេ ត្រចៀកនៅចំហ ប៉ុន្តែស្ដាប់មិនឮសោះ”។
ឆ្កែទាំងនោះសាហាវខាងឯចំណង់អាហារ ក៏មិនស្គាល់ការឆ្អែតឆ្អន់ឡើយ; ពួកគេជាអ្នកគង្វាលដែលមិនស្គាល់ការយល់ច្បាស់; ពួកគេទាំងអស់គ្នាបានបែរចេញទៅតាមផ្លូវរបស់ខ្លួន ម្នាក់ៗទៅរកផលប្រយោជន៍ផ្ទាល់ខ្លួន ឥតមានសល់ម្នាក់ណាឡើយ។
ទាំងមានបន្ទូលនឹងពួកគេថា៖“មានសរសេរទុកមកថា:‘ដំណាក់របស់យើងនឹងត្រូវបានហៅថាដំណាក់នៃការអធិស្ឋាន’ប៉ុន្តែអ្នករាល់គ្នាបានធ្វើឲ្យដំណាក់នេះទៅជាសម្បុកចោរប្លន់ទៅវិញ!”។
ព្រះយេស៊ូវមានបន្ទូលថា៖“វេទនាដល់អ្នករាល់គ្នាដែរ ពួកអ្នកច្បាប់អើយ! ដ្បិតអ្នករាល់គ្នាដាក់បន្ទុកដ៏ពិបាកនឹងទ្រាំ នៅលើមនុស្ស ចំណែកឯខ្លួនឯងវិញ មិនព្រមយកម្រាមដៃមួយប៉ះបន្ទុកនោះផង។
បាវបម្រើនោះដែលបានដឹងបំណងរបស់ចៅហ្វាយ តែមិនបានត្រៀមខ្លួន ឬធ្វើតាមបំណងរបស់លោក អ្នកនោះនឹងត្រូវវាយយ៉ាងច្រើន។
“ចៅហ្វាយនិយាយនឹងគាត់ថា: ‘បាវបម្រើដ៏អាក្រក់អើយ! យើងនឹងកាត់ទោសអ្នកតាមពាក្យសម្ដីរបស់អ្នក។ អ្នកបានដឹងថាយើងជាមនុស្សតឹងរ៉ឹង ដែលយកអ្វីដែលយើងមិនបានផ្ញើ ហើយច្រូតអ្វីដែលយើងមិនបានសាបព្រោះឬ?
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“អ្នករាល់គ្នាមុខជានិយាយសុភាសិតនេះដាក់ខ្ញុំមិនខានថា: ‘គ្រូពេទ្យអើយ ចូរព្យាបាលខ្លួនអ្នកឲ្យជាទៅ!’ ហើយថា: ‘អ្វីដែលយើងបានឮថាបានកើតឡើងនៅកាពើណិម ចូរធ្វើនៅទីនេះ ក្នុងស្រុកកំណើតរបស់អ្នកដែរទៅ!’”។
ផ្ទុយទៅវិញ ខ្ញុំវាយប្រដៅរូបកាយរបស់ខ្ញុំ ហើយបង្ខំឲ្យចុះចូល ក្រែងលោក្រោយពីខ្ញុំប្រកាសដំណឹងល្អដល់អ្នកដទៃហើយ ខ្លួនខ្ញុំត្រូវបានដកសិទ្ធិទៅវិញ៕
ជាការពិត សូម្បីតែអ្នកដែលទទួលពិធីកាត់ស្បែក ខ្លួនគេផ្ទាល់ក៏មិនកាន់តាមក្រឹត្យវិន័យផង ប៉ុន្តែពួកគេចង់ឲ្យអ្នករាល់គ្នាទទួលពិធីកាត់ស្បែក ដើម្បីឲ្យពួកគេបានអួតអំពីសាច់ឈាមរបស់អ្នករាល់គ្នា។