Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 2:21 - Khmer Christian Bible

21 អ្នក​បង្រៀន​អ្នក​ដទៃបាន​ ហេតុអ្វី​ក៏​មិន​បង្រៀន​ខ្លួន​ឯង​ផង?​ អ្នក​ប្រកាស​ប្រាប់​គេ​មិន​ឲ្យ​លួច​ ហេតុអ្វី​ក៏​អ្នក​លួច?​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

21 ចុះ​ខ្លួនអ្នក​ដែល​បង្រៀន​អ្នក​ដទៃ តើ​មិន​បង្រៀន​ខ្លួនឯង​ទេ​ឬ​? អ្នក​ដែល​ប្រកាស​កុំឲ្យ​លួច តើ​ខ្លួនអ្នក​លួច​ដែរឬ​?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ដូច្នេះ ខ្លួន​អ្នក​បង្រៀន​អ្នក​ដទៃ​បាន ហេតុ​អ្វី​ក៏​មិន​បង្រៀន​ខ្លួន​ឯង​ផង? ខ្លួន​អ្នក​ប្រកាស​ប្រាប់​គេ​កុំ​ឲ្យ​លួច តើ​អ្នក​លួច​ឬ​ទេ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 អ្នក​ប្រៀន‌ប្រដៅ​គេ ម្ដេច​ក៏​អ្នក​មិន​ប្រដៅ​ខ្លួន​ឯង​ផង! អ្នក​ហាម​គេ​មិន​ឲ្យ​លួច តែ​ខ្លួន​ឯង​ក៏​លួច​គេ​ដែរ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ដូច្នេះ អ្នក​ឯង ដែល​បង្រៀន​គេ តើ​មិន​បង្រៀន​ដល់​ខ្លួន​ឯង​ទេ​ឬ​អី អ្នក​ឯង​ដែល​ប្រដៅ​ថា កុំ​ឲ្យ​លួច​គេ តើ​អ្នក​លួច​ឬ​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

21 អ្នក​ប្រៀន‌ប្រដៅ​គេ ម្ដេច​ក៏​អ្នក​មិន​ប្រដៅ​ខ្លួន​ឯង​ផង! អ្នក​ហាម​គេ​មិន​ឲ្យ​លួច តែ​ខ្លួន​ឯង​ក៏​លួច​គេ​ដែរ!

សូមមើលជំពូក ចម្លង




រ៉ូម 2:21
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ព្រះអង្គ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «មាន​សេចក្ដី​ចែង​ទុក​ថា​ ដំណាក់​របស់​យើង​ត្រូវ​ហៅ​ថា​ដំណាក់​នៃ​ការ​អធិស្ឋាន​ ប៉ុន្ដែ​អ្នក​រាល់គ្នា​ធ្វើ​ឲ្យ​តំណាក់​នេះ​ត្រលប់​ជា​សំបុក​ចោរ​ទៅ​វិញ»។​


ប៉ុន្ដែ​ព្រះអង្គ​មាន​បន្ទូល​ថា៖​ «វេទនា​ដល់​អ្នក​រាល់គ្នា​ដែរ​ ពួក​អ្នក​ជំនាញ​ច្បាប់​ ដ្បិត​អ្នក​រាល់គ្នា​ដាក់​បន្ទុក​ធ្ងន់​ដែល​ពិបាក​ធ្វើ​តាម​លើ​មនុស្ស​ ប៉ុន្ដែ​អ្នក​រាល់គ្នា​វិញ​ មិន​បាន​យក​ម្រាម​ដៃ​ណា​មួយ​មក​ប៉ះ​បន្ទុក​ទាំង​នេះ​សោះ​ឡើយ។​


ដូច្នេះ​បាវបម្រើ​ណា​ដែល​ដឹង​បំណង​របស់​ចៅហ្វាយ​ ប៉ុន្ដែ​មិន​ប្រុង​ប្រៀប​ខ្លួន​ជាស្រេច​ ឬ​មិន​ធ្វើ​តាម​បំណង​ចៅហ្វាយ​ នោះ​នឹង​ត្រូវ​វាយ​ច្រើន​រំពាត់។​


គាត់​ក៏​ប្រាប់​បាវបម្រើ​នោះ​ថា​ បាវបម្រើ​ដ៏​អាក្រក់​អើយ!​ ខ្ញុំ​នឹង​ជំនុំជម្រះ​អ្នក​ដោយសារ​សំដី​របស់​អ្នក​ បើ​អ្នក​ដឹង​ថា​ ខ្ញុំ​ជា​មនុស្ស​ម្នាក់​តឹង​រឹង​ ដក​យក​អ្វី​ដែល​មិន​បាន​ទុក​ ហើយ​ច្រូត​អ្វី​ដែល​មិន​បាន​សាប​ព្រោះ​ដែរ​


ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «អ្នក​រាល់គ្នា​មុខ​ជា​និយាយ​សុភាសិត​នេះ​ប្រាប់​ខ្ញុំ​មិនខាន​ថា​ គ្រូ​ពេទ្យ​អើយ!​ ចូរ​ព្យាបាល​ខ្លួនឯង​ចុះ អ្វី​ៗ​ដែល​យើង​ឮ​ថា​បាន​កើត​ឡើង​នៅ​ក្រុង​កាពើណិម​នោះ​ ចូរ​ធ្វើ​នៅ​ទីនេះ​ជា​ស្រុក​របស់​ខ្លួន​អ្នក​ដែរ»។​


ខ្ញុំ​លត់ដំ​រូបកាយ​របស់​ខ្ញុំ​ឲ្យ​ត្រលប់​ជា​អ្នកបម្រើ​ ក្រែងលោ​ពេល​ខ្ញុំ​ប្រកាស​ដំណឹង​ល្អ​ដល់​អ្នក​ដទៃ​នោះ​ ខ្ញុំ​ខ្លួន​ឯង​បែរជា​ត្រូវ​បាន​បដិសេធ​ចោល​ទៅ​វិញ។​


ដ្បិត​ពួកអ្នក​កាត់ស្បែក​ ខ្លួន​គេ​ផ្ទាល់​មិន​កាន់​តាម​គម្ពីរ​វិន័យ​ ប៉ុន្តែ​ពួកគេ​ចង់​ឲ្យ​អ្នក​រាល់គ្នា​កាត់ស្បែក​ ដើម្បី​ឲ្យ​ពួកគេ​បាន​អួត​ខ្លួន​ដោយសារ​សាច់ឈាម​របស់​អ្នក​រាល់គ្នា។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម