ជាការពិត អ្នកដែលបម្រើព្រះគ្រីស្ទយ៉ាងដូច្នេះ ជាទីគាប់ព្រះហឫទ័យដល់ព្រះ ហើយជាទីគោរពរាប់អានដល់មនុស្ស។
រ៉ូម 16:10 - ព្រះគម្ពីរខ្មែរសាកល សូមជួយសួរសុខទុក្ខអ័ពេលេសជាទីគោរពរាប់អានក្នុងព្រះគ្រីស្ទ។ សូមជួយសួរសុខទុក្ខក្រុមគ្រួសាររបស់អើរិស្តូប៊ូល។ Khmer Christian Bible សូមជម្រាបសួរដល់លោកអ័ពេលេស ជាអ្នកបានខ្ជាប់ខ្ជួនក្នុងព្រះគ្រិស្ដ និងសូមជម្រាបសួរដល់ក្រុមគ្រុសាររបស់លោកអើរិស្គូប៊ូល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមជម្រាបសួរលោកអ័ពេលេស ដែលជាអ្នកខ្ជាប់ខ្ជួនក្នុងព្រះគ្រីស្ទ។ សូមជម្រាបសួរបងប្អូនជាក្រុមគ្រួសាររបស់លោកអើរិស្តូប៊ូល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមជម្រាបសួរលោកអពេលេស ដែលបង្ហាញជំនឿរឹងប៉ឹងលើព្រះគ្រិស្ត។ សូមជម្រាបសួរបងប្អូនដែលជាក្រុមញាតិរបស់លោកអើរិស្ដូប៊ូល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមជំរាបសួរអ្នកអ័ពេលេស ដែលជាអ្នកខ្ជាប់ខ្ជួនក្នុងព្រះគ្រីស្ទ ហើយសូមជំរាបសួរពួកផ្ទះអើរិស្តូប៊ូល អាល់គីតាប សូមជម្រាបសួរលោកអពេលេស ដែលបានបង្ហាញជំនឿរឹងប៉ឹងលើអាល់ម៉ាហ្សៀស។ សូមជម្រាបសួរបងប្អូន ដែលជាក្រុមញាតិរបស់លោកអើរិស្ដូប៊ូល។ |
ជាការពិត អ្នកដែលបម្រើព្រះគ្រីស្ទយ៉ាងដូច្នេះ ជាទីគាប់ព្រះហឫទ័យដល់ព្រះ ហើយជាទីគោរពរាប់អានដល់មនុស្ស។
សូមជួយសួរសុខទុក្ខព្រីស៊ីឡា និងអ័គីឡាអ្នករួមការងារជាមួយខ្ញុំក្នុងព្រះគ្រីស្ទយេស៊ូវផង។
សូមជួយសួរសុខទុក្ខអាន់ត្រូនីក និងយូនាសដែលជាបងប្អូនរួមជាតិរបស់ខ្ញុំ និងជាអ្នកជាប់គុកជាមួយខ្ញុំ។ ពួកគាត់មានកេរ្តិ៍ឈ្មោះក្នុងចំណោមពួកសាវ័ក ព្រមទាំងបាននៅក្នុងព្រះគ្រីស្ទមុនខ្ញុំទៀតផង។
មិនត្រឹមតែប៉ុណ្ណោះទេ ប្រសិនបើព្រះវិញ្ញាណរបស់ព្រះអង្គដែលលើកព្រះយេស៊ូវឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់ ស្ថិតនៅក្នុងអ្នករាល់គ្នា ព្រះអង្គដែលលើកព្រះគ្រីស្ទឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់នោះ ក៏នឹងផ្ដល់ជីវិតដល់រូបកាយរបស់អ្នករាល់គ្នាដែលរមែងតែងតែស្លាប់ តាមរយៈព្រះវិញ្ញាណរបស់ព្រះអង្គដែលស្ថិតនៅក្នុងអ្នករាល់គ្នាដែរ។
ជាការពិត ត្រូវតែមានការបែកជាបក្សពួកក្នុងចំណោមអ្នករាល់គ្នា ដើម្បីឲ្យជាក់ច្បាស់ថាអ្នកណាពិត ក្នុងចំណោមអ្នករាល់គ្នា។
ខ្ញុំស្គាល់បុរសម្នាក់ដែលនៅក្នុងព្រះគ្រីស្ទ គាត់ត្រូវបានឆក់យកទៅស្ថានសួគ៌ទីបីកាលពីដប់បួនឆ្នាំមុន។ គាត់នៅក្នុងរូបកាយ ឬនៅក្រៅរូបកាយ ខ្ញុំមិនដឹងទេ ប៉ុន្តែព្រះទ្រង់ជ្រាប។
តាមពិត ខ្ញុំបានសរសេរមកអ្នករាល់គ្នាដោយសារតែការនេះឯង គឺដើម្បីបានដឹងពីអត្តចរិតដែលត្រូវបានពិសោធរបស់អ្នករាល់គ្នា ថាតើអ្នករាល់គ្នាស្ដាប់បង្គាប់ក្នុងគ្រប់ការទាំងអស់ឬយ៉ាងណា។
ដោយហេតុនេះ ប្រសិនបើអ្នកណានៅក្នុងព្រះគ្រីស្ទ អ្នកនោះជាអ្វីដែលត្រូវបាននិម្មិតបង្កើតជាថ្មី; អ្វីៗដែលចាស់បានផុតទៅហើយ មើល៍! អ្វីៗដែលថ្មីបានមកដល់។
យើងបានចាត់បងប្អូនរបស់យើងម្នាក់ទៀតឲ្យទៅជាមួយពួកគេ។ យើងបានពិសោធគាត់ជាញឹកញាប់ក្នុងការជាច្រើន ហើយឃើញថាគាត់មានចិត្តខ្នះខ្នែង ឥឡូវនេះគាត់មានចិត្តខ្នះខ្នែងកាន់តែខ្លាំងជាងមុនទៅទៀត ដោយសារគាត់មានទំនុកចិត្តយ៉ាងខ្លាំងចំពោះអ្នករាល់គ្នា។
ប៉ុន្តែអ្នករាល់គ្នាស្គាល់អត្តចរិតដែលត្រូវបានពិសោធរបស់ធីម៉ូថេហើយ ថាគាត់បានបម្រើជាមួយខ្ញុំក្នុងដំណឹងល្អ ដូចជាកូនបម្រើឪពុក។
ត្រូវពិសោធអ្នកទាំងនោះជាមុនសិន ថាជាមនុស្សឥតមានកន្លែងបន្ទោសបានឬយ៉ាងណា រួចសឹមឲ្យពួកគេធ្វើជាអ្នកជំនួយ។
ដើម្បីឲ្យជំនឿដែលត្រូវបានពិសោធរបស់អ្នករាល់គ្នា (ជាជំនឿដែលមានតម្លៃជាងមាសដែលរមែងតែងតែសាបសូន្យ ទោះបីជាត្រូវពិសោធដោយភ្លើងក៏ដោយ) ត្រូវបានចាត់ទុកថាសមនឹងការសរសើរ សិរីរុងរឿង និងកិត្តិយស នៅពេលព្រះយេស៊ូវគ្រីស្ទត្រូវបានសម្ដែងឲ្យឃើញ។