ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូហាន 7:24 - ព្រះគម្ពីរខ្មែរសាកល

កុំ​វិនិច្ឆ័យ​តាម​បែបខាងក្រៅ​ឡើយ ប៉ុន្តែ​ចូរ​វិនិច្ឆ័យ​តាម​ការកាត់ទោស​ដ៏សុចរិតយុត្តិធម៌​វិញ”។

សូមមើលជំពូក

Khmer Christian Bible

ចូរ​កុំ​វិនិច្ឆ័យ​តាម​បែប​ខាង​ក្រៅ​ឡើយ​ ប៉ុន្ដែចូរ​វិនិច្ឆ័យ​តាម​សេចក្ដី​យុត្ដិធម៌​វិញ»។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កុំ​ជំនុំ‌ជម្រះ​តាម​ការ​មើល​ឃើញ​ខាង​ក្រៅ​ឡើយ ត្រូវ​ជំនុំ‌ជម្រះ​តាម​សេចក្តី​សុចរិត​វិញ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កុំ​នាំ​គ្នា​វិនិច្ឆ័យ​ដោយ​គ្រាន់​តែ​ឃើញ​ផ្នែក​ខាង​ក្រៅ​នោះ​ឡើយ ចូរ​វិនិច្ឆ័យ​ឲ្យ​បាន​ត្រឹម​ត្រូវ​វិញ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កុំ​ឲ្យ​ជំនុំ‌ជំរះ​តាម​ភាព​ដែល​មើល​ឃើញ​តែ​ខាង​ក្រៅ​ឡើយ ត្រូវ​ជំនុំ‌ជំរះ​តាម​សេចក្ដី​សុចរិត​វិញ។

សូមមើលជំពូក

អាល់គីតាប

កុំ​នាំ​គ្នា​វិនិច្ឆ័យ​ដោយ​គ្រាន់​តែ​ឃើញ​ផ្នែក​ខាង​ក្រៅ​នោះ​ឡើយ ចូរ​វិនិច្ឆ័យ​ឲ្យ​បាន​ត្រឹម​ត្រូវ​វិញ»។

សូមមើលជំពូក



យ៉ូហាន 7:24
17 ការដាក់ឲ្យឆ្លើយតបគ្នា  

“តើ​អ្នករាល់គ្នា​កាត់ក្ដី​ដោយ​សេចក្ដីទុច្ចរិត ហើយ​យល់មុខ​មនុស្ស​អាក្រក់​ដល់ពេលណា​ទៀត​? សេឡា


អ្នកដែល​រាប់​មនុស្ស​អាក្រក់​ថាឥតទោស និង​អ្នកដែល​រាប់​មនុស្ស​សុចរិត​ថាមានទោស ពួកគេ​ទាំង​ពីរ​ជា​ទីស្អប់ខ្ពើម​ដល់​ព្រះយេហូវ៉ា​។


សេចក្ដីទាំងនេះ​ក៏​ជាពាក្យ​របស់​មនុស្ស​មានប្រាជ្ញា​ដែរ​: មានការរើសមុខ​ក្នុង​ការកាត់ក្ដី នោះ​មិន​ល្អ​ទេ​។


ពួកគេ​រាប់​មនុស្ស​អាក្រក់​ថាឥតទោស​ដើម្បី​បាន​សំណូក ហើយ​ដកយក​យុត្តិធម៌​ចេញពី​មនុស្ស​សុចរិត​។


“ព្រះយេហូវ៉ា​នៃ​ពលបរិវារ​បាន​មានបន្ទូល​ដូច្នេះ​ថា​: ‘ចូរឲ្យ​ម្នាក់ៗ​អនុវត្ត​ការកាត់ក្ដី​ដ៏ពិតត្រង់ ហើយ​សម្ដែង​សេចក្ដីសប្បុរស និង​សេចក្ដីមេត្តា​ដល់​បងប្អូន​របស់ខ្លួន​ចុះ​។


មាន​អ្នក​យេរូសាឡិម​ខ្លះ​និយាយថា​៖ “តើ​មិនមែន​ជា​អ្នកនេះ​ទេ​ឬ ដែល​គេ​ចង់​សម្លាប់​?


អ្នករាល់គ្នា​វិនិច្ឆ័យ​តាម​សាច់ឈាម រីឯ​ខ្ញុំ​វិញ ខ្ញុំ​មិន​វិនិច្ឆ័យ​អ្នកណាឡើយ​។


អ្នករាល់គ្នា​មើល​តែ​អ្វីៗ​តាម​សំបកក្រៅ​ប៉ុណ្ណោះ​។ ប្រសិនបើ​អ្នកណា​ជឿជាក់​ថា​ខ្លួនឯង​ជា​របស់​ព្រះ​គ្រីស្ទ ចូរឲ្យ​អ្នកនោះ​ពិចារណា​ការនេះ​ម្ដងទៀត​ដោយ​ខ្លួនឯង​ថា ដូចដែល​អ្នកនោះ​ជា​របស់​ព្រះ​គ្រីស្ទ​យ៉ាងណា យើង​ក៏​យ៉ាងនោះ​ដែរ​។


បងប្អូន​របស់ខ្ញុំ​អើយ ចូរ​កាន់ខ្ជាប់​នូវ​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង ជា​ព្រះអម្ចាស់​នៃ​សិរីរុងរឿង ដោយ​គ្មាន​ការលំអៀង​ឡើយ​។


តើ​អ្នករាល់គ្នា​មិន​បាន​ប្រកាន់ថាមានភាពខុសគ្នា​នៅក្នុងចំណោម​អ្នករាល់គ្នា ហើយ​បាន​ក្លាយជា​អ្នកវិនិច្ឆ័យ​ដែលមាន​គំនិត​អាក្រក់​ទេ​ឬ​?


ផ្ទុយទៅវិញ ប្រសិនបើ​អ្នករាល់គ្នា​មានចិត្តលំអៀង នោះ​អ្នករាល់គ្នា​កំពុង​ប្រព្រឹត្តបាប ហើយ​អ្នករាល់គ្នា​ត្រូវ​ក្រឹត្យវិន័យ​ថ្កោលទោស​ជា​មនុស្សបំពាន​។