Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 7:24 - Khmer Christian Bible

24 ចូរ​កុំ​វិនិច្ឆ័យ​តាម​បែប​ខាង​ក្រៅ​ឡើយ​ ប៉ុន្ដែចូរ​វិនិច្ឆ័យ​តាម​សេចក្ដី​យុត្ដិធម៌​វិញ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

24 កុំ​វិនិច្ឆ័យ​តាម​បែបខាងក្រៅ​ឡើយ ប៉ុន្តែ​ចូរ​វិនិច្ឆ័យ​តាម​ការកាត់ទោស​ដ៏សុចរិតយុត្តិធម៌​វិញ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 កុំ​ជំនុំ‌ជម្រះ​តាម​ការ​មើល​ឃើញ​ខាង​ក្រៅ​ឡើយ ត្រូវ​ជំនុំ‌ជម្រះ​តាម​សេចក្តី​សុចរិត​វិញ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 កុំ​នាំ​គ្នា​វិនិច្ឆ័យ​ដោយ​គ្រាន់​តែ​ឃើញ​ផ្នែក​ខាង​ក្រៅ​នោះ​ឡើយ ចូរ​វិនិច្ឆ័យ​ឲ្យ​បាន​ត្រឹម​ត្រូវ​វិញ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 កុំ​ឲ្យ​ជំនុំ‌ជំរះ​តាម​ភាព​ដែល​មើល​ឃើញ​តែ​ខាង​ក្រៅ​ឡើយ ត្រូវ​ជំនុំ‌ជំរះ​តាម​សេចក្ដី​សុចរិត​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

24 កុំ​នាំ​គ្នា​វិនិច្ឆ័យ​ដោយ​គ្រាន់​តែ​ឃើញ​ផ្នែក​ខាង​ក្រៅ​នោះ​ឡើយ ចូរ​វិនិច្ឆ័យ​ឲ្យ​បាន​ត្រឹម​ត្រូវ​វិញ»។

សូមមើលជំពូក ចម្លង




យ៉ូហាន 7:24
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកអ្នក​ក្រុង​យេរូសាឡិម​ខ្លះ​និយាយ​ថា៖​ «តើ​អ្នក​នេះ​មិន​មែន​ជា​មនុស្ស​ដែល​គេ​រក​សម្លាប់​ទេ​ឬ?​


អ្នក​រាល់គ្នា​វិនិច្ឆ័យ​តាម​បែប​សាច់ឈាម​ ឯ​ខ្ញុំ​មិន​វិនិច្ឆ័យ​អ្នកណា​ម្នាក់​ឡើយ​


​អ្នក​រាល់គ្នា​មើល​អ្វីៗ​តាម​សំបក​ក្រៅ​ប៉ុណ្ណោះ​ បើ​អ្នកណា​ជឿ​ជាក់​ថា​ ខ្លួន​ជា​របស់​ព្រះគ្រិស្ដ​ ចូរ​ឲ្យ​អ្នក​នោះ​គិត​ពី​សេចក្ដី​នេះ​ដោយ​ខ្លួន​ឯង​ម្ដង​ទៀត​ចុះ​ថា​ ​យើង​ក៏​ជា​របស់​ព្រះគ្រិស្ដ​ដូច​គេ​ដែរ។​


បងប្អូន​របស់​ខ្ញុំ​អើយ!​ ត្រូវ​មាន​ជំនឿ​លើ​ព្រះយេស៊ូ​គ្រិស្ដ​ ជា​ព្រះអម្ចាស់​របស់​យើង​ដែល​ប្រកប​ដោយ​សិរី​រុងរឿង​ ដោយ​មិន​មាន​សេចក្ដី​លំអៀង​ឡើយ​


តើ​នោះ​មិន​បាន​សេចក្ដី​ថា​ អ្នក​រាល់គ្នា​រាប់អាន​មនុស្ស​ដោយ​រើសមុខ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ ហើយ​ត្រលប់​ជា​អ្នក​វិនិច្ឆ័យ​គេ​ដោយ​គំនិត​អាក្រក់​របស់​ខ្លួន​ទេ​ឬ‍?​


ប៉ុន្ដែ​បើ​អ្នក​រាល់គ្នា​មាន​សេចក្ដី​លំអៀង​ នោះ​អ្នក​រាល់គ្នា​ប្រព្រឹត្ដ​បាប​ ហើយ​ក្រឹត្យវិន័យ​ក៏​បង្ហាញ​ថា​អ្នក​រាល់គ្នា​ជា​អ្នក​ល្មើស​ក្រឹត្យវិន័យ​ដែរ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម