ព្រះអង្គទ្រង់ធ្វើឲ្យមានសេចក្ដីសុខសាន្តនៅក្នុងព្រំដែនរបស់អ្នក ហើយចម្អែតអ្នកដោយស្រូវសាលីល្អបំផុត។
យ៉ូហាន 6:9 - ព្រះគម្ពីរខ្មែរសាកល “នៅទីនេះ មានក្មេងប្រុសម្នាក់ដែលមាននំប៉័ងស្រូវបាឡេប្រាំ និងត្រីពីរ ប៉ុន្តែរបស់ទាំងនេះមានប្រយោជន៍អ្វីសម្រាប់មនុស្សច្រើនដូច្នេះ?”។ Khmer Christian Bible «នៅទីនេះមានក្មេងប្រុសម្នាក់មាននំប៉័ងប្រាំដុំ និងត្រីពីរ ប៉ុន្ដែតើធ្វើដូចម្ដេចគ្រាន់ បើមនុស្សច្រើនម្ល៉េះ?» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «នៅទីនេះមានក្មេងប្រុសម្នាក់ មាននំបុ័ងម្សៅឱកប្រាំ និងត្រីតូចៗពីរ ប៉ុន្តែ ដែលមានប៉ុណ្ណោះ តើមានប្រយោជន៍អ្វី បើមនុស្សច្រើនយ៉ាងនេះ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «នៅទីនេះ ក្មេងប្រុសម្នាក់មាននំប៉័ងប្រាំដុំ និងត្រីតូចៗពីរកន្ទុយ។ ប៉ុន្តែ បើមានតែប៉ុណ្ណឹង ធ្វើម្ដេចនឹងឲ្យគ្រាន់សម្រាប់មនុស្សដ៏ច្រើនយ៉ាងនេះ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅទីនេះមានក្មេងម្នាក់ មាននំបុ័ងម្សៅឱក៥នឹងត្រីតូច២ ប៉ុន្តែ ដែលមានតែប៉ុណ្ណោះ តើមានប្រយោជន៍អ្វីដល់មនុស្សច្រើនទាំងម៉្លេះ អាល់គីតាប «នៅទីនេះ ក្មេងប្រុសម្នាក់មាននំបុ័ងប្រាំដុំ និងត្រីតូចៗពីរកន្ទុយ។ ប៉ុន្ដែ បើមានតែប៉ុណ្ណឹងធ្វើម្ដេចនឹងឲ្យគ្រាន់សម្រាប់មនុស្សដ៏ច្រើនយ៉ាងនេះ?»។ |
ព្រះអង្គទ្រង់ធ្វើឲ្យមានសេចក្ដីសុខសាន្តនៅក្នុងព្រំដែនរបស់អ្នក ហើយចម្អែតអ្នកដោយស្រូវសាលីល្អបំផុត។
ប៉ុន្តែព្រះអង្គនឹងឲ្យអ៊ីស្រាអែលហូបស្រូវសាលីល្អបំផុត ទាំងមានបន្ទូលថា៖ “យើងនឹងចម្អែតអ្នកដោយទឹកឃ្មុំពីថ្មដា”៕
ពួកសិស្សក៏ទូលព្រះអង្គថា៖ “យើងខ្ញុំគ្មានអ្វីនៅទីនេះទេ ក្រៅពីនំប៉័ងប្រាំ និងត្រីពីរប៉ុណ្ណោះ”។
តើអ្នករាល់គ្នាមិនទាន់យល់ទេឬ? តើអ្នករាល់គ្នាមិនចាំទេឬថា នំប៉័ងប្រាំដែលឲ្យប្រាំពាន់នាក់នោះ ប្រមូលបានប៉ុន្មានកន្ត្រក?
ព្រះអង្គទ្រង់សួរពួកគេថា៖“តើអ្នករាល់គ្នាមាននំប៉័ងប៉ុន្មាន? ទៅមើលមើល៍”។ នៅពេលបានដឹងហើយ ពួកគេទូលថា៖ “មានប្រាំ និងត្រីពីរ”។
នៅពេលខ្ញុំកាច់នំប៉័ងប្រាំឲ្យប្រាំពាន់នាក់ តើអ្នករាល់គ្នាប្រមូលបំណែកនំប៉័ងបានពេញប៉ុន្មានកន្ត្រក?”។ ពួកគេទូលឆ្លើយថា៖ “ដប់ពីរកន្ត្រក”។
ប៉ុន្តែព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ចូរអ្នករាល់គ្នាឲ្យអ្វីដល់ពួកគេហូបចុះ”។ ពួកសិស្សទូលថា៖ “យើងខ្ញុំមានតែនំប៉័ងប្រាំ និងត្រីពីរប៉ុណ្ណោះ លុះត្រាតែយើងខ្ញុំទៅទិញអាហារសម្រាប់ប្រជាជនទាំងអស់នេះ”។
ម៉ាថាទូលព្រះយេស៊ូវថា៖ “ព្រះអម្ចាស់អើយ ប្រសិនបើព្រះអង្គបានគង់នៅទីនេះ ម្ល៉េះសមប្អូនប្រុសរបស់ខ្ញុំម្ចាស់មិនបានស្លាប់ទេ។
លុះម៉ារាមកដល់កន្លែងដែលព្រះយេស៊ូវគង់នៅ ហើយឃើញព្រះអង្គ នាងក៏ក្រាបទៀបព្រះបាទារបស់ព្រះអង្គ ទូលថា៖ “ព្រះអម្ចាស់អើយ ប្រសិនបើព្រះអង្គបានគង់នៅទីនេះ ម្ល៉េះសមប្អូនប្រុសរបស់ខ្ញុំម្ចាស់មិនបានស្លាប់ទេ”។
នៅពេលឡើងទៅលើគោក ពួកគេក៏ឃើញមានរងើកភ្លើង ហើយមានត្រីដាក់ពីលើវា ទាំងមាននំប៉័ងដែរ។
បន្ទាប់មក ព្រះយេស៊ូវទ្រង់យកនំប៉័ង ហើយអរព្រះគុណ រួចចែកឲ្យពួកអ្នកដែលកំពុងអង្គុយទាំងនោះ តាមដែលពួកគេចង់បាន រីឯត្រី ក៏ព្រះអង្គធ្វើដូច្នោះដែរ។
ភីលីពទូលឆ្លើយនឹងព្រះអង្គថា៖ “នំប៉័ងអស់ពីររយឌេណារី ក៏មិនល្មមឲ្យម្នាក់ៗទទួលបានបន្តិចបន្តួចផង”។
ដ្បិតអ្នករាល់គ្នាស្គាល់ព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើងថា ទោះបីជាព្រះអង្គមានស្ដុកស្ដម្ភក៏ដោយ ក៏ព្រះអង្គបានត្រឡប់ជាក្រដោយយល់ដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានស្ដុកស្ដម្ភ ដោយភាពក្រីក្ររបស់ព្រះអង្គ។
រួចខ្ញុំបានឮអ្វីដូចជាសំឡេងមួយនៅកណ្ដាលចំណោមសត្វមានជីវិតទាំងបួន ពោលឡើងថា៖ “ស្រូវសាលីមួយលីត្រ ថ្លៃមួយឌេណារី ស្រូវបាឡេបីលីត្រ ក៏ថ្លៃមួយឌេណារីដែរ រីឯប្រេងអូលីវ និងស្រាទំពាំងបាយជូរវិញ កុំធ្វើឲ្យខូចឡើយ!”។