Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 11:32 - ព្រះគម្ពីរខ្មែរសាកល

32 លុះ​ម៉ារា​មក​ដល់​កន្លែងដែល​ព្រះយេស៊ូវ​គង់នៅ ហើយ​ឃើញ​ព្រះអង្គ នាង​ក៏​ក្រាប​ទៀប​ព្រះបាទា​របស់​ព្រះអង្គ ទូលថា​៖ “ព្រះអម្ចាស់​អើយ ប្រសិនបើ​ព្រះអង្គ​បាន​គង់នៅ​ទីនេះ ម្ល៉េះសម​ប្អូនប្រុស​របស់ខ្ញុំម្ចាស់​មិន​បាន​ស្លាប់​ទេ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

32 ពេល​នាង​ម៉ារា​ទៅ​ដល់​កន្លែង​ព្រះយេស៊ូ​គង់​នៅ​ ហើយ​ឃើញ​ព្រះអង្គ​ នាង​ក៏​ក្រាប​ទៀប​បាទា​ព្រះអង្គ​ ទាំង​ទូល​ថា៖​ «ព្រះអម្ចាស់​អើយ!​ បើ​ព្រះអង្គ​បាន​គង់​នៅ​ទី​នេះ​ នោះ​ប្អូន​ប្រុស​របស់​ខ្ញុំ​មិន​ស្លាប់​ទេ»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

32 ពេល​នាង​ម៉ារា​ទៅ​ដល់​កន្លែង​ដែល​ព្រះ‌យេស៊ូវ​គង់​នៅ ហើយ​ឃើញ​ព្រះ‌អង្គ នាង​ក្រាប​នៅ​ទៀប​ព្រះ‌បាទ ទូល​ថា៖ «ព្រះ‌អម្ចាស់​អើយ បើ​ព្រះ‌អង្គ​បាន​គង់​នៅ​ទី​នេះ នោះ​ប្អូន​ខ្ញុំ​ម្ចាស់​មិន​ស្លាប់​ទេ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

32 លុះ​នាង​ម៉ារី​ទៅ​ដល់​កន្លែង​ព្រះ‌យេស៊ូ​គង់​នៅ​ហើយ នាង​ឃើញ​ព្រះអង្គ ក៏​ក្រាប​ទៀប​ព្រះ‌បាទា ទូល​ថា៖ «លោក​ម្ចាស់! ប្រសិន​បើ​លោក​បាន​នៅ​ទី​នេះ ប្អូន​ប្រុស​នាង​ខ្ញុំ​មិន​ស្លាប់​ទេ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

32 នាង​ម៉ារា​ក៏​ទៅ​ដល់​កន្លែង ដែល​ព្រះ‌យេស៊ូវ​គង់​នៅ កាល​បាន​ឃើញ​ទ្រង់ នោះ​នាង​ក្រាប​នៅ​ទៀប​ព្រះ‌បាទ​ទូល​ថា ព្រះ‌អម្ចាស់​អើយ បើ​ទ្រង់​បាន​គង់​នៅ​ទី​នេះ នោះ​ប្អូន​ខ្ញុំ​ម្ចាស់​មិន​បាន​ស្លាប់​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

32 លុះ​នាង​ម៉ារី​ទៅ​ដល់​កន្លែង​អ៊ីសា​នៅ​ហើយ នាង​ឃើញ​អ៊ីសា​ក៏​ក្រាប​ដល់​ជើង​និយាយ​ថា៖ «អ៊ីសា‌ជាអម្ចាស់! ប្រសិន​បើ​លោក​ម្ចាស់​បាន​នៅ​ទី​នេះ ប្អូន​ប្រុស​នាង​ខ្ញុំ​មិន​ស្លាប់​ទេ»។

សូមមើលជំពូក ចម្លង




យ៉ូហាន 11:32
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ក្រាប​មុខ​នៅទៀប​ព្រះបាទា​របស់​ព្រះយេស៊ូវ ទាំង​អរព្រះគុណ​ដល់​ព្រះអង្គ​។ អ្នកនោះ​ជា​ជនជាតិសាម៉ារី​។


នៅពេល​ឃើញ​ដូច្នេះ ស៊ីម៉ូន​ពេត្រុស​ក៏​ក្រាប​ទៀប​ព្រះបាទា​របស់​ព្រះយេស៊ូវ ទូលថា​៖ “ព្រះអម្ចាស់​អើយ សូម​យាង​ចេញ​ពី​ទូលបង្គំ​ទៅ ដ្បិត​ទូលបង្គំ​ជា​មនុស្សបាប​!”។


ពេលនោះ មើល៍! មាន​បុរស​ម្នាក់​ឈ្មោះ​យ៉ៃរ៉ុស ជា​មេគ្រប់គ្រង​សាលាប្រជុំ​បាន​មក​។ គាត់​ក្រាប​ទៀប​ព្រះបាទា​របស់​ព្រះយេស៊ូវ ហើយ​ទូល​អង្វរ​ព្រះអង្គ​ឲ្យ​យាង​ទៅ​ផ្ទះ​របស់​គាត់


ម៉ារា​នេះហើយ ជា​ម្នាក់​ដែល​លាប​ប្រេងក្រអូប​លើ​ព្រះអម្ចាស់ ហើយ​ជូត​ព្រះបាទា​ព្រះអង្គ​ដោយ​សក់​របស់​នាង គឺ​ឡាសារ​ប្អូនប្រុស​របស់​នាង​ដែល​កំពុង​ឈឺ​។


ម៉ាថា​ទូល​ព្រះយេស៊ូវ​ថា​៖ “ព្រះអម្ចាស់​អើយ ប្រសិនបើ​ព្រះអង្គ​បាន​គង់នៅ​ទីនេះ ម្ល៉េះសម​ប្អូនប្រុស​របស់ខ្ញុំម្ចាស់​មិន​បាន​ស្លាប់​ទេ​។


ប៉ុន្តែ​អ្នកខ្លះ​ក្នុង​ពួកគេ​និយាយថា​៖ “តើ​អ្នកនេះ​ដែល​បើក​ភ្នែក​របស់​មនុស្ស​ខ្វាក់ភ្នែក មិនអាច​ធ្វើ​ឲ្យ​ឡាសារ​មិន​ស្លាប់​បាន​ដែរ​ឬ​?”។


មន្ត្រីរាជការ​នោះ​ទូល​ព្រះអង្គ​ថា​៖ “លោកម្ចាស់​អើយ សូមអញ្ជើញ​ចុះទៅ មុន​នឹង​កូន​របស់ខ្ញុំ​ស្លាប់​!”។


ខ្ញុំ យ៉ូហាន ជា​អ្នក​ដែល​បាន​ឮ និង​បាន​ឃើញ​ការទាំងនេះ​។ នៅពេល​ខ្ញុំ​បាន​ឮ និង​បាន​ឃើញ ខ្ញុំ​ក៏​ក្រាប​ថ្វាយបង្គំ​នៅទៀប​ជើង​របស់​ទូតសួគ៌​ដែល​បង្ហាញឲ្យ​ខ្ញុំ​ឃើញ​ការទាំងនេះ


នោះ​សត្វមានជីវិត​ទាំង​បួន ក៏​ពោលថា​៖ “អាម៉ែន​!” រួច​ពួក​ចាស់ទុំ​ក៏​ក្រាបចុះ ហើយ​ថ្វាយបង្គំ​៕


នៅពេល​កូនចៀម​បាន​យក​ក្រាំង​ហើយ សត្វមានជីវិត​ទាំង​បួន និង​ពួក​ចាស់ទុំ​ទាំង​ម្ភៃបួន​នាក់​បាន​ក្រាបចុះ​នៅចំពោះ​កូនចៀម​។ ម្នាក់ៗ​កាន់​ពិណ​មួយ និង​ពែង​មាស​ពេញ​ដោយ​គ្រឿងក្រអូប​ដែល​ជា​សេចក្ដីអធិស្ឋាន​របស់​វិសុទ្ធជន​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម