Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 21:9 - ព្រះគម្ពីរខ្មែរសាកល

9 នៅពេល​ឡើងទៅលើ​គោក ពួកគេ​ក៏​ឃើញ​មាន​រងើកភ្លើង ហើយ​មាន​ត្រី​ដាក់ពីលើ​វា ទាំង​មាន​នំប៉័ង​ដែរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

9 ពេល​ពួកគេ​បាន​ឡើង​ដល់​ដី​គោក​ ពួកគេ​ក៏​ឃើញ​នំប៉័ង​ ព្រមទាំង​រងើក​ភ្លើង​ដែល​មាន​ត្រី​អាំង​លើ​នោះ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ពេល​គេ​បាន​ឡើង​ទៅ​លើ​គោក​ហើយ គេ​ឃើញ​រងើក​ភ្លើង មាន​ទាំង​ត្រី​អាំង​នៅ​ពី​លើ និង​មាន​នំបុ័ង​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 គេ​ឡើង​ទៅ​លើ​គោក​ឃើញ​រងើក​ភ្លើង មាន​ដាក់​ត្រី និង​នំប៉័ង​អាំង​ពី​លើ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 កាល​បាន​ឡើង​ទៅ​លើ​គោក​វិញ នោះ​គេ​ឃើញ​រងើក​ភ្លើង ហើយ​មាន​ត្រី​អាំង​នៅ​ពី​លើ នឹង​នំបុ័ង​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

9 គេ​ឡើង​ទៅ​លើ​គោក​ឃើញ​រងើក​ភ្លើង មាន​ដាក់​ត្រី និង​នំបុ័ង​អាំង​ពី​លើ​ផង។

សូមមើលជំពូក ចម្លង




យ៉ូហាន 21:9
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេលនោះ មារ​ក៏​ចាកចេញ​ពី​ព្រះយេស៊ូវ ហើយ​មើល៍! បណ្ដា​ទូតសួគ៌​បាន​ចូលមកជិត បម្រើ​ព្រះអង្គ។


បើសិន​ខ្ញុំ​ឲ្យ​ពួកគេ​ទៅ​ផ្ទះ​វិញ​ទាំង​ឃ្លាន ពួកគេ​នឹង​សន្លប់​តាមផ្លូវ ពីព្រោះ​អ្នកខ្លះ​បាន​មក​ពី​ឆ្ងាយ”។


នៅពេល​បង្កាត់​ភ្លើងធ្យូង​ហើយ ពួក​បាវបម្រើ និង​ពួក​តម្រួត​បាន​ឈរ​អាំងភ្លើង​ដោយសារតែ​រងា រីឯ​ពេត្រុស​ក៏​ឈរ​អាំងភ្លើង​ជាមួយ​ពួកគេ​ដែរ​។


ព្រះយេស៊ូវ​មានបន្ទូលថា​៖“ចូរ​យក​ត្រី​ខ្លះដែល​ទើបតែ​ចាប់​បាន​មក”។


ព្រះយេស៊ូវ​យាង​មក​យក​នំប៉័ង​ប្រទាន​ដល់​ពួកគេ រីឯ​ត្រី ក៏​ព្រះអង្គ​ធ្វើ​ដូច្នោះ​ដែរ​។


រីឯ​សិស្ស​ឯទៀត​បាន​មក​ក្នុង​ទូកតូច ទាំង​អូស​អួន​ដែល​មាន​ត្រី ពីព្រោះ​ពួកគេ​នៅ​មិន​ឆ្ងាយ​ពី​គោក​ទេ គឺ​ប្រមាណ​កៅសិបម៉ែត្រ​។


បន្ទាប់មក ព្រះយេស៊ូវ​ទ្រង់​យក​នំប៉័ង ហើយ​អរព្រះគុណ រួច​ចែក​ឲ្យ​ពួក​អ្នក​ដែល​កំពុង​អង្គុយ​ទាំងនោះ តាមដែល​ពួកគេ​ចង់បាន រីឯ​ត្រី ក៏​ព្រះអង្គ​ធ្វើ​ដូច្នោះ​ដែរ​។


“នៅ​ទីនេះ មាន​ក្មេងប្រុស​ម្នាក់​ដែល​មាន​នំប៉័ង​ស្រូវបាឡេ​ប្រាំ និង​ត្រី​ពីរ ប៉ុន្តែ​របស់​ទាំងនេះ​មាន​ប្រយោជន៍​អ្វី​សម្រាប់​មនុស្ស​ច្រើន​ដូច្នេះ​?”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម