ទូលបង្គំបានសន្សំព្រះបន្ទូលរបស់ព្រះអង្គទុកក្នុងចិត្តទូលបង្គំហើយ ដើម្បីកុំឲ្យទូលបង្គំប្រព្រឹត្តបាបទាស់នឹងព្រះអង្គ។
យ៉ូហាន 5:38 - ព្រះគម្ពីរខ្មែរសាកល ព្រមទាំងគ្មានព្រះបន្ទូលរបស់ព្រះអង្គស្ថិតនៅក្នុងខ្លួនផង ពីព្រោះអ្នករាល់គ្នាមិនជឿម្នាក់ដែលព្រះអង្គបានចាត់ឲ្យមកទេ។ Khmer Christian Bible អ្នករាល់គ្នាគ្មានព្រះបន្ទូលរបស់ព្រះអង្គនៅក្នុងខ្លួនទាល់តែសោះ ព្រោះអ្នករាល់គ្នាមិនជឿព្រះមួយអង្គនេះដែលព្រះវរបិតាបានចាត់ឲ្យមក ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នករាល់គ្នាគ្មានព្រះបន្ទូលរបស់ព្រះអង្គ នៅជាប់ក្នុងខ្លួនសោះ ព្រោះអ្នករាល់គ្នាមិនជឿព្រះអង្គ ដែលព្រះវរបិតាបានចាត់ឲ្យមក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នករាល់គ្នាគ្មានព្រះបន្ទូលរបស់ព្រះអង្គនៅក្នុងចិត្តទេ ព្រោះអ្នករាល់គ្នាពុំជឿអ្នកដែលព្រះបិតាបានចាត់ឲ្យមក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នករាល់គ្នាគ្មានព្រះបន្ទូលទ្រង់នៅក្នុងខ្លួនសោះ ពីព្រោះអ្នករាល់គ្នាមិនជឿដល់ព្រះអង្គ ដែលទ្រង់ចាត់ឲ្យមកនេះ អាល់គីតាប អ្នករាល់គ្នាគ្មានបន្ទូលរបស់អុលឡោះនៅក្នុងចិត្ដទេ ព្រោះអ្នករាល់គ្នា ពុំជឿអ្នកដែលអុលឡោះជាបិតាបានចាត់ឲ្យមក។ |
ទូលបង្គំបានសន្សំព្រះបន្ទូលរបស់ព្រះអង្គទុកក្នុងចិត្តទូលបង្គំហើយ ដើម្បីកុំឲ្យទូលបង្គំប្រព្រឹត្តបាបទាស់នឹងព្រះអង្គ។
ទោះបីជាព្រះអង្គមេត្តាដល់មនុស្សអាក្រក់ក៏ដោយ ក៏គេមិនរៀនចេះសេចក្ដីសុចរិតដែរ គេប្រព្រឹត្តអំពើទុច្ចរិតនៅក្នុងទឹកដីនៃសេចក្ដីទៀងត្រង់ ហើយមិនឃើញភាពឧត្ដុង្គឧត្ដមរបស់ព្រះយេហូវ៉ាឡើយ។
ព្រះយេហូវ៉ា ជាព្រះប្រោសលោះនៃអ៊ីស្រាអែល ជាអង្គដ៏វិសុទ្ធរបស់ពួកគេ បានមានបន្ទូលដូច្នេះនឹងអ្នកដែលត្រូវបានមើលងាយ ដែលត្រូវប្រជាជនស្អប់ខ្ពើម ដែលជាបាវបម្រើរបស់ពួកមេគ្រប់គ្រងថា៖ “បណ្ដាស្ដេចនឹងឃើញ ហើយក្រោកឡើង ពួកមេដឹកនាំនឹងក្រាបចុះដោយព្រោះព្រះយេហូវ៉ាដែលជាព្រះដ៏ស្មោះត្រង់ ជាអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល ហើយព្រះអង្គបានជ្រើសរើសអ្នក”។
ព្រះអង្គបានយាងមកក្នុងពិភពលោករបស់ព្រះអង្គ ប៉ុន្តែប្រជារាស្ត្ររបស់ព្រះអង្គ មិនបានទទួលព្រះអង្គឡើយ។
ប្រសិនបើអ្នករាល់គ្នាស្ថិតនៅក្នុងខ្ញុំ ហើយពាក្យរបស់ខ្ញុំស្ថិតនៅក្នុងអ្នករាល់គ្នា ចូរទូលសុំអ្វីក៏ដោយដែលអ្នករាល់គ្នាចង់បានចុះ នោះនឹងបានសម្រេចដល់អ្នករាល់គ្នា។
ខ្ញុំដឹងហើយថា អ្នករាល់គ្នាជាពូជពង្សរបស់អ័ប្រាហាំ។ ប៉ុន្តែអ្នករាល់គ្នាចង់សម្លាប់ខ្ញុំ ពីព្រោះក្នុងអ្នករាល់គ្នា គ្មានកន្លែងសម្រាប់ពាក្យរបស់ខ្ញុំឡើយ។
ចូរឲ្យព្រះបន្ទូលរបស់ព្រះគ្រីស្ទ ស្ថិតនៅក្នុងអ្នករាល់គ្នាយ៉ាងសម្បូរហូរហៀរ ចូរបង្រៀន ហើយទូន្មានគ្នាទៅវិញទៅមក ដោយប្រាជ្ញាគ្រប់យ៉ាង ទាំងច្រៀងក្នុងចិត្តដោយដឹងគុណដល់ព្រះ ដោយទំនុកតម្កើង ចម្រៀងសរសើរតម្កើង និងចម្រៀងខាងវិញ្ញាណ។
កូនរាល់គ្នាអើយ ខ្ញុំសរសេរមកអ្នករាល់គ្នា ពីព្រោះអ្នករាល់គ្នាបានស្គាល់ព្រះបិតា; ឪពុករាល់គ្នាអើយ ខ្ញុំសរសេរមកអ្នករាល់គ្នា ពីព្រោះអ្នករាល់គ្នាបានស្គាល់ព្រះអង្គដែលគង់នៅតាំងពីដើមដំបូង; យុវជនរាល់គ្នាអើយ ខ្ញុំសរសេរមកអ្នករាល់គ្នា ពីព្រោះអ្នករាល់គ្នាជាមនុស្សរឹងមាំ ហើយព្រះបន្ទូលរបស់ព្រះក៏ស្ថិតនៅក្នុងអ្នករាល់គ្នា ហើយអ្នករាល់គ្នាបានឈ្នះមេអាក្រក់ហើយ។