ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូហាន 19:11 - ព្រះគម្ពីរខ្មែរសាកល

ព្រះយេស៊ូវ​ទ្រង់​តបថា​៖“លោក​គ្មាន​សិទ្ធិអំណាច​លើ​ខ្ញុំ​សោះឡើយ លើកលែងតែ​បាន​ប្រទាន​មក​លោក​ពីខាងលើ​ប៉ុណ្ណោះ​។ ហេតុនេះហើយបានជា​អ្នក​ដែល​ប្រគល់​ខ្ញុំ​មក​លោក មាន​បាប​ធ្ងន់ជាង”។

សូមមើលជំពូក

Khmer Christian Bible

ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «លោក​គ្មាន​សិទ្ធិ​អំណាច​លើ​ខ្ញុំ​ឡើយ​ លុះត្រា​តែ​សិទ្ធិ​អំណាច​នោះ​បាន​ប្រទាន​មកពី​ស្ថាន​លើ​ ដូច្នេះ​ហើយ​បាន​ជា​ពួកអ្នក​ដែល​បញ្ជូន​ខ្ញុំ​មក​ឲ្យ​លោក​ ពួកគេ​មាន​បាប​ធ្ងន់​ជាង»។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ប្រសិន‌បើ​មិន​បាន​ទទួល​អំណាច​មក​ពី​ស្ថាន​លើ​ទេ លោក​គ្មាន​អំណាច​លើ​ខ្ញុំ​ឡើយ ហេតុ​នោះ​បាន​ជា​អ្នក​ដែល​បញ្ជូន​ខ្ញុំ​មក​លោក មាន​បាប​ធ្ងន់​ជាង​លោក​ទៅ​ទៀត»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គាត់​ថា៖ «ប្រសិន​បើ​មិន​បាន​ទទួល​អំណាច​ពី​ស្ថាន​លើ​មក​ទេ លោក​គ្មាន​អំណាច​លើ​ខ្ញុំ​ឡើយ ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​ដែល​ចាប់​បញ្ជូន​ខ្ញុំ​មក​លោក មាន​បាប*​ធ្ងន់​ជាង​លោក​ទៅ​ទៀត»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ព្រះ‌យេស៊ូវ​មាន​បន្ទូល​ថា បើ​មិន​បាន​ប្រទាន​មក​ពី​ស្ថាន​លើ នោះ​លោក​ឥត​មាន​អំណាច​លើ​ខ្ញុំ​សោះ ហេតុ​នោះ​បាន​ជា​អ្នក​ដែល​បញ្ជូន​ខ្ញុំ​មក​លោក អ្នក​នោះ​មាន​បាប​ធ្ងន់​ជាង

សូមមើលជំពូក

អាល់គីតាប

អ៊ីសា​មាន​ប្រសាសន៍​ឆ្លើយ​ទៅ​គាត់​ថា៖ «ប្រសិន​បើ​មិន​បាន​ទទួល​អំណាច​ពី​ស្ថាន​លើ​មក​ទេ លោក​គ្មាន​អំណាច​លើ​ខ្ញុំ​ឡើយ ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​ដែល​ចាប់​បញ្ជូន​ខ្ញុំ​មក​លោក មាន​បាប​ធ្ងន់​ជាង​លោក​ទៅ​ទៀត»។

សូមមើលជំពូក



យ៉ូហាន 19:11
37 ការដាក់ឲ្យឆ្លើយតបគ្នា  

ទូលបង្គំ​បាន​ទៅជាគ ទូលបង្គំ​មិន​បើក​មាត់​ទូលបង្គំ​ឡើយ ដ្បិត​គឺ​ព្រះអង្គ​ហើយ ដែល​ធ្វើ​ដូច្នេះ​។


ព្រះ​បាន​មានបន្ទូល​ម្ដង​; ខ្ញុំ​បាន​ឮ​សេចក្ដីនេះ​ពីរ​ដង​ហើយ​ថា ព្រះចេស្ដា​ជារបស់​ព្រះ​!


សេចក្ដីប្រកាស​នេះ​ជា​ការសម្រេច​របស់​ពួក​អ្នកសង្កេតការណ៍ សាលក្រម​នេះ​ជា​ពាក្យ​របស់​ពួកអ្នក​វិសុទ្ធ ដើម្បីឲ្យ​មនុស្សរស់​បាន​ដឹង​ថា ព្រះ​ដ៏ខ្ពស់បំផុត​គ្រប់គ្រង​លើ​អាណាចក្រ​របស់​មនុស្ស ក៏​ប្រទាន​អាណាចក្រនោះ​ដល់​អ្នកណា​ដែល​ព្រះអង្គ​សព្វព្រះហឫទ័យ ព្រមទាំង​តាំង​មនុស្ស​តូចទាប​លើ​វា​ផង’។


គឺ​ព្រះករុណា​នឹង​ត្រូវបាន​បណ្ដេញចេញ​ពី​មនុស្ស ហើយ​លំនៅ​របស់ព្រះករុណា​នឹង​នៅ​ជាមួយ​សត្វព្រៃនៃទីវាល​។ គេ​នឹង​ឲ្យ​ព្រះករុណា​សោយ​ស្មៅ​ដូច​គោ ហើយ​ព្រះករុណា​នឹង​ត្រូវ​ទទឹក​ដោយ​សន្សើម​ពី​មេឃ ហើយ​រយៈពេល​ប្រាំពីរ​គ្រា​នឹង​កន្លងផុត​ពី​ព្រះករុណា គឺ​រហូតទាល់តែ​ព្រះករុណា​ជ្រាប​ថា ព្រះ​ដ៏ខ្ពស់បំផុត​គ្រប់គ្រង​លើ​អាណាចក្រ​របស់​មនុស្ស ហើយ​ប្រទាន​អាណាចក្រនោះ​ដល់​អ្នកណា​ដែល​ព្រះអង្គ​សព្វព្រះហឫទ័យ​។


អ្នក​នឹង​ត្រូវបាន​បណ្ដេញចេញ​ពី​មនុស្ស ហើយ​លំនៅ​របស់អ្នក​នឹង​នៅជាមួយ​សត្វព្រៃនៃទីវាល​។ គេ​នឹង​ឲ្យ​អ្នក​ស៊ី​ស្មៅ​ដូច​គោ ហើយ​រយៈពេល​ប្រាំពីរ​គ្រា​នឹង​កន្លងផុត​ពី​អ្នក រហូតទាល់តែ​អ្នក​បាន​ដឹង​ថា ព្រះ​ដ៏ខ្ពស់បំផុត​គ្រប់គ្រង​លើ​អាណាចក្រ​របស់​មនុស្ស ហើយ​ប្រទាន​អាណាចក្រនោះ​ដល់​អ្នកណា​ដែល​ព្រះអង្គ​សព្វព្រះហឫទ័យ”។


មនុស្ស​ទាំងអស់​ដែល​រស់នៅ​លើ​ផែនដី ក៏​ត្រូវបាន​ចាត់ទុក​ដូចជា​គ្មានអ្វីសោះ ហើយ​ព្រះអង្គ​ទ្រង់​ធ្វើ​តាម​ព្រះហឫទ័យ​របស់ព្រះអង្គ​នៅកណ្ដាលចំណោម​ពលបរិវារ​នៃ​ស្ថានសួគ៌ និង​នៅកណ្ដាលចំណោម​មនុស្សដែល​រស់នៅ​លើ​ផែនដី​។ គ្មាន​អ្នកណា​អាច​ទប់​ព្រះហស្ត​របស់ព្រះអង្គ ឬ​សួរ​ព្រះអង្គ​ថា​៖ “តើ​ព្រះអង្គ​ធ្វើ​អ្វី​?” បាន​ឡើយ​។


ទ្រង់​ត្រូវបាន​បណ្ដេញចេញ​ពី​មនុស្សលោក ហើយ​ចិត្ត​របស់ទ្រង់​ត្រូវបាន​ធ្វើឲ្យបាន​ដូចជា​សត្វព្រៃ​វិញ លំនៅ​របស់ទ្រង់​នៅជាមួយ​លាព្រៃ ហើយ​គេ​ឲ្យ​ទ្រង់​សោយ​ស្មៅ​ដូច​គោ រូបកាយ​របស់ទ្រង់​ត្រូវ​ទទឹក​ដោយ​សន្សើម​ពី​មេឃ រហូតទាល់តែ​ទ្រង់​បាន​ជ្រាប​ថា ព្រះ​ដ៏ខ្ពស់បំផុត​គ្រប់គ្រង​លើ​អាណាចក្រ​របស់​មនុស្ស ហើយ​ព្រះអង្គ​តាំង​អ្នកណាក៏ដោយ​ដែល​ព្រះអង្គ​សព្វព្រះហឫទ័យ​លើ​អាណាចក្រនោះ​។


មហាបូជាចារ្យ​ក៏​ហែក​អាវវែង​របស់​ខ្លួន ហើយ​មានប្រសាសន៍ថា​៖ “អ្នកនេះ​និយាយប្រមាថព្រះ​ហើយ​! យើង​ត្រូវការ​សាក្សី​អី​ទៀត​? មើល៍! ឥឡូវនេះ​អស់លោក​ឮ​ពាក្យប្រមាថព្រះ​ហើយ​។


ពួកគេ​ចង​ព្រះយេស៊ូវ ហើយ​នាំទៅ​ប្រគល់ឲ្យ​អភិបាល​ពីឡាត់​។


សូម​កុំ​នាំ​យើងខ្ញុំ​ទៅ​ក្នុង​ការល្បួង​ឡើយ ប៉ុន្តែ​សូម​ស្រោចស្រង់​យើងខ្ញុំ​ពី​មេអាក្រក់ វិញ។ ដ្បិត​ព្រះរាជ្យ ព្រះចេស្ដា និង​សិរីរុងរឿង ជា​របស់​ព្រះអង្គ​ជារៀងរហូត​! អាម៉ែន​។


អ្នក​ដែល​ក្បត់​ព្រះអង្គ​បាន​កំណត់​សញ្ញា​មួយ​ឲ្យ​ពួកគេ​រួចហើយ ដោយ​និយាយថា​៖ “អ្នកណាដែល​ខ្ញុំ​ថើប គឺ​អ្នកនោះ​ហើយ ចូរ​ចាប់​គាត់​នាំយកទៅ​ក្រោមការការពារ​ចុះ”។


ខ្ញុំ​នៅ​ក្នុង​ព្រះវិហារ​ជាមួយ​អ្នករាល់គ្នា​ជា​រៀងរាល់ថ្ងៃ តែ​អ្នករាល់គ្នា​មិន​បាន​លូក​ដៃ​ចាប់​ខ្ញុំ​ទេ​។ យ៉ាងណាមិញ នេះ​ជា​ពេលវេលា​របស់អ្នករាល់គ្នា និង​ជា​អំណាច​នៃ​សេចក្ដីងងឹត”។


រួច​នាំ​ព្រះអង្គ​ទៅ​រក​អាន់ណាស​មុនគេ ពីព្រោះ​លោក​ជា​ឪពុកក្មេក​របស់​កៃផាស​ដែល​ជា​មហាបូជាចារ្យ​នៅ​ឆ្នាំ​នោះ​។


ដូច្នេះ យូដាស​ក៏​យក​កងទាហាន​និង​ពួក​តម្រួត ពី​ពួក​នាយកបូជាចារ្យ​និង​ពួកផារិស៊ី ទៅ​ទីនោះ មានទាំង​គោម ចន្លុះ និង​អាវុធ​។


ដូច្នេះ ពីឡាត់​ក៏​មានប្រសាសន៍ថា​៖ “តើ​អ្នក​មិន​និយាយ​នឹង​ខ្ញុំ​ទេ​ឬ​? តើ​អ្នក​មិន​ដឹង​ថា​ខ្ញុំ​មាន​សិទ្ធិអំណាច​ដោះលែង​អ្នក និង​មាន​សិទ្ធិអំណាច​ឆ្កាង​អ្នក​ទេ​ឬ​?”។


យ៉ូហាន​និយាយ​តប​ថា​៖ “មនុស្ស​មិនអាច​ទទួល​អ្វី​មួយ​បានឡើយ លុះត្រាតែ​បាន​ប្រទានឲ្យ​អ្នកនោះ​ពី​ស្ថានសួគ៌​ប៉ុណ្ណោះ​។


ពេលនោះ ពួកគេ​ចង់​ចាប់​ព្រះអង្គ ប៉ុន្តែ​គ្មានអ្នកណា​លូក​ដៃ​ចាប់​ព្រះអង្គ​ទេ ពីព្រោះ​ពេលវេលា​របស់​ព្រះអង្គ​មិនទាន់​មក​ដល់​នៅឡើយ​។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“ប្រសិនបើ​អ្នករាល់គ្នា​ជា​មនុស្ស​ខ្វាក់ភ្នែក ម្ល៉េះសម​អ្នក​រាល់គ្នា​គ្មាន​បាប​ទេ ប៉ុន្តែ​ឥឡូវនេះ​អ្នករាល់គ្នា​ថា​: ‘យើង​មើលឃើញ’ នោះ​បាប​របស់អ្នករាល់គ្នា​នៅតែមាន”៕


ព្រះអង្គនេះ​ហើយ ដែល​ត្រូវគេ​បញ្ជូនទៅ តាម​គម្រោង​ដែល​មាន​កំណត់​ទុក និង​ការជ្រាបជាមុន​របស់​ព្រះ​; អ្នករាល់គ្នា​បាន​សម្លាប់​ដោយ​ឆ្កាង​ព្រះអង្គ តាមរយៈ​ដៃ​របស់​មនុស្សឥតច្បាប់​។


ព្រះ​របស់​អ័ប្រាហាំ ព្រះ​របស់​អ៊ីសាក និង​ព្រះ​របស់​យ៉ាកុប ជា​ព្រះ​នៃ​ដូនតា​របស់យើង​បាន​លើកតម្កើងសិរីរុងរឿង​ដល់​អ្នកបម្រើ​របស់​ព្រះអង្គ​គឺ​ព្រះយេស៊ូវ ដែល​អ្នករាល់គ្នា​បាន​ប្រគល់​ទៅ ហើយ​បាន​បដិសេធ​នៅ​មុខ​ពីឡាត់ នៅពេល​លោក​បាន​សម្រេចចិត្ត​ដោះលែង​ព្រះអង្គ​។


ដើម្បី​ធ្វើ​នូវ​អ្វីៗដែល​ព្រះហស្ត​របស់ព្រះអង្គ និង​គម្រោង​របស់ព្រះអង្គ បាន​កំណត់ទុកមុន​ឲ្យ​កើតឡើង​។


ដ្បិត​អ្វីៗ​ទាំងអស់​មកពី​ព្រះអង្គ តាមរយៈ​ព្រះអង្គ និង​សម្រាប់​ព្រះអង្គ​។ សូមឲ្យ​មាន​សិរីរុងរឿង​ដល់​ព្រះអង្គ​ជារៀងរហូត​! អាម៉ែន៕


មនុស្ស​គ្រប់គ្នា​ត្រូវតែ​ចុះចូល​នឹង​រដ្ឋអំណាច ដ្បិត​គ្មាន​អំណាច​ណា​ដែល​មិន​បាន​មកពី​ព្រះ​ឡើយ គឺ​អំណាច​ទាំងអស់​ដែល​មាន សុទ្ធតែ​ត្រូវបាន​កំណត់ឲ្យមាន​ដោយ​ព្រះ​។


គ្រប់ទាំង​ជំនូន​ដ៏ល្អ និង​អស់ទាំង​អំណោយទាន​ដ៏គ្រប់លក្ខណ៍ សុទ្ធតែមក​ពីខាងលើ គឺ​ចុះមក​ពី​ព្រះ​បិតា​នៃ​ពន្លឺ​; ចំពោះ​ព្រះអង្គ​គ្មាន​ការផ្លាស់ប្ដូរ ឬ​ស្រមោល​នៃ​ការប្រែប្រួល​ឡើយ​។


ដូច្នេះ អ្នកដែល​ដឹង​ថា​ត្រូវ​ធ្វើ​ល្អ ប៉ុន្តែ​មិន​ធ្វើ ចំពោះ​គាត់ ការនោះ​ជា​បាប​ហើយ​៕