Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 19:11 - អាល់គីតាប

11 អ៊ីសា​មាន​ប្រសាសន៍​ឆ្លើយ​ទៅ​គាត់​ថា៖ «ប្រសិន​បើ​មិន​បាន​ទទួល​អំណាច​ពី​ស្ថាន​លើ​មក​ទេ លោក​គ្មាន​អំណាច​លើ​ខ្ញុំ​ឡើយ ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​ដែល​ចាប់​បញ្ជូន​ខ្ញុំ​មក​លោក មាន​បាប​ធ្ងន់​ជាង​លោក​ទៅ​ទៀត»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 ព្រះយេស៊ូវ​ទ្រង់​តបថា​៖“លោក​គ្មាន​សិទ្ធិអំណាច​លើ​ខ្ញុំ​សោះឡើយ លើកលែងតែ​បាន​ប្រទាន​មក​លោក​ពីខាងលើ​ប៉ុណ្ណោះ​។ ហេតុនេះហើយបានជា​អ្នក​ដែល​ប្រគល់​ខ្ញុំ​មក​លោក មាន​បាប​ធ្ងន់ជាង”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

11 ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «លោក​គ្មាន​សិទ្ធិ​អំណាច​លើ​ខ្ញុំ​ឡើយ​ លុះត្រា​តែ​សិទ្ធិ​អំណាច​នោះ​បាន​ប្រទាន​មកពី​ស្ថាន​លើ​ ដូច្នេះ​ហើយ​បាន​ជា​ពួកអ្នក​ដែល​បញ្ជូន​ខ្ញុំ​មក​ឲ្យ​លោក​ ពួកគេ​មាន​បាប​ធ្ងន់​ជាង»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ប្រសិន‌បើ​មិន​បាន​ទទួល​អំណាច​មក​ពី​ស្ថាន​លើ​ទេ លោក​គ្មាន​អំណាច​លើ​ខ្ញុំ​ឡើយ ហេតុ​នោះ​បាន​ជា​អ្នក​ដែល​បញ្ជូន​ខ្ញុំ​មក​លោក មាន​បាប​ធ្ងន់​ជាង​លោក​ទៅ​ទៀត»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គាត់​ថា៖ «ប្រសិន​បើ​មិន​បាន​ទទួល​អំណាច​ពី​ស្ថាន​លើ​មក​ទេ លោក​គ្មាន​អំណាច​លើ​ខ្ញុំ​ឡើយ ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​ដែល​ចាប់​បញ្ជូន​ខ្ញុំ​មក​លោក មាន​បាប*​ធ្ងន់​ជាង​លោក​ទៅ​ទៀត»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ព្រះ‌យេស៊ូវ​មាន​បន្ទូល​ថា បើ​មិន​បាន​ប្រទាន​មក​ពី​ស្ថាន​លើ នោះ​លោក​ឥត​មាន​អំណាច​លើ​ខ្ញុំ​សោះ ហេតុ​នោះ​បាន​ជា​អ្នក​ដែល​បញ្ជូន​ខ្ញុំ​មក​លោក អ្នក​នោះ​មាន​បាប​ធ្ងន់​ជាង

សូមមើលជំពូក ចម្លង




យ៉ូហាន 19:11
37 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ ទ្រង់​ជា​ម្ចាស់​ដ៏​ឧត្តុង្គ‌ឧត្តម ប្រកប​ដោយ​អំណាច និង​សិរី‌រុង‌រឿង ដ្បិត​អ្វីៗ​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ និង​នៅ​លើ​ផែនដី សុទ្ធ​តែ​ជា​កម្ម‌សិទ្ធិ​របស់​ទ្រង់។ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ ទ្រង់​ជា​ស្តេច​គ្រង​រាជ្យ​លើ​អ្វីៗ​ទាំង​អស់​ដែរ។


ខ្ញុំ​នៅ​ស្ងៀម មិន​និយាយ​ស្តី​អ្វី​ទេ ដ្បិត​ទ្រង់​ទេ​តើ​ដែល​បាន​ធ្វើ​ទោស​ខ្ញុំ។


ខ្ញុំ​ឮ​អុលឡោះ​មាន​បន្ទូល មួយ​លើក​ជា​ពីរ​លើក​ថា ឫទ្ធិ​អំណាច​ស្ថិត​នៅ​លើ​ទ្រង់​ទាំង​អស់


ពេល​អុលឡោះ‌តាអាឡា​បង្គាប់​អ្វី​មួយ ការ​នោះ​ត្រូវ​តែ​កើត​ឡើង ក្រៅ​ពី​ទ្រង់ គ្មាន​នរណា​ធ្វើ​ដូច្នេះ​បាន​ទេ។


នេះ​ជា​ការ​ប្រកាស​របស់​ម៉ាឡា‌អ៊ីកាត់ ជា​ការ​ថ្លែង​របស់​ពួក​អ្នក​ដ៏‌វិសុទ្ធ ដើម្បី​មនុស្ស​ទាំង​អស់​ដឹង​ថា ម្ចាស់​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​គ្រប់‌គ្រង​លើ​រាជ្យ របស់​មនុស្ស​លោក ទ្រង់​ប្រគល់​រាជ​សម្បត្តិ​ទៅ​នរណា​ក៏​បាន ស្រេច​តែ​ចិត្ត​របស់​ទ្រង់ ហើយ​ទ្រង់​លើក​អ្នក​ដែល​ទន់‌ទាប​ជាង​គេ ឲ្យ​ឡើង​គ្រង​រាជ្យ​ក៏​បាន។


គេ​នឹង​ដេញ​ស្តេច​ចេញ​ពី​ចំណោម​មនុស្ស ស្តេច​នឹង​ទៅ​នៅ​ជា​មួយ​សត្វ​ព្រៃ ហើយ​គេ​នឹង​យក​ស្មៅ​មក​ជូន​ស្តេច​ពិសា​ដូច​គោ​ដែរ។ រូប‌កាយ​របស់​ស្តេច​នឹង​ជោក​ដោយ​ទឹក​សន្សើម ដែល​ធ្លាក់​ចុះ​ពី​លើ​មេឃ​រហូត​ដល់​គំរប់​ប្រាំ‌ពីរ​រយៈ​កាល គឺ​ទាល់​តែ​ស្តេច​ទទួល​ស្គាល់​ថា អុលឡោះ​ជា​ម្ចាស់​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​គ្រប់‌គ្រង​លើ​រាជ​សម្បត្តិ​របស់​មនុស្ស​លោក ហើយ​ទ្រង់​ប្រគល់​រាជ​សម្បត្តិ​ទៅ​នរណា​ក៏​បាន ស្រេច​តែ​ចិត្ត​របស់​ទ្រង់។


គេ​នឹង​ដេញ​អ្នក​ចេញ​ពី​ចំណោម​មនុស្ស​លោក ឲ្យ​ទៅ​រស់​នៅ​ជា​មួយ​សត្វ​ព្រៃ ហើយ​គេ​នឹង​ឲ្យ​អ្នក​ស៊ី​ស្មៅ​ដូច​គោ រហូត​ដល់​គំរប់​ប្រាំ‌ពីរ​រយៈ​កាល គឺ​ទាល់​តែ​អ្នក​ទទួល​ស្គាល់​ថា អុលឡោះ​ជា​ម្ចាស់​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​គ្រប់‌គ្រង​លើ​រាជ​សម្បត្តិ​មនុស្ស​លោក ហើយ​ទ្រង់​ប្រគល់​រាជ​សម្បត្តិ​ទៅ​នរណា​ក៏​បាន ស្រេច​តែ​ចិត្ត​របស់​ទ្រង់»។


មនុស្ស​ទាំង​អស់​នៅ​ផែនដី​ដូច​ជា​គ្មាន​តម្លៃ​អ្វី​សោះ។ ទ្រង់​ប្រព្រឹត្ត​ចំពោះ​ពួក​ម៉ាឡា‌អ៊ីកាត់ និង​ចំពោះ​មនុស្ស​លោក តាម​បំណង​របស់​ទ្រង់ គ្មាន​នរណា​ម្នាក់​អាច​ប្រឆាំង​នឹង​កិច្ចការ​របស់​ទ្រង់ ដោយ​ពោល​ថា “ម្ដេច​ក៏​ទ្រង់​ធ្វើ​ដូច្នេះ?” បាន​ឡើយ។


គេ​បាន​បណ្តេញ​ស្តេច​ចេញ​ពី​ចំណោម​មនុស្ស ចិត្ត​គំនិត​របស់​ស្តេច​ប្រែ​ទៅ​ជា​មាន​លក្ខណៈ​ដូច​សត្វ​តិរច្ឆាន ស្តេច​នៅ​ជា​មួយ​សត្វ​ព្រៃ គេ​ឲ្យ​ស្តេច​ពិសា​ស្មៅ​ដូច​គោ ហើយ​រូប‌កាយ​ទទឹក​ជោក​ទៅ​ដោយ​ទឹក​សន្សើម ដែល​ធ្លាក់​ពី​លើ​មេឃ​មក រហូត​ទល់​ពេល​ស្តេច​ទទួល​ស្គាល់​ថា អុលឡោះ​ជា​ម្ចាស់​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​គ្រប់‌គ្រង​លើ​រាជ​សម្បត្តិ​របស់​មនុស្ស​លោក​ទាំង​អស់ ហើយ​ទ្រង់​លើក​នរណា​ឲ្យ​សោយ‌រាជ្យ​ក៏​បាន។


ពេល​នោះ មូស្ទី​ហែក​អាវ​របស់​លោកហើយ​និយាយ​ថា៖ «ជន​នេះ​បាន​ពោល​ពាក្យ​ប្រមាថ​អុលឡោះ​ហើយ! យើង​មិន​បាច់​រក​សាក្សី​ឯ​ណា​ទៀត​ទេ អស់​លោក​ឮ​អ្នក​នេះ​ពោល​ពាក្យ​ប្រមាថ​អុលឡោះ​អំបាញ់​មិញ​ស្រាប់!


គេ​ក៏​ចង​អ៊ីសា បញ្ជូន​ទៅ​លោក​ពីឡាត​ជា​ទេសា‌ភិបាល។


សូម​កុំ​នាំ​យើង​ខ្ញុំ​ឲ្យ​ជួប​ការ​ល្បួង​ឡើយ តែ​សូម​រំដោះ​យើង​ខ្ញុំ​ឲ្យ​រួច​ពី​អ៊ីព្លេស​កំណាច [ដ្បិត​ទ្រង់​គ្រង​រាជ្យ ទ្រង់​មាន​អំណាច និង​សិរី‌រុង‌រឿង អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ អាម៉ីន។]


យូដាស​ដែល​នាំ​គេ​មក​ចាប់​អ៊ីសា បាន​សន្មត​ជា​មួយ​អ្នក​ទាំង​នោះ​នូវ​សញ្ញា​មួយ​ថា៖ «ខ្ញុំ​ថើប​អ្នក​ណា គឺ​អ្នក​នោះ​ហើយ សុំ​ចាប់​គាត់​នាំ​យក​ទៅ​ដោយ​ប្រយ័ត្ន​ប្រយែង​ឲ្យ​មែន​ទែន»។


ខ្ញុំ​នៅ​ក្នុង​ម៉ាស្ជិទ​ជា​មួយ​អស់​លោក​ជា​រៀង​រាល់​ថ្ងៃ តែ​អស់​លោក​ពុំ​បាន​ចាប់​ខ្ញុំ​ទេ។ ឥឡូវ​នេះ ជា​ពេល​របស់​អស់​លោក​ហើយ គឺ​ជា​ពេល​ដែល​ម្ចាស់​នៃ​សេចក្ដី​ងងឹត​បញ្ចេញ​អំណាច»។


គេ​នាំ​អ៊ីសា​ទៅ​ជួប​លោក​អាណ​មុន​គេ ព្រោះ​លោក​ត្រូវ​ជា​ឪពុក​ក្មេក​របស់​លោក​កៃផាស ដែល​កាន់​តំណែង​ជា​មូស្ទី​នៅ​ឆ្នាំ​នោះ


ដូច្នេះ​យូដាស​នាំ​កង​ទាហាន និង​កង​រក្សា​ម៉ាស្ជិទ​ចូល​មក ទាំង​កាន់​ចន្លុះ កាន់​គោម កាន់​អាវុធ​ផង។ ពួក​អ៊ីមុាំ និង​ពួក​ខាង​គណៈ​ផារីស៊ី បាន​ចាត់​អ្នក​ទាំង​នោះ​ឲ្យ​មក។


ហេតុ​នេះ​លោក​ពីឡាត​សួរ​អ៊ីសា​ថា៖ «ម្ដេច​ក៏​អ្នក​មិន​និយាយ​មក​ខ្ញុំ​ដូច្នេះ? អ្នក​មិន​ដឹង​ថា​ខ្ញុំ​មាន​អំណាច​ដោះ​លែង​អ្នក​ក៏​បាន ឬ​ឆ្កាង​អ្នក​ក៏​បាន​ទេ​ឬ?»។


យ៉ះយ៉ា​មាន​ប្រសាសន៍​តប​ទៅ​គេ​ថា៖ «បើ​អុលឡោះ​មិន​ប្រទាន​ឲ្យ​ទេ គ្មាន​នរណា​ម្នាក់​អាច​ធ្វើ​អ្វី​កើត​ឡើយ។


ពេល​នោះ ពួក​គេ​រក​ចាប់​អ៊ីសា ប៉ុន្ដែ គ្មាន​នរណា​ហ៊ាន​លូក​ដៃ​ចាប់​គាត់​ទេ ព្រោះ​ពេល​កំណត់​របស់​គាត់ ពុំ​ទាន់​បាន​មក​ដល់​នៅ​ឡើយ។


អ៊ីសា​ឆ្លើយ​ទៅ​គេ​វិញ​ថា៖ «ប្រសិន​បើ​អ្នក​រាល់​គ្នា​ខ្វាក់​មែន អ្នក​រាល់​គ្នា​គ្មាន​បាប​ទេ។ ផ្ទុយ​ទៅ​វិញ​មក​ពី​អ្នក​រាល់​គ្នា​ថា ខ្លួន​ឃើញ​ដូច្នេះ​ហើយ បាន​ជា​អ្នក​រាល់​គ្នា​នៅ​តែ​ជាប់​បាប​រហូត»។


បង​ប្អូន​បាន​ចាប់​បញ្ជូន​អ៊ីសា​នេះ ទៅ​ឲ្យ​ពួក​ជន​ពាល​ឥត​សាសនា​ឆ្កាង​គាត់ ដូច​អុលឡោះ​បាន​កំណត់​ទុក ដោយ​ទ្រង់​ជ្រាប​ជា​មុន។


អុលឡោះ​ជា​ម្ចាស់​របស់​អ៊ី‌ព្រហ៊ីម របស់​អ៊ី‌សាហាក់ និង​របស់​យ៉ាកកូប ជា​ម្ចាស់​នៃ​បុព្វ‌បុរស​របស់​យើង​ទាំង​អស់​គ្នា ទ្រង់​បាន​ប្រទាន​សិរី‌រុង‌រឿង​មក​អ៊ីសា ជា​អ្នក​បម្រើ​ទ្រង់។ បង​ប្អូន​បាន​ចាប់​បញ្ជូន​អ៊ីសា​ទៅ​ឲ្យ​គេ​កាត់​ទោស ថែម​ទាំង​បដិសេធ​មិន​ទទួល​ស្គាល់​គាត់ នៅ​ចំពោះ​មុខ​លោក​ពីឡាត នៅ​ពេល​ដែល​លោក​ចង់​ដោះ​លែង​អ៊ីសា​ទៀត​ផង។


គេ​នាំ​គ្នា​ប្រព្រឹត្ដ​ដូច​អុលឡោះ​បាន​កំណត់​ទុក​ជា​មុន តាម​អំណាច និង​តាម​តម្រិះ​របស់​ទ្រង់។


អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​មក​ពី​អុលឡោះ ដោយ‌សារ​ទ្រង់ និង​សម្រាប់​ទ្រង់!។ សូម​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​អុលឡោះ អស់‌កល្ប​ជា‌និច្ច! អាម៉ីន!។


មនុស្ស​គ្រប់​គ្នា​ត្រូវ​ស្ដាប់​បង្គាប់​អាជ្ញាធរ ដ្បិត​អំណាច​ទាំង‌ឡាយ​សុទ្ធ​តែ​មក​ពី​អុលឡោះ គឺ​អុលឡោះ​បាន​តែង‌តាំង​ឲ្យ​មាន​អំណាច​ទាំង​នោះ​ឡើង។


គ្រប់​អំណោយ​ដ៏​ល្អ​វិសេស និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដ៏​គ្រប់​លក្ខណៈ​ដែល​យើង​បាន​ទទួល សុទ្ធ​តែ​មក​ពី​សូរ៉កា​ទាំង​អស់ គឺ​មក​ពី​អុលឡោះ‌ជាបិតា​ដែល​បង្កើត​ពន្លឺ។ ទ្រង់​មិន​ចេះ​ប្រែ​ក្រឡាស់​ទេ ហើយ​នៅ​ក្នុង​ទ្រង់ សូម្បី​តែ​ស្រមោល​នៃ​ការ​ប្រែ‌ប្រួល​ក៏​គ្មាន​ផង។


ប្រសិន​បើ​អ្នក​ណា​ចេះ​ធ្វើ​អំពើ​ល្អ តែ​មិន​ព្រម​ធ្វើ អ្នក​នោះ​ប្រព្រឹត្ដ​អំពើ​បាប​ហើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម