Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 18:3 - ព្រះគម្ពីរខ្មែរសាកល

3 ដូច្នេះ យូដាស​ក៏​យក​កងទាហាន​និង​ពួក​តម្រួត ពី​ពួក​នាយកបូជាចារ្យ​និង​ពួកផារិស៊ី ទៅ​ទីនោះ មានទាំង​គោម ចន្លុះ និង​អាវុធ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

3 ដូច្នេះ​ពេល​យូដាស​បាន​ទទួល​កង​ទាហាន​រ៉ូម​ និង​ពួកឆ្មាំ​ព្រះវិហារ​ពី​ពួក​សម្តេច​សង្ឃ និង​ពួកអ្នក​ខាង​គណៈ​ផារិស៊ី​រួច​ហើយ ​ក៏​ទៅ​ទីនោះ​ដោយ​មាន​កាន់​គោម​ ចន្លុះ​ និង​អាវុធ​ផង។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ដូច្នេះ យូដាស​បាន​នាំ​ពួក​ទាហាន ពួក​កង​រក្សា​ព្រះ​វិហារ​ខ្លះ​ពី​ពួក​សង្គ្រាជ និង​ពួក​ផារិ‌ស៊ី​ទៅ​ទី​នោះ មាន​ទាំង​កាន់​គោម ចន្លុះ និង​មាន​អាវុធ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ដូច្នេះ យូដាស​នាំ​កង​ទាហាន និង​កង​រក្សា​ព្រះ‌វិហារ​ចូល​មក ទាំង​កាន់​ចន្លុះ កាន់​គោម កាន់​អាវុធ​ផង។ ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​ខាង​គណៈ​ផារីស៊ី បាន​ចាត់​អ្នក​ទាំង​នោះ​ឲ្យ​មក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ដូច្នេះ កាល​យូដាស​បាន​ទទួល​ពួក​ទាហាន នឹង​ពួក​អាជ្ញា​ខ្លះ ពី​ពួក​សង្គ្រាជ នឹង​ពួក​ផារិស៊ី​ហើយ នោះ​ក៏​នាំ​គ្នា​ទៅ​ឯ​ទី​នោះ មាន​ទាំង​កាន់​គោម ចន្លុះ នឹង​គ្រឿង​សស្ត្រា‌វុធ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ដូច្នេះ​យូដាស​នាំ​កង​ទាហាន និង​កង​រក្សា​ម៉ាស្ជិទ​ចូល​មក ទាំង​កាន់​ចន្លុះ កាន់​គោម កាន់​អាវុធ​ផង។ ពួក​អ៊ីមុាំ និង​ពួក​ខាង​គណៈ​ផារីស៊ី បាន​ចាត់​អ្នក​ទាំង​នោះ​ឲ្យ​មក។

សូមមើលជំពូក ចម្លង




យ៉ូហាន 18:3
15 ការដាក់ឲ្យឆ្លើយតបគ្នា  

គោឈ្មោល​ជាច្រើន​បាន​ព័ទ្ធជុំវិញ​ទូលបង្គំ គោបា​នៃ​បាសាន​បាន​ឡោមព័ទ្ធ​ទូលបង្គំ​។


“នៅ​គ្រានោះ អាណាចក្រស្ថានសួគ៌​ប្រៀបប្រដូច​នឹង​ស្ត្រីព្រហ្មចារី​ដប់​នាក់ ដែល​យក​ចង្កៀង​របស់​ខ្លួន​ចេញទៅ​ទទួល​កូនកំលោះ ។


អំឡុង​អាហារពេលល្ងាច មារ​បាន​បញ្ចូល​គំនិត​រួចហើយ ក្នុង​ចិត្ត​យូដាស​កូន​របស់​ស៊ីម៉ូន​អ៊ីស្ការីយ៉ុត ឲ្យ​ក្បត់​ព្រះអង្គ​។


បន្ទាប់មក កងទាហាន មេបញ្ជាការ និង​ពួក​តម្រួត​របស់​ពួកយូដា​ក៏​ចាប់​ព្រះយេស៊ូវ ហើយ​ចង​ព្រះអង្គ


នៅពេល​បង្កាត់​ភ្លើងធ្យូង​ហើយ ពួក​បាវបម្រើ និង​ពួក​តម្រួត​បាន​ឈរ​អាំងភ្លើង​ដោយសារតែ​រងា រីឯ​ពេត្រុស​ក៏​ឈរ​អាំងភ្លើង​ជាមួយ​ពួកគេ​ដែរ​។


នៅពេល​ព្រះយេស៊ូវ​មានបន្ទូល​សេចក្ដីទាំងនេះ តម្រួត​ម្នាក់​ដែល​ឈរនៅក្បែរ​ក៏​ទះកំផ្លៀង​ព្រះអង្គ ទាំង​និយាយថា​៖ “តើ​អ្នកឯង​ឆ្លើយ​នឹង​មហាបូជាចារ្យ​យ៉ាងនេះ​ឬ​?”។


នៅពេល​ឃើញ​ព្រះអង្គ ពួក​នាយកបូជាចារ្យ និង​ពួក​តម្រួត​ក៏​ស្រែកឡើង​ថា​៖ “ឆ្កាង​ទៅ​! ឆ្កាង​ទៅ​!”។ ពីឡាត់​មានប្រសាសន៍​នឹង​ពួកគេ​ថា​៖ “ចូរ​អ្នករាល់គ្នា​យក​គាត់​ទៅ​ឆ្កាង​ដោយ​ខ្លួនឯង​ទៅ ពីព្រោះ​ខ្ញុំ​រក​មិន​ឃើញ​ទោស​ក្នុង​គាត់​ឡើយ”។


ពួកផារិស៊ី​ឮ​ហ្វូងមនុស្ស​កំពុង​ខ្សឹបខ្សៀវ​រឿងទាំងនេះ​អំពី​ព្រះអង្គ​។ ដូច្នេះ ពួក​នាយកបូជាចារ្យ និង​ពួកផារិស៊ី​ក៏​ចាត់​តម្រួត​ឲ្យទៅ​ចាប់​ព្រះអង្គ​។


“បងប្អូន​អើយ បទគម្ពីរ​ដែល​ព្រះវិញ្ញាណដ៏វិសុទ្ធ​បាន​ថ្លែងទុកមុន​តាមរយៈ​មាត់​របស់​ដាវីឌ​ត្រូវតែ​បាន​បំពេញឲ្យសម្រេច គឺ​អំពី​យូដាស​ដែល​បាន​ធ្វើជា​អ្នកនាំផ្លូវ​ឲ្យ​គេ​ទៅ​ចាប់​ព្រះយេស៊ូវ​។


មាន​បុរស​ម្នាក់​នៅ​សេសារា​ឈ្មោះ​កូនេលាស ជា​មេទាហានលើមួយរយនាក់​នៃ​កងទាហាន​ដែល​គេ​ហៅថា “កង​អ៊ីតាលី”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម