យ៉ូហាន 11:44 - ព្រះគម្ពីរខ្មែរសាកល អ្នកដែលស្លាប់នោះក៏ចេញមក ទាំងមានសំពត់ស្នបរុំដៃ និងជើង ហើយមុខគាត់ក៏មានកន្សែងរុំដែរ។ ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ចូរស្រាយគាត់ ហើយឲ្យគាត់ទៅចុះ”។ Khmer Christian Bible អ្នកដែលស្លាប់នោះក៏ចេញមក ទាំងមានសំពត់ស្នបរុំជាប់ដៃជើង និងកន្សែងរុំមុខ ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ចូរស្រាយគាត់ ហើយឲ្យគាត់ទៅចុះ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកដែលបានស្លាប់នោះក៏ចេញមក ទាំងមានសំពត់ស្នបរុំជាប់នៅដៃជើង ហើយមានកន្សែងគ្របមុខផង ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ចូរស្រាយក្រណាត់គាត់ចេញ ហើយឲ្យគាត់ទៅចុះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ លោកឡាសារដែលបានស្លាប់ ក៏ចេញពីផ្នូរមក មានទាំងក្រណាត់រុំដៃជើង និងកន្សែងគ្របមុខផង។ ព្រះយេស៊ូមានព្រះបន្ទូលទៅពួកគេថា៖ «សុំស្រាយក្រណាត់ចេញពីគាត់ ហើយឲ្យគាត់ទៅចុះ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះអ្នកដែលបានស្លាប់ ក៏ចេញមក មានទាំងសំពត់ស្នបរុំជាប់នៅជើងដៃផង ហើយមានកន្សែងគ្របមុខដែរ ព្រះយេស៊ូវមានបន្ទូលទៅគេថា ចូរស្រាយគាត់ឲ្យទៅចុះ។ អាល់គីតាប ពេលនោះ លោកឡាសារដែលបានស្លាប់ ក៏ចេញពីផ្នូរមក មានទាំងក្រណាត់រុំដៃជើង និងកន្សែងគ្របមុខផង។ អ៊ីសាប្រាប់ទៅពួកគេថា៖ «សុំស្រាយក្រណាត់ចេញពីគាត់ ហើយឲ្យគាត់ទៅចុះ»។ |
ព្រះយេស៊ូវទ្រង់ហាមពួកគេយ៉ាងតឹងរ៉ឹង ដើម្បីកុំឲ្យអ្នកណាដឹងរឿងនេះឡើយ រួចព្រះអង្គមានបន្ទូលឲ្យគេឲ្យអាហារនាងហូប៕
“មានម្នាក់ទៀតបានចូលមក និយាយថា: ‘ព្រះករុណាអើយ មើល៍! មួយមីណារបស់ទ្រង់ ដែលខ្ញុំព្រះបាទបានទុកក្នុងកន្សែង។
មនុស្សស្លាប់នោះក៏ក្រោកអង្គុយ ហើយចាប់ផ្ដើមនិយាយ។ ព្រះយេស៊ូវប្រគល់គាត់ឲ្យម្ដាយរបស់គាត់វិញ។
ព្រះយេស៊ូវមានបន្ទូលថា៖“ចូរយកថ្មចេញ”។ ម៉ាថាបងស្រីរបស់អ្នកដែលស្លាប់ ទូលព្រះអង្គថា៖ “ព្រះអម្ចាស់ សពនេះធុំក្លិនហើយ ពីព្រោះជាថ្ងៃទីបួនហើយ”។
នៅពេលមានបន្ទូលសេចក្ដីទាំងនេះហើយ ព្រះអង្គទ្រង់ស្រែកឡើងដោយសំឡេងយ៉ាងខ្លាំងថា៖“ឡាសារអើយ ចេញមក!”។
ពួកគេក៏យកព្រះសពព្រះយេស៊ូវទៅ ហើយរុំនឹងក្រណាត់ផាឌិប ជាមួយគ្រឿងក្រអូប តាមទម្លាប់រៀបចំបញ្ចុះសពរបស់ជនជាតិយូដា។
ហើយឃើញកន្សែងដែលបានរុំព្រះសិររបស់ព្រះអង្គ មិននៅជាមួយក្រណាត់ផាឌិបទេ គឺបានមូរទុកនៅកន្លែងមួយដោយឡែក។
ព្រោះថាព្រះបិតាលើកមនុស្សស្លាប់ឲ្យរស់ឡើងវិញ ហើយផ្ដល់ជីវិតយ៉ាងណា ព្រះបុត្រាក៏ផ្ដល់ជីវិតដល់អ្នកដែលព្រះបុត្រាចង់ផ្ដល់ឲ្យយ៉ាងនោះដែរ។
“ប្រាកដមែន ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា ពេលវេលានឹងមក គឺឥឡូវនេះហើយ ដែលមនុស្សស្លាប់នឹងឮសំឡេងព្រះបុត្រារបស់ព្រះ ហើយអ្នកដែលឮនឹងរស់។
ព្រះអង្គនឹងបំផ្លាស់បំប្រែរូបកាយតូចទាបរបស់យើងនេះ ឲ្យបានដូចព្រះកាយនៃសិរីរុងរឿងរបស់ព្រះអង្គ ដោយឫទ្ធានុភាពដែលអាចទាំងធ្វើឲ្យអ្វីៗទាំងអស់ចុះចូលនឹងព្រះអង្គ៕
ជាអ្នកដែលមានជីវិតរស់។ យើងបានស្លាប់ ប៉ុន្តែមើល៍! យើងមានជីវិតរស់រហូតអស់កល្បជាអង្វែងតរៀងទៅព្រមទាំងកាន់កូនសោនៃសេចក្ដីស្លាប់ និងកូនសោនៃស្ថានមនុស្សស្លាប់។