Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 19:40 - ព្រះគម្ពីរខ្មែរសាកល

40 ពួកគេ​ក៏​យក​ព្រះសព​ព្រះយេស៊ូវ​ទៅ ហើយ​រុំ​នឹង​ក្រណាត់ផាឌិប ជាមួយ​គ្រឿងក្រអូប តាម​ទម្លាប់​រៀបចំបញ្ចុះសព​របស់​ជនជាតិយូដា​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

40 ពេល​នោះ​ពួកគេ​បាន​យក​សព​ព្រះយេស៊ូ​មក​រុំ​ជាមួយ​គ្រឿង​ក្រអូប​ និង​ក្រណាត់​ទេសឯក​ទៅ​តាម​ទំនៀម​ទម្លាប់​បញ្ចុះ​សព​របស់​ជនជាតិ​យូដា។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

40 អ្នក​ទាំង​ពីរ​ក៏​យក​ព្រះ‌សព​ព្រះ‌យេស៊ូវ​មក​រុំ​នឹង​សំពត់​ទេស‌ឯក ជា​មួយ​នឹង​គ្រឿង​ក្រអូប​ទាំង​នោះ តាម​ទំនៀម​ទម្លាប់​បញ្ចុះ​សព​របស់​សាសន៍​យូដា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

40 លោក​ទាំង​ពីរ​យក​ព្រះ‌សព​ព្រះ‌យេស៊ូ​មក​រុំ​នឹង​សំពត់​ស្នប អប់​គ្រឿង​ក្រអូប​តាម​ទំនៀម‌ទម្លាប់​ពិធី​បញ្ចុះ​សព​របស់​ជន‌ជាតិ​យូដា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

40 លោក​ទាំង​២​នោះ​ក៏​យក​ព្រះ‌សព​ព្រះ‌យេស៊ូវ​មក រុំ​នឹង​សំពត់​ទេស‌ឯក ជា​មួយ​នឹង​គ្រឿង​ក្រអូប​ទាំង​នោះ តាម​ទំលាប់​របស់​សាសន៍​យូដា ដែល​គេ​ធ្លាប់​រៀបចំ​កប់​ខ្មោច

សូមមើលជំពូក ចម្លង

អាល់គីតាប

40 អ្នក​ទាំង​ពីរ​យក​សព​អ៊ីសា​មក​រុំ​នឹង​សំពត់​ស្នប អប់​គ្រឿង​ក្រអូប​តាម​ទំនៀម‌ទម្លាប់​ពិធី​បញ្ចុះ​សព​របស់​ជន‌ជាតិ​យូដា។

សូមមើលជំពូក ចម្លង




យ៉ូហាន 19:40
9 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​យ៉ូសែប​បញ្ជា​ពួក​បាវបម្រើ​របស់គាត់​ដែល​ជា​គ្រូពេទ្យ​ឲ្យ​អប់សព​ឪពុក​គាត់ ពួក​គ្រូពេទ្យ​ក៏​អប់សព​អ៊ីស្រាអែល​។


តាមពិត នាង​បាន​ចាក់​ប្រេងក្រអូប​នេះ​លើ​រូបកាយ​របស់ខ្ញុំ គឺ​នាង​បាន​ធ្វើ​ដើម្បី​រៀបចំបញ្ចុះសព​ខ្ញុំ​។


នាង​បាន​ធ្វើ​អ្វីដែល​នាង​អាច​ធ្វើ​បាន គឺ​នាង​បាន​លាប​ប្រេង​លើ​រូបកាយ​របស់ខ្ញុំ​ទុកមុន សម្រាប់​ការបញ្ចុះសព​ខ្ញុំ​។


យ៉ាងណាមិញ ពេត្រុស​បាន​ក្រោកឡើង​រត់​ទៅ​រូងផ្នូរ ហើយ​ឱនមើល ក៏​ឃើញ​តែ​ក្រណាត់ផាឌិប​ប៉ុណ្ណោះ ដូច្នេះ​គាត់​ក៏​ទៅផ្ទះវិញ ទាំង​ងឿងឆ្ងល់​នឹង​អ្វី​ដែល​បាន​កើតឡើង​។


អ្នក​ដែល​ស្លាប់​នោះ​ក៏​ចេញមក ទាំងមាន​សំពត់ស្នប​រុំ​ដៃ និង​ជើង ហើយ​មុខ​គាត់​ក៏​មាន​កន្សែង​រុំ​ដែរ​។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“ចូរ​ស្រាយ​គាត់ ហើយ​ឲ្យ​គាត់​ទៅ​ចុះ”។


ព្រះយេស៊ូវ​មានបន្ទូលថា​៖“ចូរ​បណ្ដោយ​នាង​ចុះ​! នាង​បាន​ទុក​ប្រេងក្រអូបនេះ​សម្រាប់​ថ្ងៃ​នៃ​ការបញ្ចុះសព​ខ្ញុំ​។


ពួក​យុវជន​ក៏​ក្រោកឡើង រុំ​សព​គាត់ ហើយ​សែងយកទៅ​បញ្ចុះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម