ដើម្បីឲ្យអ្នកបានរក្សាសមត្ថភាពពិចារណា និងឲ្យបបូរមាត់របស់អ្នកបានការពារចំណេះដឹង។
ម៉ាឡាគី 2:7 - ព្រះគម្ពីរខ្មែរសាកល ដូច្នេះ បបូរមាត់របស់បូជាចារ្យត្រូវតែរក្សាចំណេះដឹង ហើយមនុស្សត្រូវតែស្វែងរកសេចក្ដីបង្រៀនពីមាត់របស់គេ ពីព្រោះគេជាអ្នកនាំសាររបស់ព្រះយេហូវ៉ានៃពលបរិវារ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតគួរឲ្យបបូរមាត់របស់សង្ឃរក្សាទុកនូវយោបល់ ហើយគួរឲ្យមនុស្សស្វែងរកក្រឹត្យវិន័យពីមាត់គេ ដ្បិតគេជាទូតរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពាក្យសម្ដីរបស់បូជាចារ្យបង្រៀនមនុស្ស ឲ្យស្គាល់ព្រះជាម្ចាស់ ហើយក្រឹត្យវិន័យក៏ហូរចេញពីមាត់បូជាចារ្យដែរ ព្រោះគាត់ជាអ្នកនាំព្រះបន្ទូលរបស់ ព្រះអម្ចាស់នៃពិភពទាំងមូល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតគួរឲ្យបបូរមាត់របស់សង្ឃរក្សាទុកនូវយោបល់ ហើយគួរឲ្យមនុស្សស្វែងរកក្រឹត្យវិន័យពីមាត់គេ ដ្បិតគេជាទូតរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ អាល់គីតាប ពាក្យសំដីរបស់អ៊ីមុាំបង្រៀនមនុស្ស ឲ្យស្គាល់អុលឡោះ ហើយហ៊ូកុំក៏ហូរចេញពីមាត់អ៊ីមុាំដែរ ព្រោះគាត់ជាអ្នកនាំបន្ទូលរបស់ អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល។ |
ដើម្បីឲ្យអ្នកបានរក្សាសមត្ថភាពពិចារណា និងឲ្យបបូរមាត់របស់អ្នកបានការពារចំណេះដឹង។
តើនរណាខ្វាក់ភ្នែក ក្រៅពីអ្នកបម្រើរបស់យើង? តើនរណាថ្លង់ដូចអ្នកនាំសារដែលយើងបានចាត់? តើនរណាខ្វាក់ភ្នែកដូចអ្នកដែលមានមេត្រីនឹងយើង ឬខ្វាក់ភ្នែកដូចបាវបម្រើរបស់ព្រះយេហូវ៉ា?
យើងជាអ្នកដែលបញ្ជាក់ពាក្យរបស់អ្នកបម្រើយើង ហើយបំពេញឲ្យសម្រេចតាមផែនការរបស់អ្នកនាំសារយើង; យើងជាអ្នកដែលនិយាយអំពីយេរូសាឡិមថា: ‘នាងនឹងមានគេរស់នៅ’ ហើយនិយាយអំពីទីក្រុងនានានៃយូដាថា: ‘នាងនឹងត្រូវបានសង់ឡើងវិញ ហើយយើងនឹងស្ដារទីបាក់បែករបស់នាងឡើងវិញ’។
ពួកអ្នកដែលមានប្រាជ្ញាក្នុងប្រជារាស្ត្រនឹងធ្វើឲ្យមនុស្សជាច្រើនមានការយល់ច្បាស់ ប៉ុន្តែពួកគេនឹងដួលដោយមុខដាវ ដោយអណ្ដាតភ្លើង ដោយភាពជាឈ្លើយសឹក និងដោយរបស់រឹបអូស ក្នុងមួយរយៈ។
គឺសួរពួកបូជាចារ្យដែលនៅក្នុងដំណាក់របស់ព្រះយេហូវ៉ានៃពលបរិវារ និងពួកព្យាការីថា៖ “តើខ្ញុំត្រូវយំសោក ហើយញែកខ្លួនចេញនៅខែទីប្រាំ ដូចដែលបានធ្វើជាយូរឆ្នាំមកហើយឬ?”។
ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលថា៖ “មើល៍! យើងចាត់ទូតរបស់យើងឲ្យទៅ ដែលនឹងរៀបចំផ្លូវនៅមុខយើង។ ព្រះអម្ចាស់ដែលអ្នករាល់គ្នាស្វែងរក នឹងយាងចូលមកក្នុងព្រះវិហាររបស់ព្រះអង្គក្នុងមួយរំពេច។ រីឯទូតនៃសម្ពន្ធមេត្រីដែលអ្នករាល់គ្នាចង់បាននោះ មើល៍! កំពុងយាងមកហើយ”។
ប្រាកដមែន ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកដែលទទួលអ្នកណាក៏ដោយដែលខ្ញុំចាត់ឲ្យទៅ គឺទទួលខ្ញុំ រីឯអ្នកដែលទទួលខ្ញុំ គឺទទួលព្រះអង្គដែលចាត់ខ្ញុំឲ្យមក”។
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេម្ដងទៀតថា៖“សូមឲ្យមានសេចក្ដីសុខសាន្តដល់អ្នករាល់គ្នា! ដូចដែលព្រះបិតាបានចាត់ខ្ញុំឲ្យមក ខ្ញុំក៏ចាត់អ្នករាល់គ្នាឲ្យទៅដែរ”។
នាងដើរតាមប៉ូល និងយើង ទាំងស្រែកថា៖ “អ្នកទាំងនេះជាបាវបម្រើរបស់ព្រះដ៏ខ្ពស់បំផុត ដែលប្រកាសមាគ៌ានៃសេចក្ដីសង្គ្រោះដល់អ្នករាល់គ្នា!”។
ដូច្នេះ យើងជារាជទូតរបស់ព្រះគ្រីស្ទ ហាក់ដូចជាព្រះកំពុងដាស់តឿនគេតាមរយៈយើង ហើយយើងក៏អង្វរជំនួសព្រះគ្រីស្ទថា៖ “ចូរផ្សះផ្សានឹងព្រះទៅ!”។
ហើយទោះបីជាមានការសាកល្បងចំពោះអ្នករាល់គ្នាដោយសារតែស្ថានភាពខាងរូបកាយរបស់ខ្ញុំក៏ដោយ ក៏អ្នករាល់គ្នាមិនបានមើលងាយ ឬស្អប់ខ្ពើមខ្ញុំឡើយ ផ្ទុយទៅវិញ អ្នករាល់គ្នាបានទទួលខ្ញុំដូចជាទទួលទូតសួគ៌របស់ព្រះ គឺដូចជាទទួលព្រះគ្រីស្ទយេស៊ូវផ្ទាល់។
ដូច្នេះ អ្នកដែលបដិសេធសេចក្ដីនេះ មិនមែនបដិសេធមនុស្សទេ គឺបដិសេធព្រះវិញ ដែលប្រទានព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះអង្គដល់អ្នករាល់គ្នា។