Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កាឡាទី 4:14 - ព្រះគម្ពីរខ្មែរសាកល

14 ហើយ​ទោះបីជា​មាន​ការសាកល្បង​ចំពោះ​អ្នករាល់គ្នា​ដោយសារតែ​ស្ថានភាពខាងរូបកាយ​របស់ខ្ញុំ​ក៏ដោយ ក៏​អ្នករាល់គ្នា​មិន​បាន​មើលងាយ ឬ​ស្អប់ខ្ពើម​ខ្ញុំ​ឡើយ ផ្ទុយទៅវិញ អ្នករាល់គ្នា​បាន​ទទួល​ខ្ញុំ​ដូចជា​ទទួល​ទូតសួគ៌​របស់​ព្រះ ‍គឺ​ដូចជា​ទទួល​ព្រះ​គ្រីស្ទ​យេស៊ូវ​ផ្ទាល់​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

14 ហើយ​ទោះបី​មាន​សេចក្ដី​ល្បួង​ចំពោះ​អ្នក​រាល់គ្នា​ដោយសារ​សាច់ឈាម​របស់​ខ្ញុំ​ក៏​ដោយ​ ក៏​អ្នក​រាល់គ្នា​មិន​បាន​មើល​ងាយ​ ឬ​ស្អប់​ខ្ពើម​ខ្ញុំ​ដែរ​ ផ្ទុយ​ទៅ​វិញ​ អ្នក​រាល់គ្នា​បាន​ទទួល​ខ្ញុំ​ដូច​ជា​ទេវតា​របស់​ព្រះជាម្ចាស់​ ឬ​ដូច​ជា​ព្រះគ្រិស្ដ​យេស៊ូ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ហើយ​ទោះ​ជា​សុខ​ភាព​របស់​ខ្ញុំ​បាន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​លំបាក​ក៏​ដោយ ក៏​អ្នក​រាល់​គ្នា​មិន​បាន​មើល​ងាយ ឬ​ស្អប់​ខ្ពើម​ខ្ញុំ​ឡើយ តែ​បាន​ទទួល​ខ្ញុំ ដូច​ទទួល​ទេវតា​របស់​ព្រះ គឺ​ដូច​ទទួល​ព្រះ‌យេស៊ូវ‌គ្រីស្ទ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ប៉ុន្តែ ទោះ​បី​ជំងឺ​របស់​ខ្ញុំ​បាន​បណ្ដាល​ឲ្យ​បងប្អូន​លំបាក​យ៉ាង​ណា​ក៏​ដោយ ក៏​បងប្អូន​ពុំ​បាន​មើល‌ងាយ ឬ​ស្អប់​ខ្ពើម​ខ្ញុំ​ដែរ ផ្ទុយ​ទៅ​វិញ បងប្អូន​បាន​ទទួល​ខ្ញុំ​ទុក​ដូច​ទទួល​ទេវតា*​របស់​ព្រះ‌ជាម្ចាស់ ឬ​ដូច​ទទួល​ព្រះគ្រិស្ត‌យេស៊ូ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ហើយ​អ្នក​រាល់​គ្នា​មិន​បាន​មើល‌ងាយ ចំពោះ​សេចក្ដី​ល្បង​ក្នុង​សាច់​ឈាម​ខ្ញុំ ឬ​ចោល​ខ្ញុំ​ចេញ ដោយ​ខ្ពើម​នោះ​ទេ គឺ​បាន​ទទួល​ខ្ញុំ ទុក​ដូច​ជា​ទេវតា​នៃ​ព្រះ​វិញ ហើយ​ដូច​ជា​ព្រះ‌យេស៊ូវ​គ្រីស្ទ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ក៏​ប៉ុន្ដែ ទោះ​បី​ជំងឺ​របស់​ខ្ញុំ​បាន​បណ្ដាល​ឲ្យ​បង​ប្អូន​លំបាក​យ៉ាង​ណា​ក៏​ដោយ ក៏​បង​ប្អូន​ពុំ​បាន​មើល‌ងាយ ឬ​ស្អប់​ខ្ពើម​ខ្ញុំ​ដែរ ផ្ទុយ​ទៅ​វិញ បង​ប្អូន​បាន​ទទួល​ខ្ញុំ ទុក​ដូច​ទទួល​ម៉ាឡា‌អ៊ីកាត់​របស់​អុលឡោះ ឬ​ដូច​ទទួល​អាល់ម៉ា‌ហ្សៀស‌អ៊ីសា​ដែរ។

សូមមើលជំពូក ចម្លង




កាឡាទី 4:14
23 ការដាក់ឲ្យឆ្លើយតបគ្នា  

ទូលបង្គំ​តូចតាច ហើយ​ត្រូវគេ​មើលងាយ ប៉ុន្តែ​ទូលបង្គំ​មិន​បាន​ភ្លេច​ច្បាប់តម្រា​របស់ព្រះអង្គ​ឡើយ​។


នោះ​ខ្ញុំ​ពោលថា​៖ “ប្រាជ្ញា​ប្រសើរ​ជាង​កម្លាំង”។ ប៉ុន្តែ​ប្រាជ្ញា​របស់​បុរស​ក្រីក្រ​នោះ ត្រូវបាន​មើលងាយ ហើយ​គេ​ក៏​លែង​ស្ដាប់តាម​ពាក្យ​របស់គាត់​ដែរ​។


នៅ​ថ្ងៃ​នោះ ព្រះយេហូវ៉ា​នឹង​ការពារ​ពួក​អ្នកដែល​រស់នៅ​យេរូសាឡិម បានជា​អ្នកដែល​ទន់ខ្សោយ​ក្នុង​ពួកគេ​នឹង​បាន​ដូច​ដាវីឌ​នៅ​ថ្ងៃ​នោះ ហើយ​វង្សត្រកូល​ដាវីឌ​នឹង​បាន​ដូច​ព្រះ គឺ​ដូច​ទូតសួគ៌​របស់​ព្រះយេហូវ៉ា​នៅចំពោះ​ពួកគេ​។


ដូច្នេះ បបូរមាត់​របស់​បូជាចារ្យ​ត្រូវតែ​រក្សា​ចំណេះដឹង ហើយ​មនុស្ស​ត្រូវតែ​ស្វែងរក​សេចក្ដីបង្រៀន​ពី​មាត់​របស់គេ ពីព្រោះ​គេ​ជា​អ្នកនាំសារ​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ”។


“អ្នក​ដែល​ទទួល​អ្នករាល់គ្នា គឺ​ទទួល​ខ្ញុំ រីឯ​អ្នក​ដែល​ទទួល​ខ្ញុំ គឺ​ទទួល​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យមក​។


អ្នកណាក៏ដោយដែល​ទទួល​ក្មេង​ម្នាក់​ដូច​ក្មេង​នេះ​ក្នុង​នាម​របស់ខ្ញុំ គឺ​ទទួល​ខ្ញុំ​។


“ព្រះមហាក្សត្រ​នឹង​មានបន្ទូល​តប​នឹង​ពួកគេ​ថា​: ‘ប្រាកដមែន យើង​ប្រាប់​អ្នករាល់គ្នា​ថា អ្វីដែល​អ្នករាល់គ្នា​បាន​ធ្វើ​ដល់​អ្នក​តូចបំផុត​ម្នាក់​ក្នុងចំណោម​បងប្អូន​ទាំងនេះ​របស់យើង គឺ​បាន​ធ្វើ​ដល់​យើង​ហើយ’។


“អ្នក​ដែល​ស្ដាប់​អ្នករាល់គ្នា គឺ​ស្ដាប់​ខ្ញុំ​; អ្នក​ដែល​បដិសេធ​អ្នករាល់គ្នា គឺ​បដិសេធ​ខ្ញុំ​; ហើយ​អ្នក​ដែល​បដិសេធ​ខ្ញុំ គឺ​បដិសេធ​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យមក”។


ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អ្នក​ដែល​ទទួល​អ្នកណាក៏ដោយដែល​ខ្ញុំ​ចាត់ឲ្យទៅ គឺ​ទទួល​ខ្ញុំ រីឯ​អ្នក​ដែល​ទទួល​ខ្ញុំ គឺ​ទទួល​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យមក”។


ព្រះ​បាន​ជ្រើសរើស​អ្វី​ដែល​ទាបថោក និង​អ្វី​ដែល​ត្រូវគេ​មើលងាយ​ក្នុង​ពិភពលោក គឺ​អ្វី​ដែល​ត្រូវបានរាប់ថា​គ្មាន ដើម្បី​បំបាត់​អ្វី​ដែល​សំខាន់


យើង​ជា​មនុស្ស​ល្ងង់​ព្រោះតែ​ព្រះ​គ្រីស្ទ រីឯ​អ្នករាល់គ្នា​វិញ អ្នករាល់គ្នា​ជា​មនុស្ស​មានប្រាជ្ញា​ក្នុង​ព្រះ​គ្រីស្ទ​; យើង​ជា​មនុស្ស​ខ្សោយ រីឯ​អ្នករាល់គ្នា​ជា​មនុស្ស​ខ្លាំងពូកែ​; អ្នករាល់គ្នា​ជា​មនុស្ស​មានកិត្តិយស រីឯ​យើង​ជា​មនុស្ស​អាប់ឱនកិត្តិយស​។


ដូច្នេះ យើង​ជារាជទូត​របស់​ព្រះ​គ្រីស្ទ ហាក់ដូចជា​ព្រះ​កំពុង​ដាស់តឿន​គេ​តាមរយៈ​យើង ហើយ​យើង​ក៏​អង្វរ​ជំនួស​ព្រះ​គ្រីស្ទ​ថា​៖ “ចូរ​ផ្សះផ្សា​នឹង​ព្រះ​ទៅ​!”។


ដ្បិត​អ្នករាល់គ្នា​សុទ្ធតែ​ជា​កូនរបស់ព្រះ ដោយសារតែ​ជំនឿ​លើ​ព្រះ​គ្រីស្ទ​យេស៊ូវ​។


គ្មាន​ជនជាតិយូដា ឬ​ជនជាតិក្រិក គ្មាន​ទាសករ ឬ​មនុស្សមានសេរីភាព គ្មាន​ប្រុស ឬ​ស្រី​ទៀតទេ ដ្បិត​អ្នក​ទាំងអស់គ្នា​បាន​រួមគ្នាតែមួយ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​ហើយ​។


អ្នករាល់គ្នា​ដឹង​ហើយ​ថា កាលពីដើម ខ្ញុំ​បាន​ផ្សាយដំណឹងល្អ​ដល់​អ្នករាល់គ្នា ព្រោះតែ​ជំងឺ​ក្នុង​រូបកាយ


ចុះ​ភាពមានពរ​របស់អ្នករាល់គ្នា​នៅ​ឯណា​? ដ្បិត​ខ្ញុំ​ធ្វើបន្ទាល់​អំពី​អ្នករាល់គ្នា​ថា ប្រសិនបើ​អាច ម្ល៉េះសម​អ្នករាល់គ្នា​បាន​ខ្វេះ​ភ្នែក​របស់អ្នករាល់គ្នា​ចេញ ហើយ​ឲ្យ​ខ្ញុំ​!


នេះជាហេតុដែល​យើង​ក៏​អរព្រះគុណ​ដល់​ព្រះ​ឥតឈប់ឈរ​ដែរ ដោយព្រោះ​កាល​អ្នករាល់គ្នា​បាន​ទទួល​ព្រះបន្ទូល​របស់​ព្រះ ដែលអ្នករាល់គ្នា​ឮ​ពី​យើង អ្នករាល់គ្នា​បាន​ទទួលយក​មិនមែន​ទុកដូចជា​ពាក្យ​របស់​មនុស្ស​ទេ គឺ​ទុកដូចជា​ព្រះបន្ទូល​របស់​ព្រះ ហើយ​តាមពិត​ជា​ព្រះបន្ទូល​របស់​ព្រះ​មែន ដែល​ចេញឥទ្ធិពល​នៅក្នុង​អ្នករាល់គ្នា​ដែល​ជឿ​។


ដូច្នេះ អ្នក​ដែល​បដិសេធ​សេចក្ដីនេះ មិនមែន​បដិសេធ​មនុស្ស​ទេ គឺ​បដិសេធ​ព្រះ​វិញ ដែល​ប្រទាន​ព្រះវិញ្ញាណដ៏វិសុទ្ធ​របស់​ព្រះអង្គ​ដល់​អ្នករាល់គ្នា​។


កុំ​ភ្លេច​ទទួលភ្ញៀវដោយរាក់ទាក់ ដ្បិត​ដោយសារតែ​ការនេះ អ្នកខ្លះ​បាន​ទទួល​ទូតសួគ៌​ដោយ​មិនដឹងខ្លួន​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម