មានពរហើយ អ្នកដែលផ្លូវរបស់ខ្លួនគ្រប់លក្ខណ៍ គឺអ្នកដែលដើរក្នុងក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា!
ម៉ាថាយ 26:41 - ព្រះគម្ពីរខ្មែរសាកល ចូរប្រុងស្មារតី ហើយអធិស្ឋានចុះ ដើម្បីកុំឲ្យធ្លាក់ទៅក្នុងការល្បួងឡើយ។ វិញ្ញាណឆេះឆួលមែន ប៉ុន្តែសាច់ឈាមខ្សោយទេ”។ Khmer Christian Bible ចូរប្រុងស្មារតីឡើង ហើយអធិស្ឋានចុះ ដើម្បីកុំឲ្យធ្លាក់ក្នុងសេចក្ដីល្បួង ដ្បិតវិញ្ញាណប្រុងប្រៀបជាស្រេចមែន ប៉ុន្ដែរូបកាយខ្សោយទេ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរចាំយាម ហើយអធិស្ឋាន ដើម្បីកុំឲ្យធ្លាក់ទៅក្នុងសេចក្តីល្បួង ដ្បិតវិញ្ញាណប្រុងប្រៀបជាស្រេចមែន តែសាច់ឈាមខ្សោយទេ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរប្រុងស្មារតី ហើយអធិស្ឋាន* កុំឲ្យចាញ់ការល្បួងឡើយ។ វិញ្ញាណរបស់មនុស្សប្រុងប្រៀបជាស្រេចមែន តែគេនៅទន់ខ្សោយ ព្រោះនិស្ស័យលោកីយ៍»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរចាំយាម ហើយអធិស្ឋានចុះ ដើម្បីមិនឲ្យកើតសេចក្ដីល្បួងនាំចិត្តឡើយ ឯវិញ្ញាណ ក៏ប្រុងជាស្រេចមែន តែសាច់ឈាមខ្សោយទេ អាល់គីតាប «ចូរប្រុងស្មារតី ហើយទូរអាកុំឲ្យចាញ់ការល្បួងឡើយ។ វិញ្ញាណរបស់មនុស្សប្រុងប្រៀបជាស្រេចមែន តែគេនៅទន់ខ្សោយ ព្រោះនិស្ស័យលោកីយ៍»។ |
មានពរហើយ អ្នកដែលផ្លូវរបស់ខ្លួនគ្រប់លក្ខណ៍ គឺអ្នកដែលដើរក្នុងក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា!
ពួកអ្នកធ្វើអាក្រក់អើយ ចូរថយចេញពីខ្ញុំទៅ! នោះខ្ញុំនឹងកាន់តាមសេចក្ដីបង្គាប់របស់ព្រះនៃខ្ញុំ។
សូមទ្រទូលបង្គំផង ដើម្បីឲ្យទូលបង្គំបានសង្គ្រោះ នោះទូលបង្គំនឹងយកចិត្តទុកដាក់នឹងបទបញ្ញត្តិរបស់ព្រះអង្គជានិច្ច។
ទូលបង្គំនឹងរត់ទៅតាមផ្លូវនៃសេចក្ដីបង្គាប់របស់ព្រះអង្គ ដ្បិតព្រះអង្គនឹងពង្រីកចិត្តរបស់ទូលបង្គំ។
ដូច្នេះ ចូរប្រុងស្មារតីចុះ ដ្បិតអ្នករាល់គ្នាមិនដឹងថាព្រះអម្ចាស់របស់អ្នករាល់គ្នានឹងយាងមកវិញនៅថ្ងៃណាទេ។
ក៏មានបន្ទូលនឹងពួកគេថា៖“ព្រលឹងរបស់ខ្ញុំព្រួយក្រៃលែងស្ទើរតែស្លាប់ ចូរនៅទីនេះ ហើយប្រុងស្មារតីជាមួយខ្ញុំចុះ”។
សូមកុំនាំយើងខ្ញុំទៅក្នុងការល្បួងឡើយ ប៉ុន្តែសូមស្រោចស្រង់យើងខ្ញុំពីមេអាក្រក់ វិញ។ ដ្បិតព្រះរាជ្យ ព្រះចេស្ដា និងសិរីរុងរឿង ជារបស់ព្រះអង្គជារៀងរហូត! អាម៉ែន។
ចូរប្រុងស្មារតី ហើយអធិស្ឋានចុះ ដើម្បីកុំឲ្យធ្លាក់ទៅក្នុងការល្បួងឡើយ។ វិញ្ញាណឆេះឆួលមែន ប៉ុន្តែសាច់ឈាមខ្សោយទេ”។
សូមលើកលែងទោសយើងខ្ញុំអំពីបាបរបស់យើងខ្ញុំ ដ្បិតយើងខ្ញុំក៏លើកលែងទោសអស់អ្នកដែលជំពាក់បំណុលបាបនឹងយើងខ្ញុំដែរ។ សូមកុំនាំយើងខ្ញុំទៅក្នុងការល្បួងឡើយ ’”។
ដូច្នេះ ចូរអ្នករាល់គ្នាប្រុងស្មារតីទាំងអធិស្ឋានគ្រប់ពេលវេលា ដើម្បីឲ្យអ្នករាល់គ្នាអាចគេចផុតពីការទាំងអស់នេះដែលរៀបនឹងកើតឡើង ហើយអាចឈរនៅមុខកូនមនុស្សបាន”។
នៅពេលយាងទៅដល់កន្លែងហើយ ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ចូរអធិស្ឋាន ដើម្បីកុំឲ្យធ្លាក់ទៅក្នុងការល្បួងឡើយ”។
ក៏មានបន្ទូលនឹងពួកគេថា៖“ហេតុអ្វីបានជាអ្នករាល់គ្នាដេកលក់ដូច្នេះ? ចូរក្រោកឡើងអធិស្ឋាន ដើម្បីកុំឲ្យធ្លាក់ទៅក្នុងការល្បួងឡើយ”។
គ្រាប់ពូជដែលនៅលើថ្ម គឺអ្នកដែលនៅពេលឮហើយ ក៏ទទួលយកព្រះបន្ទូលដោយអំណរ ប៉ុន្តែពួកគេគ្មានឫសទេ ពួកគេជឿតែមួយរយៈប៉ុណ្ណោះហើយកាលណាមានការសាកល្បង ពួកគេក៏ដកខ្លួនចេញ។
ព្រះទ្រង់ធ្វើអ្វីដែលក្រឹត្យវិន័យធ្វើមិនកើតដោយសារវាចុះខ្សោយព្រោះសាច់ឈាម គឺព្រះបានកាត់ទោសបាបនៅក្នុងរូបសាច់ ដោយចាត់ព្រះបុត្រារបស់អង្គទ្រង់ឲ្យមកក្នុងសណ្ឋានដូចជារូបសាច់នៃបាប ដើម្បីបូជាសម្រាប់បាប
គ្មានការសាកល្បងកើតឡើងដល់អ្នករាល់គ្នាឡើយ លើកលែងតែការសាកល្បងដែលសាមញ្ញដល់មនុស្សលោកប៉ុណ្ណោះ។ ព្រះទ្រង់ស្មោះត្រង់ ព្រះអង្គនឹងមិនបណ្ដាលឲ្យអ្នករាល់គ្នាត្រូវបានល្បងលហួសអ្វីដែលអ្នករាល់គ្នាអាចទ្រាំបាននោះឡើយ ផ្ទុយទៅវិញ ព្រះអង្គនឹងរៀបចំផ្លូវចេញជាមួយនឹងការសាកល្បងដែរ ដើម្បីឲ្យអ្នករាល់គ្នាអាចទ្រាំបាន។
ចូរប្រុងស្មារតី ចូរឈរឲ្យមាំមួនក្នុងជំនឿ ចូរប្រព្រឹត្តឲ្យសមជាមនុស្សប្រុស ហើយចូរមានកម្លាំងមាំមួនឡើង;
ផ្ទុយទៅវិញ ខ្ញុំវាយប្រដៅរូបកាយរបស់ខ្ញុំ ហើយបង្ខំឲ្យចុះចូល ក្រែងលោក្រោយពីខ្ញុំប្រកាសដំណឹងល្អដល់អ្នកដទៃហើយ ខ្លួនខ្ញុំត្រូវបានដកសិទ្ធិទៅវិញ៕
អ្នកដែលជារបស់ព្រះគ្រីស្ទយេស៊ូវ បានឆ្កាងសាច់ឈាមជាមួយតណ្ហា និងចំណង់របស់វារួចហើយ។
ចូរអធិស្ឋានគ្រប់ពេលវេលាក្នុងព្រះវិញ្ញាណ ដោយសេចក្ដីអធិស្ឋាន និងដោយសេចក្ដីទូលអង្វរគ្រប់បែបយ៉ាង ហើយចូរប្រុងស្មារតីក្នុងការនេះដោយសេចក្ដីខ្ជាប់ខ្ជួនបំផុត និងដោយសេចក្ដីទូលអង្វរសម្រាប់វិសុទ្ធជនទាំងអស់
ទីបញ្ចប់នៃរបស់សព្វសារពើមកជិតដល់ហើយ ដូច្នេះចូរដឹងស្មារតី ហើយមានគំនិតមធ្យ័តក្នុងការអធិស្ឋាន។
ចូរមានគំនិតមធ្យ័ត ហើយប្រុងស្មារតីចុះ។ មារដែលជាសត្រូវរបស់អ្នករាល់គ្នា កំពុងដើរក្រវែលដូចជាសិង្ហគ្រហឹម ទាំងរកអ្នកណាក៏ដោយដែលវាអាចត្របាក់ស៊ីបាន។
នោះព្រះអម្ចាស់ទ្រង់ជ្រាបថា ត្រូវស្រោចស្រង់មនុស្សមានជំនឿស៊ប់ចេញពីការល្បួងយ៉ាងដូចម្ដេច និងត្រូវឃុំឃាំងមនុស្សទុច្ចរិតក្នុងទណ្ឌកម្ម រហូតដល់ថ្ងៃនៃការជំនុំជម្រះយ៉ាងដូចម្ដេច
“មើល៍! យើងនឹងមកដូចជាចោរ! មានពរហើយ អ្នកដែលប្រុងស្មារតី ហើយរក្សាសម្លៀកបំពាក់របស់ខ្លួន ដើម្បីកុំឲ្យដើរអាក្រាត ហើយត្រូវគេឃើញកេរ្តិ៍ខ្មាសរបស់ខ្លួន”។
ដោយព្រោះអ្នកបានរក្សាពាក្យរបស់យើងអំពីការស៊ូទ្រាំ យើងក៏នឹងរក្សាអ្នកពីគ្រានៃការសាកល្បងដែលរៀបនឹងមកលើពិភពលោកទាំងមូលដែរ ជាគ្រាដែលនឹងមកដល់ដើម្បីសាកមនុស្សដែលរស់នៅលើផែនដី។