ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាថាយ 24:39 - ព្រះគម្ពីរខ្មែរសាកល

ហើយ​ពួកគេ​មិន​ដឹង​រហូតទាល់តែ​ទឹកជំនន់​បាន​មក​ឆក់យក​អ្វីៗ​ទាំងអស់​។ ការមកដល់​របស់​កូនមនុស្ស​ក៏​នឹង​កើតមាន​ដូច្នោះ​ដែរ​។

សូមមើលជំពូក

Khmer Christian Bible

គឺ​ពួកគេ​មិន​បាន​ដឹង​ទាល់​តែ​សោះ​ រហូត​ដល់​ទឹក​ជំនន់​មក​ដល់​ ក៏​ហូរ​នាំ​អ្វីៗ​ទាំង​អស់​ទៅ​ ឯ​ការ​មក​ដល់​របស់​កូន​មនុស្ស​ក៏​នឹង​កើត​ឡើង​ជា​យ៉ាង​នោះ​ដែរ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​មិន​បាន​ដឹង​អ្វី​សោះ រហូត​ទាល់​តែ​ទឹក​ជន់​ឡើង ហើយ​យក​គេ​ទាំង​អស់​ទៅ។ ពេល​កូន​មនុស្ស​មក ក៏​នឹង​កើត​មាន​ដូច្នោះ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គេ​មិន​បាន​ចាប់​អារម្មណ៍​អ្វី​សោះ ទាល់​តែ​ទឹក​ជំនន់​ឡើង​មក​ដល់​បំផ្លាញ​គេ​អស់​ទៅ។ នៅ​គ្រា​ដែល​បុត្រ​មនុស្ស​យាង​មក ក៏​កើត​មាន​ដូច្នោះ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គេ​ឥត​បាន​ដឹង​ខ្លួន​ឡើយ ទាល់​តែ​ទឹក​ជន់​ឡើង យក​គេ​ទៅ​ទាំង​អស់​គ្នា នោះ​ដល់​កាល​ណា​កូន​មនុស្ស​មក ក៏​នឹង​មាន​ដូច្នោះ​ដែរ

សូមមើលជំពូក

អាល់គីតាប

គេ​មិន​បាន​ចាប់​អារម្មណ៍​អ្វី​សោះ ទាល់​តែ​ទឹក​ជំនន់​ឡើង​មក​ដល់​បំផ្លាញ​គេ​អស់​ទៅ។ នៅ​គ្រា​ដែល​បុត្រា​មនុស្ស​មក ក៏​កើត​មាន​ដូច្នោះ​ដែរ។

សូមមើលជំពូក



ម៉ាថាយ 24:39
18 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺយ៉ាងនេះឯង​ដែល​ព្រះអង្គ​បាន​លុប​អស់ទាំង​អ្វីៗដែលមានជីវិត​នៅលើ​ផ្ទៃ​ផែនដី​ចេញ ចាប់ពី​មនុស្ស រហូតដល់​សត្វស្រុក សត្វលូនវារ និង​បក្សាបក្សីនៅលើអាកាស​។ ពួកវា​ត្រូវបាន​លុបចេញ​ពី​ផែនដី ហើយ​សល់​តែ​ណូអេ និង​អ្នកដែល​នៅជាមួយ​គាត់​ក្នុង​ទូកធំ​ប៉ុណ្ណោះ​។


អ្នកនឹងពោលថា​៖ “គេ​បាន​វាយ​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​អត់​ឈឺ​ទេ​! គេ​បាន​សំពង​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​មិន​បាន​ដឹង​ផង​! តើ​ខ្ញុំ​នឹង​ភ្ញាក់ឡើង​ពេលណា​? ខ្ញុំ​នឹង​ទៅរក​ស្រា​ទៀត”៕


ប្រសិនបើ​អ្នក​និយាយថា​៖ “មើល៍! យើង​មិន​បាន​ដឹង​រឿងនេះ​ទេ” តើ​ព្រះអង្គ​ដែល​ស្ទង់​ចិត្ត​មិន​ឈ្វេងយល់​ទេ​ឬ​? តើ​ព្រះអង្គ​ដែល​ថែរក្សា​ព្រលឹង​របស់អ្នក​មិន​ជ្រាប​ទេ​ឬ​? តើ​ព្រះអង្គ​មិន​សង​ដល់​មនុស្ស​ម្នាក់ៗ​វិញ តាម​អំពើ​របស់គេរៀងៗខ្លួន​ទេ​ឬ​?


មនុស្ស​សុចរិត​ស្គាល់​រឿងក្ដី​របស់​អ្នកក្រខ្សត់ រីឯ​មនុស្ស​អាក្រក់​មិន​យល់ច្បាស់​នូវ​ចំណេះដឹង​នេះ​ឡើយ​។


ដូច្នេះ ព្រះអង្គ​បាន​ចាក់​ភ្លើង​នៃ​ព្រះពិរោធ​របស់ព្រះអង្គ និង​សង្គ្រាម​ដ៏កាចសាហាវ ទៅលើ​អ៊ីស្រាអែល​; ភ្លើងនោះ​បាន​បញ្ឆេះ​ពួកគេ​នៅ​ជុំវិញ ប៉ុន្តែ​ពួកគេ​មិន​យល់ ភ្លើងនោះ​បាន​ដុត​ពួកគេ ប៉ុន្តែ​ពួកគេ​មិន​យកចិត្តទុកដាក់​ឡើយ​៕


ដ្បិត​កូនមនុស្ស​រៀបនឹង​មក​ជាមួយ​បណ្ដា​ទូតសួគ៌​របស់​លោក ទាំង​ប្រកបដោយ​សិរីរុងរឿង​របស់​ព្រះ​បិតា ហើយ​ពេលនោះ​លោក​នឹង​ឲ្យរង្វាន់​ដល់​ម្នាក់ៗ​តាម​អំពើ​របស់​ខ្លួន​។


ព្រះយេស៊ូវ​គង់ចុះ​នៅលើ​ភ្នំ​ដើមអូលីវ ពួក​សិស្ស​ក៏​ចូលមកជិត​ព្រះអង្គ​តែក្រុមពួកគេ ទូល​សួរថា​៖ “សូម​ប្រាប់​យើងខ្ញុំ​ផង តើ​ការទាំងនេះ​នឹង​កើតឡើង​នៅ​ពេលណា​? តើ​មាន​អ្វី​ជា​ទីសម្គាល់​នៃ​ការមកដល់​របស់លោក និង​ចុងបញ្ចប់​នៃពិភពលោក​?”។


ពេលនោះ ទីសម្គាល់​របស់​កូនមនុស្ស​នឹង​លេចមក​នៅ​លើមេឃ ហើយ​ពូជសាសន៍​ទាំងអស់​នៅលើ​ផែនដី​នឹង​យំគក់ទ្រូង​។ ពួកគេ​នឹង​ឃើញ​កូនមនុស្ស​មក​ក្នុង​ពពក​លើមេឃ ប្រកបដោយ​ព្រះចេស្ដា និង​សិរីរុងរឿង​ដ៏មហិមា​។


ព្រោះថា​សម័យ​ណូអេ​ជា​យ៉ាងណា ការមកដល់​របស់​កូនមនុស្ស​ក៏​នឹង​កើតមាន​យ៉ាងនោះដែរ


ពេលនោះ នឹង​មាន​ពីរ​នាក់​នៅ​ស្រែចម្ការ ម្នាក់​នឹង​ត្រូវបាន​យកទៅ ហើយ​ម្នាក់ទៀត​នឹង​ត្រូវបាន​ទុកចោល​។


ព្រមទាំង​ពង្រាប​អ្នក និង​កូនចៅ​របស់អ្នក​ដែល​នៅក្នុង​អ្នក ឲ្យស្មើនឹងដី ដោយ​មិន​ទុក​ថ្ម​ណាមួយ​ឲ្យ​សល់​នៅលើ​ថ្ម​មួយទៀត នៅក្នុង​អ្នក​ឡើយ ពីព្រោះ​អ្នក​មិន​បាន​ទទួលស្គាល់​ពេលវេលា​ដែល​ព្រះយាងមក​ដល់​អ្នក​ទេ”។


ជាការពិត អស់អ្នក​ដែល​ប្រព្រឹត្តការអាក្រក់​ស្អប់​ពន្លឺ ហើយ​មិន​មករក​ពន្លឺ​ទេ ក្រែងលោ​ការប្រព្រឹត្ត​របស់​ខ្លួន​ត្រូវបាន​លាតត្រដាង​។


‘មើល៍! ពួក​អ្នកមើលងាយ​អើយ! ចូរ​ភ្ញាក់ផ្អើល ហើយ​វិនាស​ទៅ​! ដ្បិត​យើង​នឹង​ធ្វើ​កិច្ចការ​មួយ​នៅ​សម័យ​របស់អ្នករាល់គ្នា ជា​កិច្ចការ​ដែល​អ្នករាល់គ្នា​មិន​ជឿ​សោះឡើយ ទោះបីជា​មាន​អ្នកណា​រៀបរាប់ប្រាប់យ៉ាងលម្អិត​ដល់​អ្នករាល់គ្នា​ក៏ដោយ’ ”។


ដោយព្រោះ​មនុស្ស​យល់ថា​មិន​ចាំបាច់​ស្គាល់​ព្រះ ព្រះ​ក៏​ប្រគល់​ពួកគេ​ទៅក្នុង​គំនិត​ដែលខូចសីលធម៌ ឲ្យ​ប្រព្រឹត្ត​អំពើ​ដែល​មិន​គប្បី​។


ពួកគេ​ធ្វើព្រងើយ​នឹង​ការនេះ​ដោយចេតនា គឺថា ផ្ទៃមេឃ​មាននៅ​តាំងពីយូរមកហើយ ហើយ​ផែនដី​ក៏​បង្កើតឡើង​ចេញពី​ទឹក និង​តាមរយៈ​ទឹក ដោយ​ព្រះបន្ទូល​របស់​ព្រះ​;