Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 24:39 - Khmer Christian Bible

39 គឺ​ពួកគេ​មិន​បាន​ដឹង​ទាល់​តែ​សោះ​ រហូត​ដល់​ទឹក​ជំនន់​មក​ដល់​ ក៏​ហូរ​នាំ​អ្វីៗ​ទាំង​អស់​ទៅ​ ឯ​ការ​មក​ដល់​របស់​កូន​មនុស្ស​ក៏​នឹង​កើត​ឡើង​ជា​យ៉ាង​នោះ​ដែរ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

39 ហើយ​ពួកគេ​មិន​ដឹង​រហូតទាល់តែ​ទឹកជំនន់​បាន​មក​ឆក់យក​អ្វីៗ​ទាំងអស់​។ ការមកដល់​របស់​កូនមនុស្ស​ក៏​នឹង​កើតមាន​ដូច្នោះ​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

39 គេ​មិន​បាន​ដឹង​អ្វី​សោះ រហូត​ទាល់​តែ​ទឹក​ជន់​ឡើង ហើយ​យក​គេ​ទាំង​អស់​ទៅ។ ពេល​កូន​មនុស្ស​មក ក៏​នឹង​កើត​មាន​ដូច្នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

39 គេ​មិន​បាន​ចាប់​អារម្មណ៍​អ្វី​សោះ ទាល់​តែ​ទឹក​ជំនន់​ឡើង​មក​ដល់​បំផ្លាញ​គេ​អស់​ទៅ។ នៅ​គ្រា​ដែល​បុត្រ​មនុស្ស​យាង​មក ក៏​កើត​មាន​ដូច្នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

39 គេ​ឥត​បាន​ដឹង​ខ្លួន​ឡើយ ទាល់​តែ​ទឹក​ជន់​ឡើង យក​គេ​ទៅ​ទាំង​អស់​គ្នា នោះ​ដល់​កាល​ណា​កូន​មនុស្ស​មក ក៏​នឹង​មាន​ដូច្នោះ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

39 គេ​មិន​បាន​ចាប់​អារម្មណ៍​អ្វី​សោះ ទាល់​តែ​ទឹក​ជំនន់​ឡើង​មក​ដល់​បំផ្លាញ​គេ​អស់​ទៅ។ នៅ​គ្រា​ដែល​បុត្រា​មនុស្ស​មក ក៏​កើត​មាន​ដូច្នោះ​ដែរ។

សូមមើលជំពូក ចម្លង




ម៉ាថាយ 24:39
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រោះ​កូនមនុស្ស​នឹង​មក​នៅ​ក្នុង​សិរី​រុងរឿង​នៃ​ព្រះវរបិតា​របស់​លោក​ជាមួយ​ពួក​ទេវតា​របស់​លោក​ រួច​ពេល​នោះ​លោក​នឹង​សង​ដល់​ម្នាក់ៗ​តាម​ការ​ប្រព្រឹត្ដិ​របស់​គេ​


កាល​ព្រះអង្គ​អង្គុយ​នៅ​លើ​ភ្នំ​ដើម​អូលីវ​ នោះ​ពួក​សិស្ស​បាន​ចូល​មក​ជិត​ព្រះអង្គ​ដាច់​ឡែក​ពី​គេ​ ទូល​សួរ​ថា៖​ «សូម​ប្រាប់​យើង​ផង​ តើ​ការ​ទាំង​នេះ​នឹង​កើត​ឡើង​នៅ​ពេល​ណា?​ តើ​ទីសំគាល់​នៃ​ការ​មក​ដល់​របស់​លោក​ និង​គ្រា​ចុង​បញ្ចប់​មាន​អ្វី​ខ្លះ?»​


នៅ​ពេល​នោះ​ ទីសំគាល់​របស់​កូន​មនុស្ស​នឹង​លេច​មក​នៅ​លើ​មេឃ​ ឯ​កុលសម្ព័ន្ធ​ទាំង​អស់​នៅ​លើ​ផែនដី​នឹង​កាន់​ទុក្ខ​ ហើយ​ពួកគេ​នឹង​ឃើញ​កូន​មនុស្ស​មក​ នៅ​លើ​ពពក​នា​អាកាស​ប្រកប​ដោយ​អំណាច​ និង​សិរី​រុងរឿង​ដ៏​អស្ចារ្យ។​


ដ្បិត​នៅ​សម័យ​លោក​ណូអេ​មាន​កើត​ឡើង​ជា​យ៉ាង​ណា​ កូន​មនុស្ស​នឹង​មក​ជា​យ៉ាង​នោះ​ដែរ។​


នៅ​ពេល​នោះ​ បុរស​ពីរ​នាក់​នៅ​ស្រែ​ចម្ការ​ ម្នាក់​នឹង​ត្រូវ​ដក​យក​ទៅ​ ហើយ​ម្នាក់​ទៀត​នឹង​ត្រូវ​ទុក​នៅ​ទីនោះ​


ពួកគេ​នឹង​កម្ទេច​អ្នក​រាប​ដល់​ដី​ ព្រម​ជាមួយ​នឹង​កូន​ចៅ​របស់​អ្នក​ដែល​នៅ​ក្នុង​អ្នក​ផង​ ពួកគេ​ក៏​មិន​ទុក​ឲ្យ​ថ្ម​មួយ​ដុំ​ត្រួត​លើ​គ្នា​នៅ​ក្នុង​អ្នក​ដែរ​ ព្រោះ​អ្នក​ពុំ​បាន​ដឹង​ពី​ពេល​វេលា​នៃ​ការ​យាង​មក​ប្រោស​អ្នក​សោះ»។​


ហើយ​អស់​អ្នក​ដែល​ប្រព្រឹត្ដអាក្រក់ គេ​ស្អប់​ពន្លឺ មិន​មក​ឯ​ពន្លឺ​ទេ ក្រែង​ការ​ប្រព្រឹត្តិ​​របស់​គេ​ត្រូវ​លាតត្រដាង​


ឱ​ពួក​អ្នក​មើលងាយ​អើយ!​ ចូរ​វិនាស​ ទាំង​ងឿង​ឆ្ងល់​ចុះ​ ដ្បិត​យើង​កំពុង​ធ្វើ​ការ​មួយ​នៅ​ក្នុង​ជំនាន់​អ្នក​រាល់គ្នា​ ជា​ការ​ដែល​អ្នក​រាល់គ្នា​មិន​ជឿ​ឡើយ​ ទោះបី​មាន​អ្នកណា​ប្រកាស​ប្រាប់​អ្នក​រាល់គ្នា​ក៏​ដោយ»។​


​ដោយ​ព្រោះ​ពួកគេ​មិន​ព្រម​ទទួល​ស្គាល់​ព្រះ​ជាម្ចាស់​សោះ​ ព្រះអង្គ​ក៏​បណ្ដោយ​ពួកគេ​ឲ្យ​ទៅ​តាម​គំនិត​ខុស​ឆ្គង​ គឺ​ឲ្យ​ប្រព្រឹត្ដ​មិន​គួរ​គប្បី​


ព្រោះ​គេ​ចង់​បំភ្លេច​សេចក្ដី​នេះ​ថា​ តាំង​ពី​យូរ​ណាស់​មក​ហើយ​ នោះ​មាន​ផ្ទៃមេឃ​ ហើយ​ផែនដី​ក៏​ត្រូវ​បាន​បង្កើត​ឡើង​ឲ្យ​ផុស​ចេញពី​ទឹក​ និង​នៅ​ក្នុង​ទឹក​ ដោយសារ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម