ម៉ាថាយ 24:14 - ព្រះគម្ពីរខ្មែរសាកល ដំណឹងល្អអំពីអាណាចក្រស្ថានសួគ៌នេះ នឹងបានប្រកាសនៅក្នុងពិភពលោកទាំងមូល ដើម្បីជាទីបន្ទាល់ដល់ប្រជាជាតិទាំងអស់ បន្ទាប់មកទើបទីបញ្ចប់នឹងមកដល់។ Khmer Christian Bible ដំណឹងល្អអំពីនគរព្រះជាម្ចាស់នេះ នឹងត្រូវប្រកាសទូទាំងពិភពលោក ទុកជាទីបន្ទាល់មួយដល់ជនជាតិទាំងអស់ បន្ទាប់មកទៀត ទីបញ្ចប់ក៏មកដល់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដំណឹងល្អអំពីព្រះរាជ្យនេះ នឹងត្រូវប្រកាសពាសពេញពិភពលោកទាំងមូល ជាទីបន្ទាល់ដល់អស់ទាំងសាសន៍ ហើយពេលនោះ ទើបចុងបញ្ចប់មកដល់»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេនឹងប្រកាសដំណឹងល្អ*អំពីព្រះរាជ្យ*នេះ ពាសពេញសកលលោកទាំងមូល ទុកជាសក្ខីភាពដល់ជាតិសាសន៍ទាំងអស់។ ពេលនោះ ទើបដល់អវសានកាលនៃពិភពលោក»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដំណឹងល្អនេះ ដែលសំដែងពីនគរ នឹងត្រូវប្រកាសប្រាប់ទួទៅគ្រប់ក្នុងលោកីយ ទុកជាទីបន្ទាល់ដល់អស់ទាំងសាសន៍ នោះទើបនឹងបានដល់ចុងបំផុត។ អាល់គីតាប គេនឹងប្រកាសដំណឹងល្អអំពីនគរនេះ ពាសពេញសកលលោកទាំងមូល ទុកជាសក្ខីភាពដល់ជាតិសាសន៍ទាំងអស់។ ពេលនោះទើបដល់អវសានកាលនៃពិភពលោក»។ |
ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាម្ដងទៀតថា ប្រសិនបើពីរនាក់ក្នុងអ្នករាល់គ្នាមានចិត្តតែមួយនៅលើផែនដីអំពីអ្វីក៏ដោយដែលពួកគេទូលសុំ នោះព្រះបិតារបស់ខ្ញុំដែលគង់នៅស្ថានសួគ៌នឹងសម្រេចឲ្យពួកគេ។
ព្រះយេស៊ូវគង់ចុះនៅលើភ្នំដើមអូលីវ ពួកសិស្សក៏ចូលមកជិតព្រះអង្គតែក្រុមពួកគេ ទូលសួរថា៖ “សូមប្រាប់យើងខ្ញុំផង តើការទាំងនេះនឹងកើតឡើងនៅពេលណា? តើមានអ្វីជាទីសម្គាល់នៃការមកដល់របស់លោក និងចុងបញ្ចប់នៃពិភពលោក?”។
អ្នករាល់គ្នាជិតឮអំពីសង្គ្រាម និងដំណឹងអំពីសង្គ្រាម។ ត្រូវប្រាកដថា កុំភ័យស្លន់ស្លោឡើយ ដ្បិតការទាំងនេះត្រូវតែកើតឡើង ប៉ុន្តែមិនទាន់ដល់ទីបញ្ចប់នៅឡើយទេ។
ព្រះយេស៊ូវយាងចុះឡើងក្នុងកាលីឡេទាំងមូល ទាំងបង្រៀននៅតាមសាលាប្រជុំរបស់គេ ហើយប្រកាសដំណឹងល្អនៃអាណាចក្រស្ថានសួគ៌ ព្រមទាំងប្រោសរោគាគ្រប់ប្រភេទ និងជំងឺគ្រប់មុខក្នុងចំណោមប្រជាជនឲ្យជាផង។
បន្ទាប់មក ព្រះយេស៊ូវយាងចុះឡើងតាមទីក្រុងទាំងអស់ និងភូមិនានា ទាំងបង្រៀននៅតាមសាលាប្រជុំរបស់គេ ហើយប្រកាសដំណឹងល្អនៃអាណាចក្រស្ថានសួគ៌ ព្រមទាំងប្រោសរោគាគ្រប់ប្រភេទ និងជំងឺគ្រប់មុខឲ្យជាផង។
រួចការកែប្រែចិត្តសម្រាប់ការលើកលែងទោសបាបនឹងបានប្រកាសដល់ប្រជាជាតិទាំងអស់ ក្នុងព្រះនាមរបស់ព្រះអង្គ ដោយចាប់ផ្ដើមពីយេរូសាឡិម។
មារក៏នាំព្រះយេស៊ូវឡើងទៅកន្លែងដ៏ខ្ពស់ ហើយបង្ហាញអាណាចក្រទាំងអស់ក្នុងពិភពលោកដល់ព្រះអង្គ ក្នុងរយៈពេលមួយភ្លែត
រហូតដល់ថ្ងៃដែលព្រះអង្គត្រូវបានទទួលឡើងទៅ ក្រោយពីព្រះអង្គបានបង្គាប់តាមរយៈព្រះវិញ្ញាណដ៏វិសុទ្ធដល់ពួកសាវ័កដែលព្រះអង្គបានជ្រើសរើស។
ម្នាក់ក្នុងពួកគេឈ្មោះអ័ក្កាបុសបានក្រោកឡើង ហើយបញ្ជាក់ដោយព្រះវិញ្ញាណថា ទុរ្ភិក្សដ៏ធ្ងន់ធ្ងររៀបនឹងកើតឡើងលើពិភពលោកទាំងមូល។ ការនេះបានកើតឡើងក្នុងរជ្ជកាលសេសារក្លូឌាសមែន។
ពីព្រោះព្រះអង្គបានកំណត់ថ្ងៃមួយដែលព្រះអង្គនឹងជំនុំជម្រះពិភពលោកដោយសេចក្ដីសុចរិតយុត្តិធម៌ តាមរយៈមនុស្សម្នាក់ដែលព្រះអង្គបានតែងតាំង ហើយព្រះអង្គបានផ្ដល់ភស្តុតាងដល់មនុស្សទាំងអស់ ដោយលើកមនុស្សនោះឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់”។
នៅពេលរកអ្នកទាំងពីរមិនឃើញ ពួកគេក៏អូសយ៉ាសុន និងបងប្អូនខ្លះទៅពួកមេគ្រប់គ្រងទីក្រុង ហើយស្រែកឡើងថា៖ “ពួកអ្នកក្រឡាប់ចាក់ពិភពលោក បានមកដល់ទីនេះដែរ
ការនេះមិនគ្រាន់តែគ្រោះថ្នាក់ដល់យើង ដោយខូចឈ្មោះមុខរបរនេះប៉ុណ្ណោះទេ គឺថែមទាំងលែងមានអ្នកណារាប់រកព្រះវិហាររបស់ព្រះម៉ែអរតេមីសដ៏ធំឧត្ដមទៀតផង ហើយអានុភាពរបស់ព្រះម៉ែដែលអាស៊ី និងពិភពលោកទាំងមូលថ្វាយបង្គំនោះ ក៏នឹងវិនាសសាបសូន្យដែរ”។
“ឥឡូវនេះ មើល៍! ខ្ញុំដឹងថាអ្នករាល់គ្នានឹងមិនឃើញមុខខ្ញុំទៀតឡើយ គឺអ្នកទាំងអស់គ្នាដែលខ្ញុំដើរចុះឡើងប្រកាសអាណាចក្ររបស់ព្រះដល់នោះ!
ក៏ប៉ុន្តែខ្ញុំសូមសួរថា ពួកគេមិនដែលឮទេ មែនទេ? ពួកគេប្រាកដជាឮ ដ្បិត “សំឡេងរបស់គេចេញទៅពាសពេញផែនដី ហើយពាក្យរបស់គេក៏ចេញទៅដល់ចុងបំផុតនៃពិភពលោក”។
ប្រសិនបើអ្នករាល់គ្នាកាន់ខ្ជាប់នូវជំនឿមែន ទាំងត្រូវបានចាក់គ្រឹះ ហើយមាំមួន ដោយមិនរង្គើចេញពីសេចក្ដីសង្ឃឹមនៃដំណឹងល្អដែលអ្នករាល់គ្នាបានឮ។ គឺដំណឹងល្អនេះ ដែលត្រូវបានប្រកាសដល់មនុស្សលោកទាំងអស់នៅក្រោមមេឃ ហើយខ្ញុំ ប៉ូល បានក្លាយជាអ្នកបម្រើដំណឹងល្អនេះដែរ។
ដែលមកដល់អ្នករាល់គ្នា។ នៅក្នុងពិភពលោកទាំងមូល ដំណឹងល្អនេះកំពុងបង្កើតផល ព្រមទាំងចម្រើនឡើង ដូចនៅក្នុងចំណោមអ្នករាល់គ្នាដែរ តាំងពីថ្ងៃដែលអ្នករាល់គ្នាបានឮ ហើយយល់ព្រះគុណរបស់ព្រះក្នុងសេចក្ដីពិត
យ៉ាងណាមិញ នៅពេលព្រះអង្គនាំបុត្រច្បងចូលមកក្នុងពិភពលោកនេះម្ដងទៀត ព្រះអង្គមានបន្ទូលថា: “ចូរឲ្យអស់ទាំងទូតសួគ៌របស់ព្រះ ថ្វាយបង្គំព្រះបុត្រា”។
ជាការពិត ព្រះអង្គមិនបានធ្វើឲ្យ “លោកខាងមុខ” ដែលយើងកំពុងនិយាយនេះ ចុះចូលនឹងបណ្ដាទូតសួគ៌ឡើយ
ក្រោយមក ខ្ញុំឃើញទូតសួគ៌មួយរូបទៀតហើរនៅលើអាកាស ទាំងនាំដំណឹងល្អដ៏អស់កល្បជានិច្ច ដើម្បីប្រកាសដល់អ្នកដែលរស់នៅលើផែនដី គឺដល់គ្រប់ទាំងប្រជាជាតិ ពូជសាសន៍ ភាសា និងជនជាតិ។
តាមពិត ពួកវាជាវិញ្ញាណរបស់ពួកអារក្សដែលធ្វើទីសម្គាល់។ ពួកវាចេញទៅរកស្ដេចនានានៃពិភពលោកទាំងមូល ដើម្បីប្រមូលពួកគេមកក្នុងសង្គ្រាមនៃថ្ងៃដ៏ធំរបស់ព្រះដ៏មានព្រះចេស្ដា។
ដោយព្រោះអ្នកបានរក្សាពាក្យរបស់យើងអំពីការស៊ូទ្រាំ យើងក៏នឹងរក្សាអ្នកពីគ្រានៃការសាកល្បងដែលរៀបនឹងមកលើពិភពលោកទាំងមូលដែរ ជាគ្រាដែលនឹងមកដល់ដើម្បីសាកមនុស្សដែលរស់នៅលើផែនដី។