ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាថាយ 23:37 - ព្រះគម្ពីរខ្មែរសាកល

“យេរូសាឡិម យេរូសាឡិម​អើយ! អ្នក​ដែល​សម្លាប់​បណ្ដា​ព្យាការី ហើយ​គប់ដុំថ្មសម្លាប់​មនុស្ស​ដែល​ត្រូវបាន​ចាត់ឲ្យមក​រក​អ្នក​អើយ​! តើ​ប៉ុន្មានដង​ហើយ​ដែល​ខ្ញុំ​ចង់​ប្រមូល​កូនចៅ​របស់អ្នក ដូចដែល​មេមាន់​ប្រមូល​កូន​របស់​វា​មកជ្រក​ក្រោម​ស្លាប ប៉ុន្តែ​អ្នក​មិន​ព្រម​ទេ​។

សូមមើលជំពូក

Khmer Christian Bible

ឱ​ក្រុង​យេរូសាឡិម​ ក្រុង​យេរូសាឡិម​ដែល​បាន​សម្លាប់​អ្នក​នាំ​ព្រះបន្ទូល​ និង​បាន​គប់​ដុំ​ថ្ម​ទៅ​លើ​ពួក​អ្នក​ដែល​បាន​ចាត់​ឲ្យ​មក​ឯ​អ្នក​អើយ!​ ខ្ញុំ​ចង់​ប្រមូល​កូន​ចៅ​របស់​អ្នក​ប៉ុន្មានដង​មក​ហើយ​ គឺ​ដូច​ជា​មេ​មាន់​ប្រមូល​កូន​របស់​វា​មក​ក្រុង​នៅ​ក្រោម​ស្លាប​ ប៉ុន្ដែអ្នក​មិន​ចង់​ទេ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

«ឱ​យេរូ‌សាឡិម យេរូ‌សាឡិម​ជា​ក្រុង​ដែល​សម្លាប់​ពួក​ហោរា ហើយ​យក​ថ្ម​គប់​ពួក​អ្នក​ដែល​ព្រះ​បាន​ចាត់​ឲ្យ​មក​រក​អ្នក​អើយ! តើ​ប៉ុន្មាន​ដង​ហើយ​ដែល​ខ្ញុំ​ចង់​ប្រមូល​កូន​របស់​អ្នក​មក ដូច​មេ​មាន់​ប្រមូល​កូន​របស់​វា​មក​ជ្រក​ក្រោម​ស្លាប តែ​អ្នក​មិន​ព្រម​ទេ!

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

«អ្នក​ក្រុង​យេរូ‌សាឡឹម អ្នក​ក្រុង​យេរូ‌សាឡឹម​អើយ! អ្នក​រាល់​គ្នា​បាន​សម្លាប់​ពួក​ព្យាការី* និង​យក​ដុំ​ថ្ម​គប់​សម្លាប់​អស់​អ្នក​ដែល​ព្រះ‌ជាម្ចាស់​បាន​ចាត់​ឲ្យ​មក​រក​អ្នក​រាល់​គ្នា។ ច្រើន​លើក​ច្រើន​សា​មក​ហើយ​ដែល​ខ្ញុំ​ចង់​ប្រមូល​ផ្ដុំ​អ្នក​រាល់​គ្នា ដូច​មេ​មាន់​ក្រុង​កូន​វា​នៅ​ក្រោម​ស្លាប តែ​អ្នក​រាល់​គ្នា​ពុំ​ព្រម​សោះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឱ​យេរូ‌សាឡិម ក្រុង​យេរូ‌សាឡិម​អើយ ឯង​ដែល​សំឡាប់​ពួក​ហោរា ហើយ​យក​ថ្ម​ចោល​ពួក​អ្នក​ដែល​បាន​ចាត់​មក​ឯ​ឯង តើ​ប៉ុន្មាន​ដង​ហើយ ដែល​អញ​ចង់​ប្រមូល​កូន​ឯង​ទាំង​ប៉ុន្មាន ដូច​ជា​មេ​មាន់​ក្រុង​កូន​វា​ឲ្យ​ជ្រក​ក្រោម​ស្លាប តែ​ឯង​មិន​ព្រម​ទេ

សូមមើលជំពូក

អាល់គីតាប

«អ្នក​ក្រុង​យេរូ‌សាឡឹម អ្នក​ក្រុង​យេរូ‌សាឡឹម​អើយ! អ្នក​រាល់​គ្នា​បាន​សម្លាប់​ពួក​ណាពី និង​យក​ដុំ​ថ្ម​គប់​សម្លាប់​អស់​អ្នក​ដែល​អុលឡោះ​បាន​ចាត់​ឲ្យ​មក​រក​អ្នក​រាល់​គ្នា។ ច្រើន​លើក​ច្រើន​សា​មក​ហើយ​ដែល​ខ្ញុំ​ចង់​ប្រមូល​ផ្ដុំ​អ្នក​រាល់​គ្នា ដូច​មេ​មាន់​ក្រុង​កូន​វា​នៅ​ក្រោម​ស្លាប តែ​អ្នក​រាល់​គ្នា​ពុំ​ព្រម​សោះ។

សូមមើលជំពូក



ម៉ាថាយ 23:37
46 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​រក្សា​ទូលបង្គំ​ដូច​ប្រស្រី​ភ្នែក សូម​បំពួន​ទូលបង្គំ​នៅក្រោម​ម្លប់​នៃ​ស្លាប​របស់ព្រះអង្គ


ឱ​ព្រះ​អើយ សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​មានតម្លៃ​យ៉ាងណាហ្ន៎​! មនុស្សលោក​ជ្រកកោន​នៅក្រោម​ម្លប់​នៃ​ស្លាប​របស់ព្រះអង្គ​។


សូម​មេត្តា​ដល់​ទូលបង្គំ​ផង ឱ​ព្រះ​អើយ សូម​មេត្តា​ដល់​ទូលបង្គំ​ផង​! ដ្បិត​ព្រលឹង​របស់ទូលបង្គំ​បាន​ជ្រកកោន​ក្នុង​ព្រះអង្គ​; ទូលបង្គំ​ជ្រកកោន​នៅក្រោម​ម្លប់​នៃ​ស្លាប​របស់ព្រះអង្គ រហូតដល់​ភយន្តរាយ​កន្លងផុតទៅ​។


ដ្បិត​ព្រះអង្គ​ជា​ជំនួយ​នៃ​ទូលបង្គំ ហើយ​ទូលបង្គំ​នឹង​ច្រៀងដោយអំណរ​នៅក្រោម​ម្លប់​នៃ​ស្លាប​របស់ព្រះអង្គ​។


ព្រះអង្គ​នឹង​ឃុំគ្រង​អ្នក​ដោយ​ចំអេងស្លាប​របស់ព្រះអង្គ ហើយ​អ្នក​នឹង​ជ្រកកោន​នៅក្រោម​ស្លាប​របស់ព្រះអង្គ​; សេចក្ដីពិតត្រង់​របស់ព្រះអង្គ​ជា​ខែលធំ និង​ជា​ខែលតូច​។


តើ​គួរ​ឲ្យ​យើង​ធ្វើ​អ្វី​ទៀត​ដល់​ចម្ការទំពាំងបាយជូរ​របស់យើង ដែល​យើង​មិន​បាន​ធ្វើ​ដល់​វា​? យើង​បាន​រំពឹងចាំ​ឲ្យ​ទំពាំងបាយជូរ​បង្កើតផល ចុះ​ម្ដេចក៏​វា​បង្កើតផល​ជា​ទំពាំងបាយជូរព្រៃ​ទៅវិញ​?


កាល​យើង​មក​ដល់ ម្ដេចក៏​គ្មាន​អ្នកណា​សោះ​? កាល​យើង​ហៅ ម្ដេចក៏​គ្មានអ្នកណា​ឆ្លើយ​? តើ​ដៃ​របស់យើង​បាន​រួញខ្លី មិនអាច​លោះ​បាន​ឬ​? តើ​យើង​គ្មាន​អំណាច​នឹង​រំដោះឲ្យរួច​ឬ​? មើល៍! យើង​ធ្វើឲ្យ​សមុទ្រ​រីងស្ងួត​ដោយ​ការស្ដីបន្ទោស​របស់យើង យើង​ធ្វើឲ្យ​ទន្លេ​ទៅជា​ទីរហោស្ថាន នោះ​ត្រី​ក៏​ធុំក្លិនស្អុយ​ដោយសារ​គ្មាន​ទឹក ហើយ​ងាប់​ដោយ​ស្រេកទឹក​។


កុំឲ្យ​បាន​ដូចជា​ដូនតា​របស់អ្នករាល់គ្នា ដែល​ពួក​ព្យាការី​ពីមុន​បាន​ស្រែកហៅ​ទៅ​ពួកគាត់​ថា​: “ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូល​ដូច្នេះ​ថា​: ឥឡូវនេះ ចូរ​បែរចេញ​ពី​ផ្លូវ​អាក្រក់​របស់អ្នករាល់គ្នា និង​ទង្វើ​អាក្រក់​របស់អ្នករាល់គ្នា​ចុះ” ប៉ុន្តែ​ពួកគាត់​មិន​បាន​ស្ដាប់តាម ឬ​យកចិត្តទុកដាក់​នឹង​យើង​ឡើយ​។ នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា’។


ទ្រង់​បាន​ចាត់​ពួក​រាជបម្រើ​ឲ្យទៅ​ហៅ​អ្នក​ដែល​ត្រូវបាន​អញ្ជើញ​ទៅ​ចូលរួមក្នុងពិធីមង្គលការ ប៉ុន្តែ​ពួកគេ​មិន​ព្រម​មក​ទេ​។


ហើយ​អ្នក​ផ្សេងទៀត​ក៏​ចាប់​រាជបម្រើ​ទាំងនោះ បង្អាប់បង្អោន​ពួកគេ រួច​សម្លាប់​ពួកគេ​។


ទាំង​និយាយថា​: ‘ប្រសិនបើ​យើង​បាន​រស់នៅ​សម័យ​ដូនតា​របស់យើង ម្ល៉េះសម​យើង​មិន​បាន​ធ្វើជា​ដៃគូ​ជាមួយ​ពួកគាត់ ក្នុង​ការបង្ហូរ​ឈាម​បណ្ដា​ព្យាការី​ទេ’។


ដូច្នេះ អ្នករាល់គ្នា​កំពុង​ធ្វើបន្ទាល់​ដោយ​ខ្លួនឯង​ថា អ្នករាល់គ្នា​ជា​ពូជពង្ស​របស់​ពួក​អ្នក​ដែល​បាន​សម្លាប់​បណ្ដា​ព្យាការី​។


ចូរ​អរសប្បាយ ហើយ​ត្រេកអរយ៉ាង​ខ្លាំង​ចុះ ពីព្រោះ​រង្វាន់​របស់អ្នករាល់គ្នា​ធំ​ណាស់​នៅ​ស្ថានសួគ៌​។ ជាការពិត ពួកគេ​បាន​បៀតបៀន​បណ្ដា​ព្យាការី​ដែល​នៅ​មុន​អ្នករាល់គ្នា​យ៉ាងនោះដែរ​។


“ពេលនោះ កូនច្បង​ក៏​ខឹង ហើយ​មិន​ព្រម​ចូលទៅ​ទេ ដូច្នេះ​ឪពុក​របស់​គាត់​ក៏​ចេញមក​អង្វរ​គាត់​។


ពួកជនជាតិយូដា​បាន​សម្លាប់​ទាំង​ព្រះអម្ចាស់​យេស៊ូវ និង​បណ្ដា​ព្យាការី ហើយ​បាន​បៀតបៀន​យើង​ដែរ ព្រមទាំង​ធ្វើឲ្យ​ព្រះ​មិនសព្វព្រះហឫទ័យ ហើយក៏​ប្រឆាំងនឹង​មនុស្ស​ទាំងអស់


រួចមក ខ្ញុំ​ឃើញ​ស្ត្រី​នោះ​ស្រវឹង​ដោយ​ឈាម​របស់​បណ្ដា​វិសុទ្ធជន និង​ឈាម​របស់​ពួក​សាក្សី​របស់​ព្រះយេស៊ូវ​។ ពេល​ឃើញ​នាង ខ្ញុំ​ក៏​ងឿងឆ្ងល់​យ៉ាងខ្លាំង​។