Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 23:31 - ព្រះគម្ពីរខ្មែរសាកល

31 ដូច្នេះ អ្នករាល់គ្នា​កំពុង​ធ្វើបន្ទាល់​ដោយ​ខ្លួនឯង​ថា អ្នករាល់គ្នា​ជា​ពូជពង្ស​របស់​ពួក​អ្នក​ដែល​បាន​សម្លាប់​បណ្ដា​ព្យាការី​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

31 ដូច្នេះ​ អ្នក​រាល់គ្នា​ធ្វើ​បន្ទាល់​ដោយ​ខ្លួន​ឯង​ហើយ​ថា​ អ្នក​រាល់គ្នា​ជា​កូន​ចៅ​ពួក​អ្នក​ដែល​បាន​សម្លាប់​ពួក​អ្នក​នាំ​ព្រះបន្ទូល​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 ដូច្នេះ អ្នក​រាល់​គ្នា​ធ្វើ​បន្ទាល់​ដោយ​ខ្លួន​ឯង​ថា អ្នក​រាល់​គ្នា​ជា​ពូជ‌ពង្ស​របស់​ពួក​អ្នក​ដែល​បាន​សម្លាប់​ហោរា​ទាំង​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 អ្នក​រាល់​គ្នា​ពោល​ដូច្នេះ​បាន​សេចក្ដី​ថា អ្នក​រាល់​គ្នា​ចោទ​ខ្លួន​ឯង ថា​ជា​ពូជ‌ពង្ស​របស់​ពួក​អ្នក​ដែល​បាន​សម្លាប់​ព្យាការី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 ដូច្នេះ អ្នក​រាល់​គ្នា​ធ្វើ​ជា​បន្ទាល់​ទាស់​នឹង​ខ្លួន​ថា អ្នក​រាល់​គ្នា​ជា​កូន​របស់​ពួក​អ្នក​ដែល​បាន​សំឡាប់​ហោរា​ទាំង​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

31 អ្នក​រាល់​គ្នា​ពោល​ដូច្នេះ​បាន​សេចក្ដី​ថា អ្នក​រាល់​គ្នា​ចោទ​ខ្លួន​ឯង​ថា​ជា​ពូជ‌ពង្ស​របស់​ពួក​អ្នក​ដែល​បាន​សម្លាប់​ណាពី។

សូមមើលជំពូក ចម្លង




ម៉ាថាយ 23:31
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកគេ​នឹង​ធ្វើឲ្យ​ខ្លួនឯង​ជំពប់ គឺ​អណ្ដាត​របស់ពួកគេ​ប្រឆាំងនឹង​ខ្លួនឯង​; អស់អ្នក​ដែល​ឃើញ​ពួកគេ​នឹង​គ្រវីក្បាល​។


ទាំង​និយាយថា​: ‘ប្រសិនបើ​យើង​បាន​រស់នៅ​សម័យ​ដូនតា​របស់យើង ម្ល៉េះសម​យើង​មិន​បាន​ធ្វើជា​ដៃគូ​ជាមួយ​ពួកគាត់ ក្នុង​ការបង្ហូរ​ឈាម​បណ្ដា​ព្យាការី​ទេ’។


ចូរ​អ្នករាល់គ្នា​បំពេញ​រង្វាល់​របស់​ដូនតា​អ្នករាល់គ្នា​ទៅ​!


មើល៍! ហេតុនេះហើយបានជា​ខ្ញុំ​ចាត់​បណ្ដា​ព្យាការី អ្នក​មានប្រាជ្ញា និង​ពួក​គ្រូវិន័យ​ឲ្យមក​រក​អ្នករាល់គ្នា​; អ្នករាល់គ្នា​នឹង​សម្លាប់​អ្នកខ្លះ និង​ឆ្កាង​អ្នកខ្លះ​ក្នុងចំណោម​ពួកគេ ហើយ​វាយ​អ្នកខ្លះ​នឹងរំពាត់​ក្នុង​សាលាប្រជុំ​របស់អ្នករាល់គ្នា ព្រមទាំង​តាម​បៀតបៀន​ពួកគេ​ពី​ទីក្រុង​មួយ​ទៅ​ទីក្រុង​មួយ​។


“យេរូសាឡិម យេរូសាឡិម​អើយ! អ្នក​ដែល​សម្លាប់​បណ្ដា​ព្យាការី ហើយ​គប់ដុំថ្មសម្លាប់​មនុស្ស​ដែល​ត្រូវបាន​ចាត់ឲ្យមក​រក​អ្នក​អើយ​! តើ​ប៉ុន្មានដង​ហើយ​ដែល​ខ្ញុំ​ចង់​ប្រមូល​កូនចៅ​របស់អ្នក ដូចដែល​មេមាន់​ប្រមូល​កូន​របស់​វា​មកជ្រក​ក្រោម​ស្លាប ប៉ុន្តែ​អ្នក​មិន​ព្រម​ទេ​។


“ចៅហ្វាយ​និយាយ​នឹង​គាត់​ថា​: ‘បាវបម្រើ​ដ៏អាក្រក់​អើយ​! យើង​នឹង​កាត់ទោស​អ្នក​តាម​ពាក្យសម្ដី​របស់អ្នក​។ អ្នក​បាន​ដឹង​ថា​យើង​ជា​មនុស្ស​តឹងរ៉ឹង ដែល​យក​អ្វីដែល​យើង​មិន​បាន​ផ្ញើ ហើយ​ច្រូត​អ្វីដែល​យើង​មិន​បាន​សាបព្រោះ​ឬ​?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម