ខ្ញុំនឹងផ្ទៀងត្រចៀករបស់ខ្ញុំនឹងសុភាសិត ខ្ញុំនឹងដោះប្រស្នារបស់ខ្ញុំដោយពិណហាប។
ម៉ាថាយ 13:35 - ព្រះគម្ពីរខ្មែរសាកល ដើម្បីឲ្យសេចក្ដីដែលបានថ្លែងមកតាមរយៈព្យាការីត្រូវបានបំពេញឲ្យសម្រេច ដែលថា: “យើងនឹងបើកមាត់របស់យើងជាពាក្យឧបមា យើងនឹងថ្លែងសេចក្ដីដែលត្រូវបានលាក់បាំងតាំងពីកំណើតនៃពិភពលោក” ។ Khmer Christian Bible ដើម្បីឲ្យសម្រេចសេចក្ដីដែលបានថ្លែងទុកតាមរយៈអ្នកនាំព្រះបន្ទូលថា៖ «យើងនឹងបើកមាត់យើងនិយាយជារឿងប្រៀបប្រដូច ហើយយើងនឹងនិយាយអំពីសេចក្ដីដែលបានលាក់កំបាំងតាំងពីដើមកំណើតពិភពលោកមក»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ការនេះត្រូវតែបានសម្រេចតាមសេចក្តីដែលបានថ្លែងទុកមក តាមរយៈហោរាថា៖ «យើងនឹងបើកមាត់និយាយជារឿងប្រៀបធៀប យើងនឹងប្រកាសសេចក្ដីដែលលាក់ទុក តាំងពីដើមកំណើតពិភពលោកមក» ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដើម្បីឲ្យស្របនឹងសេចក្ដីដែលមានចែងទុកតាមរយៈពួកព្យាការី*ថា៖ «យើងនឹងនិយាយទៅគេជាពាក្យប្រស្នា យើងនឹងប្រកាសសេចក្ដីលាក់កំបាំង តាំងពីដើមកំណើតពិភពលោកមក ឲ្យគេដឹង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដើម្បីឲ្យបានសំរេចតាមទំនាយដែលហោរាបានទាយទុកមកថា «អញនឹងបើកមាត់និយាយ ជាពាក្យប្រៀបប្រដូច អញនឹងសំដែងពីការដែលលាក់កំបាំង តាំងពីកំណើតលោកីយមក»។ អាល់គីតាប ដើម្បីឲ្យស្របនឹងសេចក្ដីដែលមានចែងទុកតាមរយៈពួកណាពីថា៖ «យើងនឹងនិយាយទៅគេជាពាក្យប្រស្នា យើងនឹងប្រកាសសេចក្ដីលាក់កំបាំង តាំងពីដើមកំណើតពិភពលោកមក ឲ្យគេដឹង»។ |
ខ្ញុំនឹងផ្ទៀងត្រចៀករបស់ខ្ញុំនឹងសុភាសិត ខ្ញុំនឹងដោះប្រស្នារបស់ខ្ញុំដោយពិណហាប។
មើល៍! ការពីមុនបានសម្រេចហើយ ហើយយើងនឹងប្រកាសការថ្មី។ យើងនឹងតំណាលឲ្យអ្នករាល់គ្នាស្ដាប់ មុនការទាំងនោះលេចឡើង”។
ដូច្នេះ ពាក្យព្យាកររបស់អេសាយត្រូវបានបំពេញឲ្យសម្រេចនៅក្នុងពួកគេ ដែលថា: ‘អ្នករាល់គ្នានឹងស្ដាប់ហើយស្ដាប់ទៀត ប៉ុន្តែមិនយល់សោះឡើយ; អ្នករាល់គ្នានឹងមើលហើយមើលទៀត ប៉ុន្តែមិនចាប់ភ្លឹកសោះឡើយ;
ព្រះអង្គមានបន្ទូលអំពីសេចក្ដីជាច្រើននឹងពួកគេ ដោយពាក្យឧបមាថា៖“មើល៍! មានអ្នកសាបព្រោះម្នាក់ចេញទៅសាបព្រោះ។
ពេលនោះ ព្រះមហាក្សត្រនឹងមានបន្ទូលនឹងពួកអ្នកដែលនៅខាងស្ដាំព្រះអង្គថា: ‘មក៍! ពួកអ្នកដែលមានព្រះពរពីព្រះបិតារបស់យើងអើយ ចូរមកទទួលអាណាចក្រដែលបានរៀបចំសម្រាប់អ្នករាល់គ្នាតាំងពីកំណើតនៃពិភពលោកជាមរតកចុះ!
ព្រះបិតាអើយ ទូលបង្គំចង់ឲ្យអ្នកដែលព្រះអង្គបានប្រទានមកទូលបង្គំនៅជាមួយទូលបង្គំ ត្រង់កន្លែងដែលទូលបង្គំនៅដែរ ដើម្បីឲ្យពួកគេឃើញសិរីរុងរឿងរបស់ទូលបង្គំ ដែលព្រះអង្គបានផ្ដល់ឲ្យទូលបង្គំ ដ្បិតព្រះអង្គទ្រង់ស្រឡាញ់ទូលបង្គំមុនកំណើតនៃពិភពលោក។
គឺយើងថ្លែងព្រះប្រាជ្ញាញាណ ដែលត្រូវបានលាក់ទុកក្នុងអាថ៌កំបាំង ជាព្រះប្រាជ្ញាញាណដែលព្រះបានកំណត់ទុកមុនតាំងពីមុនពិភពលោក ដើម្បីជាសិរីរុងរឿងរបស់យើង។
អាថ៌កំបាំងនេះមិនត្រូវបានសម្ដែងដល់មនុស្សជាតិជំនាន់មុនៗ ដូចដែលត្រូវបានបើកសម្ដែងដល់ពួកសាវ័ក និងព្យាការីដ៏វិសុទ្ធរបស់ព្រះអង្គនាបច្ចុប្បន្ននេះ តាមរយៈព្រះវិញ្ញាណនោះឡើយ។
និងដើម្បីធ្វើឲ្យមនុស្សទាំងអស់ឃើញថា គម្រោងនៃអាថ៌កំបាំងដែលត្រូវបានលាក់ទុកតាំងពីបុរាណមក ក្នុងព្រះដែលនិម្មិតបង្កើតអ្វីៗទាំងអស់ ជាអ្វី
ជាយូរមកហើយ ព្រះបានមានបន្ទូលនឹងពួកដូនតាតាមរយៈបណ្ដាព្យាការី ក្នុងពេលខុសៗគ្នា និងដោយរបៀបខុសៗគ្នា
រីឯអស់អ្នកដែលរស់នៅលើផែនដីនឹងថ្វាយបង្គំវា គឺអស់អ្នកដែលតាំងពីកំណើតនៃពិភពលោកមក គ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតរបស់កូនចៀមដែលត្រូវគេសម្លាប់។
សត្វតិរច្ឆានដែលអ្នកឃើញនោះ មាននៅកាលពីមុន ប៉ុន្តែឥឡូវនេះគ្មានទេ ក៏រៀបនឹងឡើងមកពីរណ្ដៅគ្មានបាត រួចវានឹងទៅឯសេចក្ដីវិនាស។ អ្នកដែលរស់នៅលើផែនដី គឺពួកអ្នកដែលគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតតាំងពីកំណើតនៃពិភពលោក នឹងភ្ញាក់ផ្អើល ពេលឃើញសត្វតិរច្ឆាននោះ ដោយព្រោះវាមាននៅកាលពីមុន ប៉ុន្តែឥឡូវនេះគ្មាន ហើយរៀបនឹងមកដល់។