Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 10:14 - ព្រះគម្ពីរខ្មែរសាកល

14 ប៉ុន្តែ​នៅគ្រា​ជំនុំជម្រះ ទីរ៉ុស និង​ស៊ីដូន នឹង​ងាយទ្រាំ​ជាង​អ្នករាល់គ្នា​!

សូមមើលជំពូក ចម្លង

Khmer Christian Bible

14 ប៉ុន្ដែ​នៅ​ពេល​ជំនុំជម្រះ​ក្រុង​ទីរ៉ុស​ និង​ស៊ីដូន ​មុខជា​ងាយទ្រាំ​ជាង​អ្នក​រាល់គ្នា។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ដូច្នេះ នៅ​ថ្ងៃ​ជំនុំ‌ជម្រះ ក្រុង​ទីរ៉ុស និង​ក្រុង​ស៊ីដូន នឹង​ទ្រាំ​បាន​ងាយ ជា​ជាង​ឯង​រាល់​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ហេតុ​នេះ​ហើយ​បាន​ជា​នៅ​ថ្ងៃ​ដែល​ព្រះ‌ជាម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​លោក អ្នក​ក្រុង​ទីរ៉ុស និង​អ្នក​ក្រុង​ស៊ីដូន​ទទួល​ទោស​ស្រាល​ជាង​អ្នក​រាល់​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ដូច្នេះ នៅ​ថ្ងៃ​ជំនុំ​ជំរះ ក្រុង​ទីរ៉ុស នឹង​ស៊ីដូន នឹង​ទ្រាំ​បាន​ងាយ ជា​ជាង​ឯង​រាល់​គ្នា

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ហេតុ​នេះ​ហើយ បាន​ជា​នៅ​ថ្ងៃ​ដែល​អុលឡោះ​វិនិច្ឆ័យ​ទោស​មនុស្ស​លោក អ្នក​ក្រុង​ទីរ៉ូស និង​អ្នក​ក្រុង​ស៊ីដូន​ទទួល​ទោស​ស្រាល​ជាង​អ្នក​រាល់​គ្នា។

សូមមើលជំពូក ចម្លង




លូកា 10:14
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា នៅ​ថ្ងៃ​នៃ​ការជំនុំជម្រះ ដែនដី​សូដុម និង​កូម៉ូរ៉ា​នឹង​ងាយទ្រាំ​ជាង​ទីក្រុង​នោះ​ទៅទៀត​!


“វេទនា​ដល់​អ្នក​ហើយ ខូរ៉ាស៊ីន​អើយ! វេទនា​ដល់​អ្នក​ហើយ បេតសៃដា​អើយ! ពីព្រោះ​ប្រសិនបើ​ការអស្ចារ្យ​ដែល​បាន​ធ្វើ​ក្នុងចំណោម​អ្នករាល់គ្នា បាន​ធ្វើ​នៅ​ទីរ៉ុស និង​ស៊ីដូន​វិញ ម្ល៉េះសម​ពួកគេ​បាន​កែប្រែចិត្ត​តាំងពីយូរមកហើយ ដោយ​ពាក់​ក្រណាត់ធ្មៃ និង​អង្គុយ​ក្នុង​ផេះ​ផង​។


“នេះ​ជា​ការកាត់ទោស គឺថា​ពន្លឺ​បាន​មក​ក្នុង​ពិភពលោក​ហើយ ប៉ុន្តែ​មនុស្ស​បាន​ស្រឡាញ់​សេចក្ដីងងឹត​ជាង​ពន្លឺ ពីព្រោះ​ការប្រព្រឹត្ត​របស់​ពួកគេ​គឺ​អាក្រក់​។


ដូច្នេះ ឱ មនុស្ស​អើយ! អ្នក​ទាំងអស់គ្នា​ដែល​វិនិច្ឆ័យ​គេ មិនអាចដោះសាបានឡើយ ដ្បិត​អ្នក​កំពុង​ផ្ដន្ទាទោស​ខ្លួនឯង ដោយ​ការដែល​វិនិច្ឆ័យ​គេ ពីព្រោះ​អ្នក​ដែល​វិនិច្ឆ័យ​គេ​នោះ ក៏​កំពុង​ប្រព្រឹត្ត​ដូចគ្នា​ដែរ​។


ហើយ​អ្នកដែលមិនបានទទួលពិធីកាត់ស្បែក​ខាង​រូបកាយ ដែល​ប្រព្រឹត្តតាម​ក្រឹត្យវិន័យ នឹង​ជំនុំជម្រះ​ខ្លួនអ្នក​ដែល​ជា​មនុស្សបំពាន​ក្រឹត្យវិន័យ ទោះបីជាអ្នកមាន​ទាំង​គម្ពីរវិន័យ និង​ពិធីកាត់ស្បែក​ក៏ដោយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម