អ្នកនោះដូចជាដើមឈើដែលដាំនៅក្បែរផ្លូវទឹក ដែលបង្កើតផ្លែតាមរដូវ ហើយស្លឹកវាមិនចេះក្រៀមស្វិតឡើយ អ្វីៗទាំងអស់ដែលអ្នកនោះធ្វើនឹងចម្រើនឡើង។
ទំនុកតម្កើង 92:15 - ព្រះគម្ពីរខ្មែរសាកល ដើម្បីប្រកាសថាព្រះយេហូវ៉ាទៀងត្រង់; ព្រះអង្គជាថ្មដារបស់ខ្ញុំ ហើយគ្មានសេចក្ដីទុច្ចរិតនៅក្នុងព្រះអង្គឡើយ៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដើម្បីសម្ដែងឲ្យឃើញថា ព្រះយេហូវ៉ាទៀងត្រង់ ព្រះអង្គជាថ្មដារបស់ខ្ញុំ ហើយគ្មានអំពើទុច្ចរិតណា នៅក្នុងព្រះអង្គឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ការទាំងនេះសម្តែងឲ្យឃើញថា ព្រះអម្ចាស់ជាថ្មដារបស់ខ្ញុំ ទ្រង់មានព្រះហឫទ័យទៀងត្រង់ជានិច្ច ឥតប្រែប្រួលសោះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដើម្បីនឹងសំដែងឲ្យឃើញថា ព្រះយេហូវ៉ាទ្រង់ទៀងត្រង់ ទ្រង់ជាថ្មដានៃខ្ញុំ គ្មានសេចក្ដីទុច្ចរិតណានៅក្នុងទ្រង់ឡើយ។ អាល់គីតាប ការទាំងនេះសំដែងឲ្យឃើញថា អុលឡោះតាអាឡាជាថ្មដារបស់ខ្ញុំ ទ្រង់មានចិត្តទៀងត្រង់ជានិច្ច ឥតប្រែប្រួលសោះឡើយ។ |
អ្នកនោះដូចជាដើមឈើដែលដាំនៅក្បែរផ្លូវទឹក ដែលបង្កើតផ្លែតាមរដូវ ហើយស្លឹកវាមិនចេះក្រៀមស្វិតឡើយ អ្វីៗទាំងអស់ដែលអ្នកនោះធ្វើនឹងចម្រើនឡើង។
ព្រះយេហូវ៉ាទ្រង់សុចរិតយុត្តិធម៌ក្នុងអស់ទាំងផ្លូវរបស់ព្រះអង្គ ហើយពិតត្រង់ក្នុងអស់ទាំងកិច្ចការរបស់ព្រះអង្គ។
ព្រះយេហូវ៉ាជាថ្មដារបស់ខ្ញុំ ជាបន្ទាយរបស់ខ្ញុំ និងជាព្រះរំដោះរបស់ខ្ញុំ។ ព្រះរបស់ខ្ញុំជាថ្មដារបស់ខ្ញុំ ខ្ញុំជ្រកកោនក្នុងព្រះអង្គ! ព្រះអង្គជាខែលរបស់ខ្ញុំ ជាស្នែងនៃសេចក្ដីសង្គ្រោះរបស់ខ្ញុំ និងជាទីពឹងជ្រករបស់ខ្ញុំ។
មានតែព្រះអង្គប៉ុណ្ណោះជាថ្មដា ជាសេចក្ដីសង្គ្រោះ និងជាទីពឹងជ្រករបស់ខ្ញុំ ខ្ញុំនឹងមិនរង្គើឡើយ។
ការកោតខ្លាចព្រះយេហូវ៉ាបន្ថែមអាយុ ប៉ុន្តែឆ្នាំរបស់មនុស្សអាក្រក់ នឹងត្រូវបានបន្ថយឲ្យខ្លី។
ដែលផ្អែកលើសេចក្ដីសង្ឃឹមនៃជីវិតអស់កល្បជានិច្ច។ ព្រះដែលមិនចេះភូតភរ បានសន្យាអំពីជីវិតអស់កល្បជានិច្ច តាំងពីមុនកាលសម័យមកម្ល៉េះ។