Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 10:27 - ព្រះគម្ពីរខ្មែរសាកល

27 ការកោតខ្លាច​ព្រះយេហូវ៉ា​បន្ថែម​អាយុ ប៉ុន្តែ​ឆ្នាំ​របស់​មនុស្ស​អាក្រក់ នឹង​ត្រូវបាន​បន្ថយឲ្យខ្លី​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា នោះ​ចម្រើន​ថ្ងៃ​អាយុ តែ​អស់​ទាំង​ឆ្នាំ​នៃ​អាយុ​របស់​មនុស្ស​អា‌ក្រក់ នឹង​ត្រូវ​រួញ​ខ្លី​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 មនុស្ស​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ តែងតែ​មាន​អាយុ​យឺន‌យូរ រីឯ​មនុស្ស​ពាល​មាន​អាយុ​ខ្លី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា នោះ​ចំរើន​ថ្ងៃ​អាយុ តែ​អស់​ទាំង​ឆ្នាំ​នៃ​អាយុ​របស់​មនុស្ស​អាក្រក់ នឹង​ត្រូវ​រួញ​ខ្លី​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

27 មនុស្ស​គោរព​កោត​ខ្លាចអុលឡោះ‌តាអាឡា តែងតែ​មាន​អាយុ​យឺន‌យូរ រីឯ​មនុស្ស​ពាល​មាន​អាយុ​ខ្លី។

សូមមើលជំពូក ចម្លង




សុភា‌សិត 10:27
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះរាជា​បាន​ទូល​សុំ​ជីវិត​ពី​ព្រះអង្គ នោះ​ព្រះអង្គ​បាន​ប្រទាន​អាយុវែង​ជារៀងរហូតអស់កល្បជានិច្ច​ដល់​ព្រះរាជា​។


ឱ​ព្រះ​អើយ ព្រះអង្គ​នឹង​ទម្លាក់​ពួកគេ​ចុះ​ទៅក្នុង​រណ្ដៅ​នៃ​សេចក្ដីអន្តរាយ​! ពួក​មនុស្ស​នៃ​ការបង្ហូរឈាម និង​ការបោកបញ្ឆោត នឹង​មិន​រស់បានពាក់កណ្ដាល​អាយុជីវិត​របស់ខ្លួន​ឡើយ រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​នឹង​ជឿទុកចិត្តលើ​ព្រះអង្គ​៕


យើង​នឹង​ឲ្យ​គេ​ស្កប់ចិត្ត​ដោយ​អាយុវែង ហើយ​ឲ្យ​គេ​ឃើញ​សេចក្ដីសង្គ្រោះ​របស់យើង”៕


ដើម្បី​ប្រកាស​ថា​ព្រះយេហូវ៉ា​ទៀងត្រង់​; ព្រះអង្គជា​ថ្មដា​របស់ខ្ញុំ ហើយ​គ្មាន​សេចក្ដីទុច្ចរិត​នៅក្នុង​ព្រះអង្គ​ឡើយ​៕


ការកោតខ្លាច​ព្រះយេហូវ៉ា​ជា​ប្រភពទឹក​នៃ​ជីវិត ដើម្បីឲ្យ​បាន​បែរចេញ​ពី​អន្ទាក់​នៃ​សេចក្ដីស្លាប់​។


អ្នកដែល​ដើរ​ដោយ​ទៀងត្រង់​នឹង​បាន​សង្គ្រោះ រីឯ​អ្នកដែល​បង្វៀច​ផ្លូវ​របស់ខ្លួន​នឹង​ដួល​ក្នុងមួយរំពេច​។


អាយុវែង​នៅ​ដៃស្ដាំ​របស់នាង ហើយ​ភាពស្ដុកស្ដម្ភ និង​សិរីរុងរឿង​នៅ​ដៃឆ្វេង​របស់នាង​;


ដ្បិត​វា​នឹង​បន្ថែម​អាយុវែង ឆ្នាំនៃអាយុ និង​សេចក្ដីសុខសាន្ត​ដល់​អ្នក​។


ដ្បិត​ដោយសារតែ​ប្រាជ្ញា ថ្ងៃ​របស់អ្នក​នឹង​កើនឡើង ហើយ​ឆ្នាំនៃអាយុ​នឹង​ត្រូវបាន​បន្ថែម​ដល់​អ្នក​។


កុំឲ្យ​ធ្វើអាក្រក់​ហួសហេតុពេក ហើយក៏​កុំឲ្យ​ធ្វើជា​មនុស្សល្ងង់​ដែរ​។ ម្ដេចក៏​ត្រូវ​ស្លាប់​មុន​ពេលកំណត់​របស់អ្នក​ដូច្នេះ​?


“ប៉ុន្តែ​ព្រះ​មានបន្ទូល​នឹង​គាត់​ថា​: ‘មនុស្ស​ល្ងីល្ងើ​អើយ! នៅ​យប់​នេះ ព្រលឹង​របស់អ្នក​នឹង​ត្រូវ​ទារ​ពី​អ្នក​វិញ​ហើយ​។ ចុះ​អ្វីៗដែល​អ្នក​បាន​រៀបចំ​ទុក​នោះ នឹង​ទៅជា​របស់​នរណា​វិញ?’។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម