ប៉ុន្តែសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះយេហូវ៉ាចំពោះអ្នកដែលកោតខ្លាចព្រះអង្គ មានតាំងពីអស់កល្បជានិច្ច រហូតដល់អស់កល្បជានិច្ច ហើយសេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គមានដល់កូនចៅនៃកូនចៅរបស់ពួកគេ
ទំនុកតម្កើង 89:2 - ព្រះគម្ពីរខ្មែរសាកល ខ្ញុំនឹងនិយាយថា៖ “សេចក្ដីស្រឡាញ់ឥតប្រែប្រួលនឹងត្រូវបានកសាងឲ្យនៅជារៀងរហូត; ព្រះអង្គនឹងធ្វើឲ្យសេចក្ដីស្មោះត្រង់របស់ព្រះអង្គស្ថិតស្ថេរនៅលើមេឃ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតទូលបង្គំបានពោលថា «ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ នៅជាប់អស់កល្បជានិច្ច ហើយព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គរឹងមាំ ដូចផ្ទៃមេឃ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំដឹងថាព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេរអស់កល្បជានិច្ច ហើយព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ នៅស្ថិតស្ថេររឹងប៉ឹងដូចផ្ទៃមេឃ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតទូលបង្គំបានពោលហើយ ថា ព្រះគុណនឹងបានតាំងឡើង ឲ្យនៅអស់កល្បជានិច្ច ទ្រង់ក៏នឹងតាំងសេចក្ដីស្មោះត្រង់របស់ទ្រង់ នៅលើស្ថានសួគ៌ផង។ អាល់គីតាប ខ្ញុំដឹងថាចិត្តមេត្តាករុណារបស់ទ្រង់ នៅស្ថិតស្ថេរអស់កល្បជានិច្ច ហើយចិត្តស្មោះស្ម័គ្ររបស់ទ្រង់ នៅស្ថិតស្ថេររឹងប៉ឹងដូចផ្ទៃមេឃ។ |
ប៉ុន្តែសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះយេហូវ៉ាចំពោះអ្នកដែលកោតខ្លាចព្រះអង្គ មានតាំងពីអស់កល្បជានិច្ច រហូតដល់អស់កល្បជានិច្ច ហើយសេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គមានដល់កូនចៅនៃកូនចៅរបស់ពួកគេ
ព្រះដែលបង្កើតបណ្ដាមេឃ ផែនដី សមុទ្រ និងរបស់សព្វសារពើដែលនៅទីនោះ ព្រះអង្គទ្រង់រក្សាសេចក្ដីពិតត្រង់ជារៀងរហូត។
ព្រះយេហូវ៉ាអើយ សេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គដល់ផ្ទៃមេឃ សេចក្ដីស្មោះត្រង់របស់ព្រះអង្គដល់ពពក!
រីឯព្រះអង្គវិញ ព្រះយេហូវ៉ាអើយ សូមកុំបង្ខាំងសេចក្ដីមេត្តារបស់ព្រះអង្គពីទូលបង្គំឡើយ! សូមឲ្យសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គ និងសេចក្ដីពិតត្រង់របស់ព្រះអង្គ ថែរក្សាទូលបង្គំជានិច្ចផង
ឱព្រះអើយ ដូចដែលក្ដាន់ដង្ហក់រកជ្រោះទឹកយ៉ាងណា ព្រលឹងរបស់ទូលបង្គំក៏ដង្ហក់រកព្រះអង្គយ៉ាងនោះដែរ!
បល្ល័ង្កនោះនឹងត្រូវបានតាំងឡើងឲ្យនៅជារៀងរហូតដូចជាព្រះចន្ទ គឺដូចជាសាក្សីស្មោះត្រង់នៅលើមេឃ”។ សេឡា
ព្រះយេហូវ៉ាអើយ បណ្ដាមេឃសរសើរតម្កើងកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ សេចក្ដីស្មោះត្រង់របស់ព្រះអង្គនៅក្នុងអង្គប្រជុំនៃវិសុទ្ធជន!
ដើម្បីឲ្យយើងដែលរត់មកជ្រកកោន អាចទទួលបានការលើកទឹកចិត្តយ៉ាងខ្លាំង ដោយកាន់ខ្ជាប់នូវសេចក្ដីសង្ឃឹមដែលត្រូវបានដាក់នៅមុខយើង តាមរយៈសេចក្ដីពីរនោះដែលឥតប្រែប្រួល; អំពីសេចក្ដីទាំងនោះ ព្រះមិនចេះភូតភរឡើយ។