Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 146:6 - ព្រះគម្ពីរខ្មែរសាកល

6 ព្រះដែល​បង្កើត​បណ្ដាមេឃ ផែនដី សមុទ្រ និង​របស់សព្វសារពើ​ដែល​នៅ​ទីនោះ ព្រះអង្គ​ទ្រង់​រក្សា​សេចក្ដីពិតត្រង់​ជារៀងរហូត​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ជា​ព្រះ​ដែល​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី ព្រម​ទាំង​សមុទ្រ និងអ្វីៗ​សព្វ​សារពើ នៅ​ស្ថាន​ទាំង​នោះ ព្រះ‌អង្គ​រក្សា​សេចក្ដី​ពិត​ត្រង់​ជា​រៀង​រហូត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ព្រះអង្គ​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី ព្រះអង្គ​បាន​បង្កើត​សមុទ្រ និង​អ្វីៗ​ទាំង​អស់​ដែល​ស្ថិត​នៅ​ក្នុង​សមុទ្រ ព្រះអង្គ​តែងតែ​គោរព​តាម​ព្រះ‌បន្ទូល​សន្យា របស់​ព្រះអង្គ​ជានិច្ច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ជា​ព្រះ​ដែល​បង្កើត​ផ្ទៃ​មេឃ នឹង​ផែនដី ព្រម​ទាំង​សមុទ្រនឹង​របស់​សព្វ​សារពើ ដែល​នៅ​ស្ថាន​ទាំង​នោះ​ផង ទ្រង់​ក៏​រក្សា​សេចក្ដី​ពិត​ត្រង់​ជា​ដរាប

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ទ្រង់​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី ទ្រង់​បាន​បង្កើត​សមុទ្រ និង​អ្វីៗ​ទាំង​អស់​ដែល​ស្ថិត​នៅ​ក្នុង​សមុទ្រ ទ្រង់​តែងតែ​គោរព​តាម​បន្ទូល​សន្យា របស់​ទ្រង់​ជា‌និច្ច។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 146:6
26 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ដើមដំបូង ព្រះ​បាន​និម្មិតបង្កើត​បណ្ដាមេឃ និង​ផែនដី​។


ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​ល្អ សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​នៅអស់កល្បជានិច្ច ហើយ​សេចក្ដីស្មោះត្រង់​របស់ព្រះអង្គ​ក៏​មាននៅ​ពីជំនាន់មួយទៅជំនាន់មួយ​!​៕


សូមឲ្យ​មានព្រះពរ​ដល់​អ្នករាល់គ្នា ពី​ព្រះយេហូវ៉ា​ព្រះសូនបង្កើត​នៃ​ផ្ទៃមេឃ និង​ផែនដី​!


ដ្បិត​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​ចំពោះ​យើង​ធំធេង​ណាស់ រីឯ​សេចក្ដីពិតត្រង់​របស់​ព្រះយេហូវ៉ា​នៅអស់កល្បជានិច្ច​! ហាលេលូយ៉ា​!​៕


បណ្ដាមេឃ​ត្រូវបាន​បង្កើតឡើង​ដោយ​ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា ហើយ​អស់ទាំង​ពលបរិវារ​នៃមេឃ​ត្រូវបាន​បង្កើតឡើង​ដោយ​ខ្យល់ដង្ហើម​ពី​ព្រះឱស្ឋ​របស់ព្រះអង្គ​។


ខ្ញុំ​នឹង​និយាយថា​៖ “សេចក្ដីស្រឡាញ់ឥតប្រែប្រួល​នឹង​ត្រូវបាន​កសាង​ឲ្យនៅ​ជារៀងរហូត​; ព្រះអង្គ​នឹង​ធ្វើឲ្យ​សេចក្ដីស្មោះត្រង់​របស់ព្រះអង្គ​ស្ថិតស្ថេរ​នៅលើ​មេឃ”។


យ៉ាងណាមិញ យើង​នឹង​មិន​ដក​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់យើង​ចេញ​ពី​គាត់​ឡើយ ហើយក៏​មិន​អាក់ខាន​ចំពោះ​សេចក្ដីស្មោះត្រង់​របស់យើង​ដែរ​។


សមុទ្រ​ជារបស់​ព្រះអង្គ គឺ​ព្រះអង្គ​បាន​បង្កើត​វា​; ព្រះហស្ត​របស់ព្រះអង្គ​បាន​សូន​ដីគោក​ដែរ​។


ព្រះអង្គ​បាន​នឹកចាំ សេចក្ដីស្រឡាញ់ឥតប្រែប្រួល និង​សេចក្ដីស្មោះត្រង់​របស់ព្រះអង្គ​ចំពោះ​វង្សត្រកូល​អ៊ីស្រាអែល​; អស់ទាំង​ចុងបំផុត​នៃ​ផែនដី​បាន​ឃើញ​សេចក្ដីសង្គ្រោះ​របស់​ព្រះ​នៃពួកយើង​។


ខ្ញុំ​អធិស្ឋាន​ទៅ​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​របស់ខ្ញុំ ហើយ​សារភាព​ថា​៖ “ឱ​ព្រះអម្ចាស់​ដ៏ជា​ព្រះ​ធំឧត្ដម និង​គួរឲ្យកោតខ្លាច ជា​ព្រះ​ដែល​រក្សា​សម្ពន្ធមេត្រី និង​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​ចំពោះ​អ្នកដែល​ស្រឡាញ់​ព្រះអង្គ និង​ចំពោះ​អ្នកដែល​កាន់តាម​សេចក្ដីបង្គាប់​របស់ព្រះអង្គ​អើយ!


អ្វីៗ​ទាំងអស់​បាន​កើតមក​តាមរយៈ​ព្រះអង្គ ហើយ​ក្នុង​អ្វីៗដែល​កើតមក​នោះ គ្មាន​អ្វី​មួយ​កើតមក​ដោយគ្មាន​ព្រះអង្គ​ឡើយ​។


ព្រះយេស៊ូវ​ទ្រង់​តប​នឹង​ពួកគេ​ថា​៖“នៅក្នុង​ក្រឹត្យវិន័យ​របស់អ្នករាល់គ្នា​តើ​មិន​មាន​សរសេរ​ទុកមក​ថា​:‘យើង​និយាយថា អ្នករាល់គ្នា​ជា​ព្រះ’​ទេ​ឬ​?


ទាំង​ស្រែក​ថា​៖ “អ្នករាល់គ្នា​អើយ​! ហេតុអ្វីបានជា​អ្នករាល់គ្នា​ធ្វើ​ដូច្នេះ​? ពួកយើង​ក៏​ជា​មនុស្ស​ដូច​អ្នករាល់គ្នា​ដែរ​! ពួកយើង​កំពុង​ប្រកាសដំណឹងល្អ​ដល់​អ្នករាល់គ្នា ដើម្បីឲ្យ​អ្នករាល់គ្នា​បែរ​ចេញពី​ការ​ឥតខ្លឹមសារ​ទាំងនេះ​មក​រក​ព្រះ​ដែល​មានព្រះជន្មរស់​វិញគឺជា​ព្រះ​ដែល​បង្កើត​ផ្ទៃមេឃ ផែនដី សមុទ្រ និង​របស់​សព្វសារពើ​ដែល​នៅ​ទីនោះ​។


ដ្បិត​របស់​សព្វសារពើ​ត្រូវបាន​និម្មិតបង្កើត​ដោយ​ព្រះអង្គ គឺអ្វីៗដែល​នៅ​លើមេឃ និង​នៅលើ​ផែនដី អ្វីៗ​ដែល​យើង​មើលឃើញ និង​មើលមិនឃើញ ទោះបីជា​រាជ្យបល្ល័ង្ក ‍ឬ​រាជ្យអំណាច អំណាចគ្រប់គ្រង ឬ​សិទ្ធិអំណាច​ក៏ដោយ គឺ​អ្វីៗ​សព្វសារពើ​ត្រូវបាន​និម្មិតបង្កើត​តាមរយៈ​ព្រះអង្គ និង​សម្រាប់​ព្រះអង្គ​។


ដែល​ផ្អែកលើ​សេចក្ដីសង្ឃឹម​នៃ​ជីវិតអស់កល្បជានិច្ច​។ ព្រះ​ដែល​មិនចេះភូតភរ បាន​សន្យា​អំពី​ជីវិតអស់កល្បជានិច្ច តាំងពីមុន​កាលសម័យ​មកម្ល៉េះ​។


ដើម្បីឲ្យ​យើង​ដែល​រត់មកជ្រកកោន អាច​ទទួលបាន​ការលើកទឹកចិត្ត​យ៉ាងខ្លាំង ដោយ​កាន់ខ្ជាប់​នូវ​សេចក្ដីសង្ឃឹម​ដែល​ត្រូវបាន​ដាក់នៅមុខ​យើង តាមរយៈ​សេចក្ដី​ពីរ​នោះ​ដែល​ឥតប្រែប្រួល​; អំពី​សេចក្ដីទាំងនោះ ព្រះ​មិនចេះ​ភូតភរ​ឡើយ​។


ទូតនោះ​បន្លឺ​សំឡេង​យ៉ាងខ្លាំង​ថា​៖ “ចូរ​កោតខ្លាច​ព្រះ ហើយ​ថ្វាយ​សិរីរុងរឿង​ដល់​ព្រះអង្គ​ចុះ ដ្បិត​ពេលវេលា​នៃ​ការជំនុំជម្រះ​របស់​ព្រះអង្គ​មក​ដល់​ហើយ​។ ចូរ​ថ្វាយបង្គំ​ព្រះអង្គ​ដែល​បង្កើត​ផ្ទៃមេឃ ផែនដី សមុទ្រ និង​ប្រភព​ទឹក​នានា​ចុះ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម