ទំនុកតម្កើង 89:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 ខ្ញុំដឹងថាព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេរអស់កល្បជានិច្ច ហើយព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ នៅស្ថិតស្ថេររឹងប៉ឹងដូចផ្ទៃមេឃ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល2 ខ្ញុំនឹងនិយាយថា៖ “សេចក្ដីស្រឡាញ់ឥតប្រែប្រួលនឹងត្រូវបានកសាងឲ្យនៅជារៀងរហូត; ព្រះអង្គនឹងធ្វើឲ្យសេចក្ដីស្មោះត្រង់របស់ព្រះអង្គស្ថិតស្ថេរនៅលើមេឃ”។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 ដ្បិតទូលបង្គំបានពោលថា «ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ នៅជាប់អស់កល្បជានិច្ច ហើយព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គរឹងមាំ ដូចផ្ទៃមេឃ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 ដ្បិតទូលបង្គំបានពោលហើយ ថា ព្រះគុណនឹងបានតាំងឡើង ឲ្យនៅអស់កល្បជានិច្ច ទ្រង់ក៏នឹងតាំងសេចក្ដីស្មោះត្រង់របស់ទ្រង់ នៅលើស្ថានសួគ៌ផង។ សូមមើលជំពូកអាល់គីតាប2 ខ្ញុំដឹងថាចិត្តមេត្តាករុណារបស់ទ្រង់ នៅស្ថិតស្ថេរអស់កល្បជានិច្ច ហើយចិត្តស្មោះស្ម័គ្ររបស់ទ្រង់ នៅស្ថិតស្ថេររឹងប៉ឹងដូចផ្ទៃមេឃ។ សូមមើលជំពូក |
ពួកគេបដិសេធមិនព្រមស្ដាប់បង្គាប់ ហើយបំភ្លេចការអស្ចារ្យទាំងប៉ុន្មាន ដែលព្រះអង្គបានធ្វើ ដើម្បីជួយពួកគេ។ ពួកគេបានតាំងចិត្តរឹងចចេស ហើយបះបោរ ពួកគេបានតែងតាំងមេដឹកនាំម្នាក់ ចង់វិលទៅរកទាសភាពវិញ។ ប៉ុន្តែ ព្រះអង្គជាព្រះដែលតែងតែអត់ទោស ព្រះអង្គប្រកបដោយព្រះហឫទ័យ អាណិតអាសូរ និងប្រណីសន្ដោស ព្រះអង្គមានព្រះហឫទ័យអត់ធ្មត់ និងពោរពេញដោយព្រះហឫទ័យមេត្តាករុណា ព្រះអង្គមិនបោះបង់ចោលពួកគេឡើយ។