ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 78:6 - ព្រះគម្ពីរខ្មែរសាកល

ដើម្បីឲ្យ​ជំនាន់​ក្រោយ គឺ​កូនចៅ​ដែល​នឹង​កើតមក បាន​ស្គាល់ នោះ​ពួកគេ​នឹង​ក្រោកឡើង ហើយ​រៀបរាប់ប្រាប់​កូនចៅ​របស់ពួកគេ​តទៅទៀត​;

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដើម្បី​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ គឺ​កូន​ចៅ​ដែល​នឹង​កើត​មក​ស្គាល់​សេចក្ដី​ទាំង​នោះ គេ​នឹងបន្ត​វេន ហើយ​ប្រាប់​ដល់​កូន​ចៅ របស់​គេ​តទៅ​ទៀត

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដើម្បី​ឲ្យ​មនុស្ស​នៅ​ជំនាន់​ក្រោយ​ស្គាល់​ដែរ ហើយ​ឲ្យ​កូន​ចៅ​ដែល​នឹង​កើត​មក បង្រៀន​តៗ​គ្នា​រហូត​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដើម្បី​ឲ្យ​ដំណ​មនុស្ស​ជាន់​ក្រោយ​បាន​ស្គាល់ គឺ​ទាំង​កូន​ចៅ​ដែល​ត្រូវ​កើត​ត​ទៅ ជា​ពួក​អ្នក​ដែល​នឹង​កើត​ឡើង ហើយ​ប្រាប់​ដល់​កូន​ចៅ​គេ​ត​ទៅ​ទៀត

សូមមើលជំពូក

អាល់គីតាប

ដើម្បី​ឲ្យ​មនុស្ស​នៅ​ជំនាន់​ក្រោយ​ស្គាល់​ដែរ ហើយ​ឲ្យ​កូន​ចៅ​ដែល​នឹង​កើត​មក បង្រៀន​តៗ​គ្នា​រហូត​ទៅ។

សូមមើលជំពូក



ទំនុកតម្កើង 78:6
11 ការដាក់ឲ្យឆ្លើយតបគ្នា  

សូមឲ្យ​សេចក្ដីនេះ​ត្រូវបាន​កត់ត្រាទុក​សម្រាប់​ជំនាន់​ក្រោយ ដើម្បីឲ្យ​ប្រជារាស្ត្រ​ដែល​នឹង​ត្រូវបាន​និម្មិតបង្កើត បាន​សរសើរតម្កើង​ព្រះយេហូវ៉ា​ថា​៖


ជំនាន់​មួយ​នឹង​សរសើរ​កិច្ចការ​របស់ព្រះអង្គ​ដល់​ជំនាន់​មួយទៀត ហើយ​ប្រកាស​កិច្ចការដ៏មានព្រះចេស្ដា​របស់ព្រះអង្គ​។


ពួកគេ​នឹង​មក​ប្រកាស​សេចក្ដីសុចរិតយុត្តិធម៌​របស់ព្រះអង្គ​ដល់​ប្រជាជន​ដែល​មិនទាន់​កើតមក​ថា ព្រះអង្គ​បាន​ធ្វើ​ការនេះ​៕


ចូរ​ផ្ចង់ចិត្ត​អ្នករាល់គ្នា​ចំពោះ​កំពែង​របស់នាង ចូរ​ដើរត្រួតពិនិត្យ​បន្ទាយ​របស់នាង​ចុះ ដើម្បី​រៀបរាប់ប្រាប់​ដល់​ជំនាន់​ក្រោយ


ឱ​ព្រះ​អើយ ទោះបីជា​នៅពេល​ទូលបង្គំ​មាន​វ័យចំណាស់ ហើយ​សក់ស្កូវ​ក៏ដោយ ក៏​សូម​កុំ​បោះបង់​ទូលបង្គំ​ចោល​ឡើយ រហូតដល់​ទូលបង្គំ​ប្រកាស​ឫទ្ធានុភាព​របស់ព្រះអង្គ​ដល់​ជំនាន់​នេះ និង​ប្រកាស​ព្រះចេស្ដា​របស់ព្រះអង្គ​ដល់​អស់អ្នក​ដែល​នឹង​កើតមក​!


សូម​សម្ដែង​កិច្ចការ​របស់ព្រះអង្គ​ដល់​បាវបម្រើ​របស់ព្រះអង្គ ហើយ​សម្ដែង​អានុភាព​របស់ព្រះអង្គ​ដល់​កូនចៅ​របស់ពួកគេ​ផង​។