Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 48:13 - ព្រះគម្ពីរខ្មែរសាកល

13 ចូរ​ផ្ចង់ចិត្ត​អ្នករាល់គ្នា​ចំពោះ​កំពែង​របស់នាង ចូរ​ដើរត្រួតពិនិត្យ​បន្ទាយ​របស់នាង​ចុះ ដើម្បី​រៀបរាប់ប្រាប់​ដល់​ជំនាន់​ក្រោយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ចូរ​ពិចារណា​មើល​កំផែង​ក្រុង​នេះ​ទៅ ហើយ​ពិនិត្យមើលបន្ទាយ​ក្រុង​ផង ដើម្បី​ឲ្យ​អ្នកបានតំណាល​ប្រាប់​មនុស្ស ជំនាន់​ក្រោយ​ថា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ចូរ​ស្ងើច​សរសើរ​កំពែង​ក្រុង ចូរ​ពិនិត្យ​មើល​ជញ្ជាំង​ក្រុង​នេះ​ទៅ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​យក​ទៅ​ថ្លែង ប្រាប់​មនុស្ស​នៅ​ជំនាន់​ក្រោយ​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ចូរ​សង្កេត​មើល​កំផែង​ទាំង​ប៉ុន្មាន​ឲ្យ​មែន‌ទែន ហើយ​ពិចារណា​ព្រះ‌រាជ​វាំង​នោះ​ផង ដើម្បី​នឹង​ថ្លែង​ប្រាប់​ដល់​កូន​ចៅ​ត​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ចូរ​ស្ងើច​សរសើរ​កំពែង​ក្រុង ចូរ​ពិនិត្យ​មើល​ជញ្ជាំង​ក្រុង​នេះ​ទៅ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​យក​ទៅ​ថ្លែង ប្រាប់​មនុស្ស​នៅ​ជំនាន់​ក្រោយ​ថា៖

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 48:13
10 ការដាក់ឲ្យឆ្លើយតបគ្នា  

សូមឲ្យ​មាន​សេចក្ដីសុខសាន្ត​នៅ​ខាងក្នុង​កំពែង​របស់នាង​! សូមឲ្យ​មាន​សេចក្ដីសុខស្រួល​នៅក្នុង​បន្ទាយ​របស់នាង​!”។


ឱ​ព្រះ​អើយ ទោះបីជា​នៅពេល​ទូលបង្គំ​មាន​វ័យចំណាស់ ហើយ​សក់ស្កូវ​ក៏ដោយ ក៏​សូម​កុំ​បោះបង់​ទូលបង្គំ​ចោល​ឡើយ រហូតដល់​ទូលបង្គំ​ប្រកាស​ឫទ្ធានុភាព​របស់ព្រះអង្គ​ដល់​ជំនាន់​នេះ និង​ប្រកាស​ព្រះចេស្ដា​របស់ព្រះអង្គ​ដល់​អស់អ្នក​ដែល​នឹង​កើតមក​!


ចូរ​រំពឹងមើល​ស៊ីយ៉ូន ជា​ទីក្រុង​សម្រាប់​ពិធីបុណ្យដែលមានកំណត់​របស់ពួកយើង​! ភ្នែក​របស់អ្នក​នឹង​ឃើញ​យេរូសាឡិម ជា​លំនៅ​ដ៏សុខដុមរមនា ជា​រោង​ដែល​នឹង​មិន​ត្រូវបានរើរុះ​; ស្នឹង​របស់វា​នឹង​មិន​ត្រូវបាន​ដកចេញ​ជារៀងរហូត ហើយក៏​គ្មាន​ខ្សែ​ណាមួយ​របស់វា​ត្រូវបាន​ផ្ដាច់​ដែរ​។


គេ​នឹង​សង់​ទីបាក់បែក​ពីបុរាណ​របស់អ្នក​ឡើងវិញ​; អ្នក​នឹង​តាំង​គ្រឹះ​នៃ​ជំនាន់ជាច្រើន​ឡើង​; អ្នក​នឹង​ត្រូវបាន​ហៅថា ‘អ្នក​ជួសជុល​ចន្លោះបាក់បែក’ ក៏​នឹង​ត្រូវបាន​ហៅថា ‘អ្នកដែល​ស្ដារ​ផ្លូវ​ឡើងវិញ​ដើម្បីឲ្យ​បាន​រស់នៅ’។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម