ទំនុកតម្កើង 78:6 - អាល់គីតាប6 ដើម្បីឲ្យមនុស្សនៅជំនាន់ក្រោយស្គាល់ដែរ ហើយឲ្យកូនចៅដែលនឹងកើតមក បង្រៀនតៗគ្នារហូតទៅ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល6 ដើម្បីឲ្យជំនាន់ក្រោយ គឺកូនចៅដែលនឹងកើតមក បានស្គាល់ នោះពួកគេនឹងក្រោកឡើង ហើយរៀបរាប់ប្រាប់កូនចៅរបស់ពួកគេតទៅទៀត; សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦6 ដើម្បីឲ្យមនុស្សជំនាន់ក្រោយ គឺកូនចៅដែលនឹងកើតមកស្គាល់សេចក្ដីទាំងនោះ គេនឹងបន្តវេន ហើយប្រាប់ដល់កូនចៅ របស់គេតទៅទៀត សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥6 ដើម្បីឲ្យមនុស្សនៅជំនាន់ក្រោយស្គាល់ដែរ ហើយឲ្យកូនចៅដែលនឹងកើតមក បង្រៀនតៗគ្នារហូតទៅ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤6 ដើម្បីឲ្យដំណមនុស្សជាន់ក្រោយបានស្គាល់ គឺទាំងកូនចៅដែលត្រូវកើតតទៅ ជាពួកអ្នកដែលនឹងកើតឡើង ហើយប្រាប់ដល់កូនចៅគេតទៅទៀត សូមមើលជំពូក |
ចូរនឹកចាំពីថ្ងៃដែលអ្នកមកជួបអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក នៅលើភ្នំហោរែប គឺនៅថ្ងៃដែលទ្រង់មានបន្ទូលមកខ្ញុំថា “ចូរប្រមូលប្រជាជនឲ្យមកជួបនឹងយើង ដ្បិតយើងចង់ឲ្យពួកគេឮបន្ទូលរបស់យើង ដើម្បីឲ្យពួកគេគោរពកោតខ្លាចយើងអស់មួយជីវិត ដែលពួកគេរស់នៅលើផែនដី ព្រមទាំងឲ្យពួកគេបង្រៀនបន្ទូលនេះដល់កូនចៅរបស់ខ្លួន”។