ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 75:9 - ព្រះគម្ពីរខ្មែរសាកល

រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​នឹង​ប្រកាស​កិច្ចការរបស់ព្រះ​ជារៀងរហូត ទូលបង្គំ​នឹង​ច្រៀងសរសើរតម្កើង​ព្រះ​នៃ​យ៉ាកុប​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

៙ តែ​ឯ​ទូល‌បង្គំ​វិញ ទូល‌បង្គំ​នឹង​ប្រកាស​ពី​កិច្ច​ការ របស់​ព្រះ‌អង្គ​ជា​ដរាប ទូល‌បង្គំ​នឹង​ច្រៀង​សរសើរ​ដល់​ព្រះ របស់​លោក​យ៉ាកុប។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

រីឯ​ខ្ញុំ​វិញ ខ្ញុំ​នឹង​ប្រកាស​អំពី​ព្រះ របស់​លោក​យ៉ាកុប​រហូត​ត​ទៅ ខ្ញុំ​នឹង​ស្មូត្រ​ទំនុកតម្កើង ថ្វាយ​ព្រះអង្គ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

៙ តែ​ទូលបង្គំ​នឹង​ប្រកាស​ប្រាប់​ការ​ទាំង​នេះ​ជា​ដរាប ទូលបង្គំ​នឹង​ច្រៀង​សរសើរ​ថ្វាយ​ព្រះ​នៃ​យ៉ាកុប

សូមមើលជំពូក

អាល់គីតាប

រីឯ​ខ្ញុំ​វិញ ខ្ញុំ​នឹង​ប្រកាស​អំពី​អុលឡោះ របស់​យ៉ាកកូប​រហូត​ត​ទៅ ខ្ញុំ​នឹង​ច្រៀង គីតាបសាបូរ​ជូន​ទ្រង់។

សូមមើលជំពូក



ទំនុកតម្កើង 75:9
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ដរាបណា​ខ្ញុំ​នៅមាន​ជីវិត ខ្ញុំ​នឹង​ច្រៀង​ទៅកាន់​ព្រះយេហូវ៉ា ដរាបណា​នៅតែ​មាន​ខ្ញុំ​នៅឡើយ ខ្ញុំ​នឹង​ច្រៀងសរសើរតម្កើង​ព្រះ​របស់ខ្ញុំ​។


ទូលបង្គំ​មិន​បាន​លាក់បាំង​សេចក្ដីសុចរិតយុត្តិធម៌​របស់ព្រះអង្គ​នៅ​ក្នុងចិត្ត​ទូលបង្គំ​ទេ ទូលបង្គំ​បាន​រៀបរាប់​អំពី​សេចក្ដីស្មោះត្រង់ និង​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ ទូលបង្គំ​មិន​បាន​លាក់​សេចក្ដីស្រឡាញ់ឥតប្រែប្រួល និង​សេចក្ដីពិតត្រង់​របស់ព្រះអង្គ​ពី​អង្គប្រជុំ​ដ៏ធំ​ឡើយ​។


សូម​សង្គ្រោះ​ដោយ​ព្រះហស្តស្ដាំ​របស់ព្រះអង្គ សូម​ព្រះអង្គ​ឆ្លើយ​នឹង​យើងខ្ញុំ​ផង ដើម្បីឲ្យ​អ្នក​ដ៏ជាទីស្រឡាញ់​របស់ព្រះអង្គ​ត្រូវបាន​រំដោះឲ្យរួច​។


ដើម្បីឲ្យ​ទូលបង្គំ​បាន​ថ្លែង​អស់ទាំង​ពាក្យសរសើរតម្កើង​ព្រះអង្គ ហើយ​ត្រេកអរ​ក្នុង​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ តាម​ទ្វារក្រុង​នៃ​កូនស្រី​ស៊ីយ៉ូន​។