ពេលនោះ ផារ៉ោនដោះព្រះទម្រង់ចេញពីព្រះហស្តរបស់ទ្រង់ មកបំពាក់ដៃយ៉ូសែប ហើយស្លៀកពាក់សម្លៀកបំពាក់ក្រណាត់ផាឌិបដ៏ប្រណិតឲ្យគាត់ ព្រមទាំងបំពាក់ខ្សែកមាសនៅនឹងករបស់គាត់ផង
ទំនុកតម្កើង 73:6 - ព្រះគម្ពីរខ្មែរសាកល ដោយហេតុនេះ អំនួតជាខ្សែករបស់ពួកគេ អំពើហិង្សាគ្របលើពួកគេដូចសម្លៀកបំពាក់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេពាក់អំនួតរបស់គេ ដូចជាពាក់ខ្សែក ហើយគេពាក់ចិត្តឃោរឃៅ ដូចសម្លៀកបំពាក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេយកអំនួតមកបង្ហាញដូចជាបុណ្យស័ក្ដិ ហើយពាក់ចិត្តឃោរឃៅ ដូចជាសម្លៀកបំពាក់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុនោះបានជាសេចក្ដីអំនួតរបស់គេ ប្រៀបដូចជាខ្សែច្រវាក់ពាក់នៅក ហើយគេប្រដាប់ខ្លួន ដោយសេចក្ដីច្រឡោត អាល់គីតាប ពួកគេយកអំនួតមកបង្ហាញដូចជាបុណ្យស័ក្ដិ ហើយពាក់ចិត្តឃោរឃៅ ដូចជាសំលៀកបំពាក់។ |
ពេលនោះ ផារ៉ោនដោះព្រះទម្រង់ចេញពីព្រះហស្តរបស់ទ្រង់ មកបំពាក់ដៃយ៉ូសែប ហើយស្លៀកពាក់សម្លៀកបំពាក់ក្រណាត់ផាឌិបដ៏ប្រណិតឲ្យគាត់ ព្រមទាំងបំពាក់ខ្សែកមាសនៅនឹងករបស់គាត់ផង
គេបានស្លៀកពាក់បណ្ដាសាដូចអាវវែង ដូច្នេះ សូមឲ្យវាជ្រាបចូលទៅខាងក្នុងគេដូចទឹក សូមឲ្យវាជ្រាបចូលទៅក្នុងឆ្អឹងគេដូចប្រេង។
សូមឲ្យពួកអ្នកដែលចោទប្រកាន់ទូលបង្គំ ត្រូវបានស្លៀកពាក់ឲ្យដោយនូវភាពអាប់យស ហើយត្រូវបានគ្របដណ្ដប់ដោយសេចក្ដីអាម៉ាស់របស់ខ្លួន ដូចអាវវែង!
ដោយសារការកាត់ទោសចំពោះកិច្ចការអាក្រក់មិនត្រូវបានអនុវត្តយ៉ាងឆាប់ ដូច្នេះចិត្តមនុស្សលោកក៏ពេញដោយការធ្វើអាក្រក់។
នោះស្ដេចទ្រង់ពោលថា៖ “តើនេះមិនមែនជាបាប៊ីឡូនដ៏ធំដែលអញបានសាងសង់សម្រាប់ជារាជដំណាក់ ដោយអានុភាពនៃអំណាចរបស់អញ និងសម្រាប់ជាសិរីរុងរឿងនៃភាពឧត្ដុង្គឧត្ដមរបស់អញទេឬ?”។
ដូចគ្នាដែរ អ្នករាល់គ្នាដែលនៅក្មេងអើយ ចូរចុះចូលនឹងពួកចាស់ទុំចុះ។ អ្នកទាំងអស់គ្នាត្រូវបំពាក់ខ្លួនដោយការបន្ទាបខ្លួនចំពោះគ្នាទៅវិញទៅមក ដ្បិត “ព្រះទ្រង់ប្រឆាំងនឹងមនុស្សក្រអឺតក្រទម ប៉ុន្តែប្រទានព្រះគុណដល់មនុស្សរាបទាបវិញ”។