ព្រលឹងរបស់ទូលបង្គំនៅជាប់នឹងធូលីដី; សូមរក្សាជីវិតទូលបង្គំ ស្របតាមព្រះបន្ទូលរបស់ព្រះអង្គផង!
ទំនុកតម្កើង 71:20 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គដែលធ្វើឲ្យទូលបង្គំឃើញទុក្ខវេទនា និងមហន្តរាយជាច្រើន គឺព្រះអង្គហើយ ធ្វើឲ្យទូលបង្គំមានជីវិតឡើងវិញម្ដងទៀត; ព្រះអង្គនឹងនាំទូលបង្គំឡើងពីជម្រៅនៃផែនដីម្ដងទៀត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ព្រះអង្គបានធ្វើឲ្យទូលបង្គំ ឃើញសេចក្ដីវេទនា និងទុក្ខលំបាកជាច្រើន តែព្រះអង្គនឹងប្រោសឲ្យទូលបង្គំ មានជីវិតជាថ្មីឡើងវិញ ព្រះអង្គនឹងនាំទូលបង្គំឡើងចេញ ពីទីជម្រៅនៃផែនដីមកវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានធ្វើឲ្យយើងខ្ញុំ ជួបអាសន្នអន់ក្រ និងទុក្ខលំបាកជាច្រើន ក៏ប៉ុន្តែ ព្រះអង្គប្រទានឲ្យយើងខ្ញុំ មានជីវិតសាជាថ្មី ព្រះអង្គបាននាំទូលបង្គំឡើងពីរណ្ដៅមកវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ ទ្រង់បានឲ្យយើងខ្ញុំឃើញសេចក្ដីវេទនាដ៏លំបាក ជាច្រើនហើយ តែទ្រង់នឹងប្រោសឲ្យមានជីវិតចំរើនឡើងវិញ ទ្រង់នឹងនាំយើងខ្ញុំឡើងចេញពីទីជំរៅនៃផែនដី អាល់គីតាប ទ្រង់បានធ្វើឲ្យយើងខ្ញុំ ជួបអាសន្នអន់ក្រ និងទុក្ខលំបាកជាច្រើន ក៏ប៉ុន្តែ ទ្រង់ប្រទានឲ្យយើងខ្ញុំ មានជីវិតសាជាថ្មី ទ្រង់បាននាំខ្ញុំឡើងពីរណ្ដៅមកវិញ។ |
ព្រលឹងរបស់ទូលបង្គំនៅជាប់នឹងធូលីដី; សូមរក្សាជីវិតទូលបង្គំ ស្របតាមព្រះបន្ទូលរបស់ព្រះអង្គផង!
ទោះបីជាទូលបង្គំដើរនៅកណ្ដាលទុក្ខវេទនាក៏ដោយ ក៏ព្រះអង្គនឹងរក្សាជីវិតទូលបង្គំ; ព្រះអង្គនឹងលូកព្រះហស្តរបស់ព្រះអង្គទាស់នឹងកំហឹងរបស់សត្រូវទូលបង្គំ ហើយព្រះហស្តស្ដាំរបស់ព្រះអង្គនឹងសង្គ្រោះទូលបង្គំ។
ដ្បិតព្រះអង្គនឹងមិនបោះបង់ព្រលឹងរបស់ទូលបង្គំចោលនៅស្ថានមនុស្សស្លាប់ឡើយ ហើយព្រះអង្គក៏នឹងមិនបណ្ដោយឲ្យអង្គដ៏វិសុទ្ធរបស់ព្រះអង្គជួបការរលួយដែរ។
ព្រះអង្គបានធ្វើឲ្យប្រជារាស្ត្ររបស់ព្រះអង្គឃើញការលំបាក ព្រះអង្គបានឲ្យយើងខ្ញុំផឹកស្រានៃសេចក្ដីងេកងោក។
សូមសង្គ្រោះដោយព្រះហស្តស្ដាំរបស់ព្រះអង្គ សូមព្រះអង្គឆ្លើយនឹងយើងខ្ញុំផង ដើម្បីឲ្យអ្នកដ៏ជាទីស្រឡាញ់របស់ព្រះអង្គត្រូវបានរំដោះឲ្យរួច។
ធ្វើដូច្នេះ យើងខ្ញុំនឹងមិនបែរចេញពីព្រះអង្គឡើយ។ សូមរក្សាជីវិតយើងខ្ញុំផង នោះយើងខ្ញុំនឹងស្រែកហៅព្រះនាមរបស់ព្រះអង្គ។
តើព្រះអង្គនឹងមិនធ្វើឲ្យយើងខ្ញុំមានជីវិតឡើងវិញម្ដងទៀត ដើម្បីឲ្យប្រជារាស្ត្ររបស់ព្រះអង្គអរសប្បាយក្នុងព្រះអង្គទេឬ?
ដ្បិតសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គចំពោះទូលបង្គំធំណាស់; ព្រះអង្គបានរំដោះព្រលឹងរបស់ទូលបង្គំពីស្ថានមនុស្សស្លាប់ដ៏ជ្រៅ។
ពួកមនុស្សស្លាប់របស់អ្នកនឹងមានជីវិតរស់ សាកសពរបស់គេនឹងក្រោកឡើង។ ពួកអ្នកដែលរស់នៅក្នុងធូលីអើយ ចូរភ្ញាក់ឡើង ហើយស្រែកហ៊ោសប្បាយ! ដ្បិតទឹកសន្សើមរបស់អ្នក ប្រៀបដូចជាទឹកសន្សើមពេលព្រលឹម ហើយផែនដីនឹងបញ្ចេញព្រលឹងមនុស្សស្លាប់មក។
មើល៍! ដែលទូលបង្គំមានភាពល្វីងជូរចត់យ៉ាងខ្លាំង គឺសម្រាប់ជាសេចក្ដីសុខសាន្ត; គឺព្រះអង្គហើយ ដែលសំចៃទុកព្រលឹងរបស់ទូលបង្គំ ពីរណ្ដៅនៃសេចក្ដីវិនាសដោយសេចក្ដីស្រឡាញ់ ដ្បិតព្រះអង្គបានបោះចោលអស់ទាំងបាបរបស់ទូលបង្គំទៅក្រោយព្រះអង្គ។
នៅម៉ោងបីរសៀល ព្រះយេស៊ូវទ្រង់ស្រែកឡើងដោយសំឡេងយ៉ាងខ្លាំងថា៖“អេឡយ អេឡយ ឡាម៉ាសាបាច់ថានី?” ដែលមានអត្ថន័យប្រែថា“ព្រះរបស់ទូលបង្គំ! ព្រះរបស់ទូលបង្គំអើយ! ហេតុអ្វីបានជាព្រះអង្គបោះបង់ទូលបង្គំចោល?”។
ព្រះបានលើកព្រះអង្គឲ្យរស់ឡើងវិញ ដោយស្រាយចំណងការឈឺចាប់នៃសេចក្ដីស្លាប់ ដ្បិតសេចក្ដីស្លាប់មិនអាចឃុំឃាំងព្រះអង្គបានឡើយ។
ចុះពាក្យ “ព្រះអង្គយាងឡើងទៅ” តើមានន័យដូចម្ដេច? មិនមែនមានន័យថាព្រះអង្គបានយាងចុះទៅស្ថានទាបជាងនៃផែនដីទេឬ?
ខ្ញុំនិយាយនឹងលោកថា៖ “លោកម្ចាស់នៃខ្ញុំអើយ លោកជ្រាបហើយ”។ លោកក៏ប្រាប់ខ្ញុំថា៖ “អ្នកទាំងនេះជាអ្នកដែលចេញមកពីទុក្ខវេទនាដ៏ធំ ហើយបានលាងសម្អាតអាវវែងរបស់ខ្លួន ឲ្យសដោយព្រះលោហិតរបស់កូនចៀម។