ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 66:3 - ព្រះគម្ពីរខ្មែរសាកល

ចូរ​ទូល​ដល់​ព្រះ​ថា​៖ “កិច្ចការ​របស់ព្រះអង្គ​គួរឲ្យស្ញែងខ្លាច​យ៉ាងណាហ្ន៎​! ដោយសារតែ​ឫទ្ធានុភាព​ដ៏លើសលប់​របស់ព្រះអង្គ ពួក​ខ្មាំងសត្រូវ​របស់ព្រះអង្គ​ក៏​ខ្លាចរួញខ្លួន​នៅចំពោះ​ព្រះអង្គ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ចូរ​ទូល​ដល់​ព្រះ​ថា «អស់​ទាំង​កិច្ច‌ការ​របស់ ព្រះ‌អង្គ គួរ​ស្ញែង​ខ្លាច​យ៉ាង​ណា​ទៅ! ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ ចុះ​ចូល​ចំពោះ​ព្រះ‌អង្គ ដោយ​ព្រោះព្រះ​ចេស្ដា​ដ៏​ធំ​របស់​ព្រះ‌អង្គ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ចូរ​ទូល​ព្រះអង្គ​ថា: ព្រះ‌ជាម្ចាស់​អើយ ស្នា​ព្រះ‌ហស្ដ​របស់​ព្រះអង្គ គួរ​ឲ្យ​ស្ញែង​ខ្លាច​ណាស់! ពួក​ខ្មាំង​សត្រូវ​របស់​ព្រះអង្គ​នាំ​គ្នា​លុត​ក្រាប ដោយ​ឃើញ​ព្រះ‌ចេស្ដា​ដ៏​ធំ‌ធេង​របស់​ព្រះអង្គ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ចូរ​ទូល​ដល់​ព្រះ​ថា អស់​ទាំង​កិច្ច‌ការ​របស់ ទ្រង់​គួរ​ស្ញែង​ខ្លាច​យ៉ាង​ណា​ទៅ ពួក​ខ្មាំង​សត្រូវ​នឹង​ចុះ​ចូល​ចំពោះ​ទ្រង់ ដោយ​ព្រោះ​ឥទ្ធិ‌ឫទ្ធិ​ដ៏​ជា​ធំ​របស់​ទ្រង់

សូមមើលជំពូក

អាល់គីតាប

ចូរ​ជម្រាប​ទ្រង់​ថា: អុលឡោះ​អើយ ស្នា‌ដៃ​របស់​ទ្រង់ គួរ​ឲ្យ​ស្ញែង​ខ្លាច​ណាស់! ពួក​ខ្មាំង​សត្រូវ​របស់​ទ្រង់​នាំ​គ្នា​លុត​ក្រាប ដោយ​ឃើញ​អំណាច​ដ៏​ធំ‌ធេង​របស់​ទ្រង់។

សូមមើលជំពូក



ទំនុកតម្កើង 66:3
19 ការដាក់ឲ្យឆ្លើយតបគ្នា  

កាលណា​ពួកគេ​ឮ ពួកគេ​ក៏​ស្ដាប់តាម​ទូលបង្គំ​; ជនបរទេស​ខ្លាចរួញខ្លួន​នៅចំពោះ​ទូលបង្គំ​។


ជនបរទេស​បាក់ទឹកចិត្ត ហើយ​ចេញមកពី​ជំរំការពារ​របស់ខ្លួន​ទាំង​ភ័យញ័រ​។


ដ្បិត​ព្រះយេហូវ៉ា​ជា​ព្រះ​ដ៏ខ្ពស់បំផុត គឺ​គួរឲ្យកោតខ្លាច ព្រះអង្គជា​ព្រះមហាក្សត្រ​ដ៏ធំឧត្ដម​លើ​ផែនដី​ទាំងមូល​។


ព្រះ​នៃ​សេចក្ដីសង្គ្រោះ​របស់យើងខ្ញុំ​អើយ ព្រះអង្គ​ទ្រង់​ឆ្លើយ​នឹង​យើងខ្ញុំ​ដោយ​ការដ៏​គួរឲ្យស្ញែងខ្លាច ក្នុង​សេចក្ដីសុចរិតយុត្តិធម៌ ព្រះអង្គជា​សេចក្ដីសង្ឃឹម​ដល់​អស់ទាំង​ចុងបំផុត​នៃ​ផែនដី និង​សមុទ្រដ៏ឆ្ងាយបំផុត​!


ចូរ​ស្ដីបន្ទោស​សត្វព្រៃ​ដែលនៅត្រង់​គុម្ពបបុស និង​ហ្វូង​គោបា​ក្នុងចំណោម​កូនគោ​របស់​បណ្ដាជន​; ចូរ​ជាន់ឈ្លី​អ្នកដែល​ចូលចិត្ត​ដុំ​ប្រាក់ ចូរ​កម្ចាត់កម្ចាយ​ប្រជាជន​ដែល​ចូលចិត្ត​សង្គ្រាម​។


ព្រះអង្គ​នឹង​ផ្ដាច់​វិញ្ញាណ​របស់​ពួក​អ្នកដឹកនាំ ព្រះអង្គ​ត្រូវបាន​កោតខ្លាច​ពី​បណ្ដា​ស្ដេច​នៃ​ផែនដី​៕


អ្នកដែល​ស្អប់​ព្រះយេហូវ៉ា​នឹង​ខ្លាចរួញខ្លួន​នៅចំពោះ​ព្រះអង្គ​; សូមឲ្យ​ពេលវេលា​នៃ​ទោស​របស់ពួកគេ​មាននៅ​ជារៀងរហូត​។


គេ​នឹង​ចូលទៅ​ក្នុង​រអាង​ថ្ម និង​ក្នុង​រូង​ដី ដើម្បីរួច​ពី​ការភិតភ័យ​ចំពោះ​ព្រះយេហូវ៉ា និង​ពី​អានុភាព​នៃ​ភាពឧត្ដុង្គឧត្ដម​របស់ព្រះអង្គ ក្នុងពេលដែល​ព្រះអង្គ​ក្រោកឡើង​ដើម្បី​ធ្វើឲ្យ​ផែនដី​ញ័ររន្ធត់​។


ដោយហេតុនេះ ជាតិសាសន៍​ដ៏ខ្លាំងពូកែ​នឹង​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះអង្គ ទីក្រុង​របស់​បណ្ដា​ប្រជាជាតិ​ដ៏កាចសាហាវ​នឹង​កោតខ្លាច​ព្រះអង្គ​។


ចូរ​ងើបភ្នែកឡើង​ទៅ​ស្ថានដ៏ខ្ពស់ ហើយ​មើល​ចុះ​! តើ​នរណា​បាន​និម្មិតបង្កើត​របស់ទាំងនេះ​? គឺ​ព្រះអង្គដែល​នាំ​ពលបរិវារ​នៅ​ទីនោះ​ចេញមក​តាម​ចំនួន ទាំង​ហៅ​ពួកវា​នីមួយៗ​តាម​ឈ្មោះ ដោយ​ព្រះចេស្ដា​ដ៏ធំ និង​ឫទ្ធានុភាព​ដ៏ខ្លាំងក្លា​; គ្មាន​ណាមួយ​ខាន​ឡើយ​។


កាល​ព្រះអង្គ​បាន​ធ្វើ​ការ​គួរឲ្យស្ញែងខ្លាច​ដែល​យើងខ្ញុំ​មិន​បាន​រំពឹង​សោះ នោះ​ព្រះអង្គ​បាន​យាង​ចុះមក ហើយ​ភ្នំ​ទាំងឡាយ​បាន​រញ្ជួយ​នៅចំពោះ​ព្រះអង្គ​។